៤ សំណួរ ដែល​មនុស្ស​ប្រុស​មិន​ចង់​ឮ ពេល​ទាក់ទង​គ្នា​ដំបូង

  • 2020-02-20 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ខ្លះ​ស្រី​ៗ​មិន​គួរ​សួរនាំ​ទៅ​មនុស្ស​ប្រុស​ទេ ពេល​ចាប់ផ្ដើម​ស្គាល់​គ្នា ព្រោះ​អាច​ធ្វើឲ្យ​ជីវិត​ស្នេហា​មិន​លូតលាស់។ ក្នុង​ដំណាក់​កាល​ដំបូង​បែបនេះ មនុស្ស​ស្រី​មិន​គួរ​សួរ​ទាំង ៤ នេះ​ទៅ​កាន់​ដៃគូ ហើយ​បើ​ទោះជា​សួរ គេ​ក៏​ឆ្លើយ​ដែរ តែ​សុខចិត្ត​បញ្ចប់​ទំនាក់ទំនង​ក៏​ថា​បាន៖

រូបតំណាង

**១.តើ​​កូន​អ្នក​មាន ឬអត់**៖ ទោះ​ជា​គេ​ជា​កូន​អ្នក​មាន​ក៏​ដោយ បើ​ឮ​សំណួរ​នេះ គេ​ប្រាកដជា​សម្រេចចិត្ត​បញ្ឈប់​ទំនាក់ទំនង​ជាមួយ​យើង​មិន​ខាន។ ព្រោះ​ដូច​បង្ហាញ​ថា​យើង​ ចង់​បាន​សង្សារ​ជា​កូន​អ្នក​ធូរធារ ហើយ​សម្លឹង​មើល​ប្រាក់​ក្នុង​ហោប៉ៅ​គេ​ជា​ធំ​ប៉ុណ្ណោះ។

២.មាន​អ្វី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ៖ នេះ​ក៏​ជា​សំណួរ​មិន​គួរ​សួរ​ដែរ ព្រោះ​មនុស្ស​ប្រុស​នឹង​វាយតម្លៃ​ថា​ យើង​ជា​ស្រី​លោភលន់ ហើយ​បើ​គ្មាន​​របស់​ទំនើប​ គឺ​មិន​រាប់​អាន។ សំណួរ​នេះដែរ​​ស្រី​ៗ​ចង់​មាន​ន័យ​ថា រាល់ថ្ងៃ​ជិះ​ឡាន ម៉ូតូ ឬ​កង់ ហើយ​បើ​ទោះ​ជា​គេ​ជិះ​អ្វី​ក៏​គេ​មិន​ចង់​ប្រាប់​យើង​វិញ​ដែរ ថែម​ទាំង​អន់​ចិត្ត​ទៀត​ផង។

រូបតំណាង

៣.ហេតុអ្វី​បែក​គ្នា​ជាមួយ​សង្សារ​ចាស់៖ ប្រសិនបើ​ស្រលាញ់​គ្នា​ពិត​មែន​នោះ មុន​ក្រោយ​គេ​នឹង​ប្រាប់​យើង​ពី​រឿង​អ្នក​ចាស់​គេ​ទេ។ ​បើ​ទើប​ស្គាល់​គ្នា យើង​បែរជា​ហ៊ាន​សួរ​សំណួរ​នេះ មនុស្ស​ប្រុស​ងាយ​នឹង​អន់​ចិត្ត​ណាស់ ព្រោះ​ពេល​ខ្លះ​អ្នក​ចាស់​អាច​ធ្វើឲ្យ​គេ​ឈឺចាប់ ទើប​មិន​ចង់​រំលឹក តែ​យើង​បែរជា​រំលឹក​រឿង​នេះ​ទៅ​វិញ។

៤.រៀន​សូត្រ​ដល់​ណា៖ សំណួរ​នេះ​គឺ​ប្រៀប​ដូច​ជា​ការ​វាស់​ស្ទង់​សមត្ថភាព និង​កម្រិត​យល់ដឹង​របស់​អ្នក​ទាំងពីរ។ ទើប​ធ្វើឲ្យ​មនុស្ស​ប្រុស​មិន​ចង់​ឲ្យ​គេ​សួរ​បែប​នេះ ហើយ​បើ​គេ​មិន​បាន​រៀន​ស្មើ ឬ​ខ្ពស់​ជាង នោះ​បុរស​មាន​នឹង​មាន​អារម្មណ៍​រអៀស​ខ្លួន៕

ចុចអាន៖ចង់​ឲ្យ​បុរស​ម្នាក់​នោះ​ចាប់​អារម្មណ៍​លើ​យើង​ ចំណុច​ទាំង​នេះ​អាច​ជួយ​បាន

អត្ថបទ៖ ទ្រី​ រ៉ាវី