រូបភាពបង្កប់អត្ថន័យជ្រាលជ្រៅ នៅពេលមនុស្សពីរនាក់លង់ស្រលាញ់គ្នាខ្លាំង

  • 2020-02-19 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សិល្បការនីឈ្មោះថា Hyocheon Jeong មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​​បង្កើត​ស្នាដៃ​ច្នៃ​ប្រឌិត​រូប​ភាព​តុក្កតា​ត្លុក បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​សម្រាប់​គូ​ស្នេហ៍​ដែល​លង់​ស្រលាញ់​គ្នា​ខ្លាំង​មិន​អាច​កាត់​ថ្លៃ​បាន។ បណ្តុំ​រូប​ភាព​ដ៏​ស្រស់​ស្អាត​​ទាំង​នេះ​ដែរ ពេល​ខ្លះ​មិន​ចាំ​​បាច់​និយាយ​​​ច្រើន​ គ្រាន់​តែ​ក្រឡេក​ឃើញ​ភ្លាម​ ក៏​ដឹង​ថា​ចង់​សំដៅ​ទៅ​លើ​អ្វី​បាត់​ទៅ​ហើយ។

បាន​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ អារម្មណ៍​ពិត​ជា​រំភើប​ស្រស់​ស្រាយ​ដូច​ផ្កា​រីក​។

គ្រប់​ទី​កន្លែង​តែង​តែ​ត្រូវ​ការ​ភាព​កក់​ក្តៅ​និង​​ការ​យក​ចិត្ត​​ពី​ដៃគូ។

ពេល​ឈ្លោះ​គ្នា​ត្រូវតែ​ចេះ​លួងលោម និង​លើក​លែង​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

ទីកន្លែង​ដែល​ស្ងប់ស្ងាត់​ស្រស់​ស្អាត​គ្មាន​ន័យ​ទេ បើ​គ្មាន​វត្តមាន​របស់​អ្នក​។

គ្រប់​ពេល​វេលា​​ដែល​បាន​នៅ​ជិត​ថ្នាក់ថ្នម​គ្នា ​មាន​តម្លៃ​​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន។

ពេល​ដែល​មាន​ទុក្ខ​តែង​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​គ្នា។

ភាព​រ៉ូមែនទិក​ចាត់​ទុក​​ជា​ការ​ចង​ចាំ​គ្មាន​​​ថ្ងៃ​បំភ្លេច​បាន​។

គ្រាន់​តែ​សម្លឹង​ចំ​កែវ​ភ្នែក​​គ្នា ក៏បង្កើន​ថាមពល​ទ្វេ​ដង។

មាន​តែ​អ្នក​ម្នាក់​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​សម្រាប់​ខ្ញុំ​។

អាហារ​កាន់​តែ​មាន​រសជាតិ​នៅ​ពេល​បាន​ញ៉ាំ​ជុំ​គ្នា​ជាមួយ​មនុស្ស​សំខាន់។

ផ្ទះ​មិន​សូវ​ធំ តែ​មាន​សុភមង្គល​ខ្លាំងណាស់​។

សន្តិភាព​ផ្លូវ​ចិត្ត​អាច​ស្ថិតស្ថេរ ពេល​ដែល​អ្នក​មាន​មនុស្ស​ពិសេស​នៅ​ចាំ​មើល​ថែរក្សា​ យក​ចិត្ត​ទុក​ដាក់​ជាមួយ។

ចង់អង្គុយ​និយាយ​​ជជែក​គ្នា​ឲ្យបានយូរ ចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនជាមួយអ្នក។

ភាព​ផ្អែម​ល្ហែម​ដែល​គូ​ស្នេហ៍​មិន​អាច​ខ្វះ​បាន​។

ឆ្លង​កាត់​ឧបសគ្គ​ជាមួយ​គ្នា មិន​បោះ​បង់​គ្នា ទោះ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ៕

ចុចអានបន្ត៖ ​រង់​​ចាំ​​​​រហូត​​​បាន​​ជួប​​​​​​​បុរស​​​​​បែប​​នេះ ​​ទទួល​​​​​​យក​ទៅ​​​​​មិន​​ខុស​ទេ​

​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម