ប្រផ្នូរស្តែងៗ​​ទាំង​៦ ដែល​បង្ហាញ​ប្រាប់​មនុស្ស​ស្រី​ថា​​ មាន​គេ​កំពុង​​នឹក​ដើម​ដល់​​នាង​ហើយ!

  • 2020-02-18 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​មនុស្ស​ម្នាក់​កំពុង​គិត​ពី​អ្នក​? តើ​មាន​វិធី​អ្វី​មួយ​ដែល​អាច​បង្ហាញ​ថា​គេ​កំពុង​លួច​ចាប់​ចិត្ត​លើ​អ្នក ​ឬ​ អត់? ចម្លើយ​គឺ​ ប្រាកដ​ជា​មាន។ ពេល​ខ្លះ មនុស្ស​ស្រី​មាន​អារម្មណ៍​ឆុត​ខ្លាំង​ណាស់​ ស្តាយ​ត្រង់​ពេល​ខ្លះ​នាង​មិន​បាន​ចាប់​អារម្មណ៍​លើ​សញ្ញា​ទាំង​នោះ​ទាល់​តែ​សោះ។

រូបតំណាង

ដូចនេះ​​​ នារី​គួរ​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​រាង​កាយ​ខំ​បង្ហាញប្រាប់​នាង​ហើយ​ ព្រោះ​សញ្ញា​ទាំង​អស់​នោះ​គឺ​សុទ្ធ​តែ​មាន​អត្ថន័យ​បង្កប់​របស់​វា។ យ៉ាង​ណា​មិញ​ មាន​នារី​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​បាន​មាន​អារម្មណ៍​បែប​នេះ​ ឬ ជួប​ប្រទះ​នូវ​សញ្ញា​ទាំង​នេះ តែ​មិន​បាន​ចាប់​អារម្មណ៍​ថា​វា​មាន​ន័យ​យ៉ាង​ណា។ អស់​ចម្ងល់​ហើយ បើ​អ្នក​ទទួល​បាន​នូវ​សញ្ញា​ទាំង​ ៦ ​នេះ​វា​អាច​នឹង​បង្កប់​អត្ថន័យ​ថា​ មាន​គេ​កំពុង​នឹកដើមដល់​អ្នក​ហើយ៖

១. នៅ​សុខៗ អ្នក​ញញឹម​ដោយ​មិន​ដឹង​ខ្លួន​

រូបតំណាង

អ្នក​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​ទេ ប៉ុន្តែ​រាង​កាយ​របស់​អ្នក​តែង​តែ​បញ្ចេញ​នូវ​សញ្ញា​ដែល​បញ្ជា​ដោយ​ខួរ​ក្បាល ហើយ​ខួរ​ក្បាល​មិន​មែន​ចេះ​តែ​បញ្ជា​ផ្ដេសផ្ដាស​នោះ​ទេ គឺ​ព្រោះ​វា​ទទួល​បាន​សញ្ញា​ថា​មាន​គេ​ម្នាក់​កំពុង​គិត​ពី​អ្នក​ហើយ។

២. អារម្មណ៍​របស់​អ្នក​ផ្លាស់​​ប្តូរ ឬ ឡើង​ចុះ​លឿន

រូបតំណាង

ធ្លាប់​ទេ? មាន​អារម្មណ៍​សប្បាយ​រីករាយ​​សុខៗ​ក៏​ស្រាប់​តែ​ប្រែ​ជា​មិន​ចង់​និយាយ​ស្តី​ មិន​ចង់​ញញឹម​ ហើយ​ អង្គុយ​ពិបាក​ចិត្ត​ភ្លាមៗ? នោះ​ក៏​ជា​សញ្ញា​ដែល​រាង​កាយ​របស់​អ្នក​ព្យាយាម​ចង់​ប្រាប់​អ្នក​ដែរ​ថា មាន​គេ​ម្នាក់​កំពុង​នឹក​ឃើញ​ដល់​អ្នក។ ពេល​ខ្លះ​ខួរ​ក្បាល​របស់​អ្នក​មិន​ដឹង​ត្រូវ​ប្រាប់​អ្នក​តាម​វិធី​បែប​ណា រួច​ក៏​ព្យាយាម​បញ្ជា​នូវ​ផ្លូវ​អារម្មណ៍​របស់​អ្នក​ទៅ​វិញ ហើយ​ពេល​នោះ​ហើយ​ដែល​អ្នក​គួរ​ចាប់អារម្មណ៍​ថា​មិន​មែន​សុខៗ​ទើប​អ្នក​មាន​អារម្មណ៍​បែប​នោះ​ទេ គឺ​ប្រហែល​វា​ជា​វិធី​ដែល​ខួរ​ក្បាល​របស់​អ្នក​កំពុង​បង្ហើប​ប្រាប់​ថា​មាន​គេ​កំពុង​គិត​ពី​អ្នក​យ៉ាង​ពិត​ប្រាកដ។

៣. អ្នក​ និង មនុស្ស​ដែល​ចាប់​ចិត្ត​លើ​អ្នក​​នោះ​ មាន​ភាព​​ស្និទ្ធស្នាល​នឹង​គ្នា​ដោយ​មិន​ដឹង​ខ្លួន

រូបតំណាង

អ្នក​ដែល​ឆ្ងល់​ទេ​ថា​ ពេល​ខ្លះ​គ្មាន​រឿង​អ្វី​កើត​ឡើង​រវាង​អ្នក​ទាំង​ពីរ​សោះ​ តែ​នៅ​ពេល​មួយ​ក៏​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ដោយ​មិន​ដឹង​ខ្លួន​ទាំង​សង​ខាង? ចិត្ត​របស់​អ្នក​មិន​មែន​ចេះ​តែ​អាច​ទៅ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​នរណា​ម្នាក់​ដោយ​គ្មាន​ហេតុ​ផល​នោះ​ទេ។ បើ​អ្នក​ទទួល​បាន​អារម្មណ៍​ថា​អ្នក​ទាំង​ពីរ​មាន​ភាព​ជិត​ស្និទ្ធ​ជាង​មុន ឬ យល់​ចិត្ត​គ្នា​ជាង​មុន វា​ប្រហែល​មក​ពី​អ្នក​ទាំង​ពីរ​ឧស្សាហ៍​គិត​ពី​គ្នា​ជា​ញឹកញាប់​ដោយ​មិន​ដឹង​ខ្លួន ទាំង​មិន​ដែល​សូវ​និយាយ​អ្វី​ជាមួយ​គ្នា​នៅ​ខាង​ក្រៅ​ក៏​ដោយ គឺ​ចិត្ត​នឹក​ដល់​គ្នា និង បារម្ភ​ពី​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់​អ្នក​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​វិវត្ត​នូវ​ភាព​ស្និទ្ធស្នាល​ដោយ​មិន​បាន​ដឹង​ខ្លួន​។​

៤. ញាក់​ភ្នែក

រូបតំណាង

បើ​អ្នក​គ្មាន​បញ្ហា​ភ្នែក​អ្វី​សោះ ហើយ​សុខៗ​ស្រាប់​តែ​ភ្នែក​របស់​អ្នក​ចាប់​ផ្ដើម​ញាក់​បែប​ចម្លែក​ខុស​ពី​ធម្មតា វា​ក៏​អាច​ជា​សញ្ញា​ដែល​ខួរ​ក្បាល​ព្យាយាម​បញ្ចេញ​នៅ​ពេល​មាន​មនុស្ស​ម្នាក់​គិត​ដល់​អ្នក​ដែរ។ គួរ​បញ្ជាក់​ដែរ​ថា ការ​គិត​ដល់​អ្នក​នៅ​ចំណុច​នេះ​ មិន​ចាំ​បាច់​តែ​គិត​ក្នុង​ន័យ​ស្នេហា ឬ ក្នុង​ន័យ​វិជ្ជមាន​នោះ​ទេ ពោល​គឺ​ការ​គិត​មិន​ល្អ​ចំពោះ​អ្នក​ក៏​អាច​រាប់​បញ្ចូល​ផង​ដែរ។ សម្រាប់​នារី ការ​ញាក់​ភ្នែក​ស្ដាំ​អាច​មាន​ន័យ​ថា មាន​គេ​កំពុង​គិត​មិន​ល្អ​មក​លើ​អ្នក​ហើយ ឯ​ការ​ញាក់​ភ្នែក​ឆ្វេង​បង្ហាញ​ថា​ គេ​កំពុង​កោត​សរសើរ​ ឬ កំពុង​គិត​ល្អៗ​ពី​អ្នក។

៥. តាន​តឹង​ផ្នែក​ស្មារតី

រូបតំណាង

ខួរ​ក្បាល​របស់​មនុស្ស​មាន​លក្ខណៈ​អស្ចារ្យ​លើស​ពី​អ្នក​គិត។ ពេល​ខ្លះ​ វា​អាច​មាន​សមត្ថភាព​ធ្វើ​រឿង​អ្វីៗ​ដែល​អ្នក​គិត​ថា​វា​មិន​អាច។ ជាក់​ស្តែង​ ពេល​ខួរ​ក្បាល​របស់​អ្នក​ទទួល​បាន​អារម្មណ៍​ថា​ឈ្មោះ​របស់​អ្នក​កំពុង​ត្រូវ​បាន​ចេញ​ពី​មាត់​នរណា​​ម្នាក់ វា​នឹង​ផ្តល់​នូវ​ប្រផ្នូរដូច​ជា​ ការ​ឈ្លក់​​ទឹក ឬ អាហារ​ជាដើម។ មួយ​វិញ​ទៀត បើ​អ្នក​ណា​ម្នាក់​មាន​គំនិត​មិន​ល្អ​ចំពោះ​អ្នក ខួរ​ក្បាល​របស់​អ្នក​នឹង​បញ្ជា​ឱ្យ​អ្នក​មាន​ស្មារតី​តាង​តឹង​ជា​មួយ​ម្នាក់​នោះ​ជា​មិន​ខាន ដូច្នេះ​អ្នក​គួរ​ចាប់​អារម្មណ៍​សញ្ញា​ទាំង​នេះ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ត្អើក​ក៏​អាច​ជា​ប្រផ្នូរដែល​រាង​កាយ​របស់​អ្នក​ចង់​ប្រាប់​អ្នក​ដែរ​ ជា​ពិសេស​នៅ​ពេល​មាន​នរណា​ម្នាក់​កំពុង​រអ៊ូរទាំ​ពី​អ្នក​។ មាន​រឿង​ជា​ច្រើន​ដែល​អ្នក​មិន​អាច​គ្រប់​គ្រង​បាន​ តែ​ក៏​មាន​រឿង​មួយ​ចំនួន​ធំ​ដែល​ខួរ​ក្បាល​របស់​អ្នក​ជួយ​បង្ហើប​ប្រាប់​អ្នក​ដោយ​ប្រយោល​ដែរ ដូច្នេះ​អ្នក​គប្បី​យល់​ពី​អត្ថន័យ​របស់​វា។

៦. អារម្មណ៍ល្អ

រូបតំណាង

នៅ​ពេល​មាន​នរណា​ម្នាក់​មាន​គំនិត​មិន​ល្អ ខួរ​ក្បាល​អាច​ជួយ​បង្ហាញ​ប្រាប់​អ្នក ដូច្នេះ​ហើយ​ វា​ក៏​អាច​មាន​សមត្ថភាព​បង្ហាញ​ដូច​គ្នា​នៅ​ពេល​​នរណា​ម្នាក់​មាន​ការ​គិត​ល្អៗ និង ការ​ស្រឡាញ់​ពិត​​មក​លើ​អ្នក។ វិធី​ដំបូង​ដែល​ខួរ​ក្បាល​បង្ហាញ​គឺ អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ ពេល​នៅ​ក្បែរ​មនុស្ស​ដែល​ស្រឡាញ់​ចូលចិត្ត​អ្នក​ពិត។ វិធី​ទី២ ដែល​ខួរ​ក្បាល​បញ្ចេញ​ប្រាប់​គឺ ពេល​អ្នក​នៅ​ក្បែរ​ពួក​គេ ត្រចៀក​អ្នក​ប្រែ​ទៅ​ជា​ពណ៌​​ក្រហម​តែ​ម្តង តែ​កុំ​ភ័យ​វា​មិន​មាន​ន័យ​អាក្រក់​ឡើយ​គឺ​វា​បង្កប់​​ន័យ​ថា​មាន​មនុស្ស​ម្នាក់​កំពុង​ចាប់​ចិត្ត​លើ​អ្នក​ ហើយ​គេ​ក៏​កំពុង​តែ​គិត​ពី​អ្នក​ដែរ។ វិធី​ចុង​ក្រោយ​មួយ​ទៀត​ដែល​អាច​បញ្ជា​មក​ពី​ខួរ​ក្បាល​ដែរ​នោះ​គឺ​ការ​កណ្តាស​ញឹក​ញាប់​​ ទោះ​ជា​គ្មាន​ដី ឬ ធូលី​នៅ​ជុំ​វិញ​ក្តី តែ​វា​ជា​ការ​កណ្តាស​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា មាន​នរណា​ម្នាក់​កំពុង​នឹក​អ្នក​យ៉ាង​ខ្លាំង​ហើយ៕

រូបតំណាង

អានបន្ត៖ ងរង៉ក់​ច្រើន ចង់​ឲ្យ​គេ​ខ្វល់​ខ្វាយច្រើន​ ជា​សញ្ញា​នៃ​​មនុស្ស​ស្រី​ដែល​មិន​ទាន់​រឹង​មាំ ​និង​ចាស់​ទុំ ​​​

ប្រភព៖ HerWay ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម