ចង់ឲ្យគេស្រលាញ់ឲ្យតម្លៃ ដរាបណាអ្នកចេះឲ្យតម្លៃខ្លួនឯងតាមវិធីទាំងនេះសិន

  • 2020-02-18 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​នឹង​ទាម​ទារ​ចង់​ឲ្យ​អ្នក​ដទៃ គោរព​ស្រលាញ់​ឲ្យ​តម្លៃ តើ​អ្នក​មាន​បាន​សាង​គុណ​តម្លៃ​អ្វី​សម្រាប់​ខ្លួន​ឯង​ហើយ​ឬ​នៅ​?

ការ​មើល​​ឃើញ​ពី​តម្លៃ និង​​ចេះ​ស្រលាញ់​មើល​ថែខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ នឹង​​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រឹង​មាំ ​បង្កើន​ភាព​ស្រស់​បំព្រង សប្បាយ​រីករាយ នរណា​ក៏​ចូលចិត្ត​ចង់​នៅ​ក្បែរ​ជានិច្ច។ ​

រូបតំណាង

- ឈរ​មុខ​​កញ្ចក់​ ហើយ​ចាប់​ផ្តើម​ប្រាប់​ខ្លួន​ឯង​ថា មនុស្ស​ដែល​អ្នក​កំពុង​តែ​មើល​ឃើញ​នេះ​​ហើយ ពិត​ជា​​ពិសេស សំខាន់ និង​ស្រស់​ស្អាត​ ទាំង​នៅ​ក្នុង​កញ្ចក់​និង​នៅ​សង្គម​ខាង​ក្រៅ។

  • រក្សា​ជំហរ​ឲ្យ​បាន​នឹងន គ្រប់​យ៉ាង​មិន​អាច​ល្អ​ឥត​ខ្ចោះ​ដូច​អ្វី​ដែល​គ្រប់​គ្នា​បាន​រំពឹង​ទុក​ទេ ដូច្នេះ​អ្នក​ពុំ​ចាំបាច់​ព្យាយាម​ផ្លាស់​ប្តូរ ព្រោះ​តែ​ពាក្យ​ផ្ចាញ់​ផ្ចាល​របស់​អ្នក​ដទៃ​​នោះ​ឡើយ​។

  • នៅ​ឲ្យ​ឆ្ងាយ​ពី​ប្រភេទ​​មនុស្ស​ដែល​​ចូល​ចិត្ត​បន្ទាប​តម្លៃ​របស់​អ្នក​​ មិន​លើក​ទឹក​ចិត្ត មិន​គោរព និង​តែង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​តូច​ចិត្ត​នឹង​ជីវិត​ខ្លួន​ឯង​។

រូបតំណាង
  • រំឭក​ខ្លួន​ឯង​ជា​រឿយៗ​ថា អ្នក​មិន​មែន​ជា​ម៉ាស៊ីន​​ដែល​អាច​ផលិត​ចេញ​នូវ​អ្វី​ ដែល​មនុស្ស​ជុំវិញ​ខ្លួន​​ត្រូវ​ការ​កុម្ម៉ង់​​ចង់​បាន​នោះ​ទេ។ ចូរ​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់​រីករាយ​នឹង​ធ្វើ ដោយ​មិន​ចាំ​បាច់​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ដទៃ​។

  • លើក​លែង​កំហុស​ដែល​អ្នក​បាន​សាង​ដោយ​អចេតនា​កាល​​ពី​មុន ព្រោះ​អ្នក​គ្មាន​បំណង​ចង់​ឲ្យ​វា​កើត​ឡើង ហើយ​ក៏​មិន​អាច​រស់​នៅ​ក្នុង​វិប្បដិសារី​ជា​រៀង​រហូត​ដែរ។

  • ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ជីវិត​ឲ្យ​កាន់​តែ​មាន​តម្លៃ​​​ គួរ​ផ្តើម​ចេញ​ពី​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​​ជាមុន​សិន។ ព្យាយាម​ធ្វើ​អ្វី​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក ស្វែង​រក​បទពិសោធ​ថ្មី​ៗ ដើម្បី​បំពេញ​ន័យ​ក្នុង​ជីវិត​។

  • ជួប​បរាជ័យ​ខ្លះ​ក៏​មិន​អី​ដែរ កុំ​បន្ទោស​ កុំ​គិត​ថា​ខ្លួន​ឯង​​អន់។ ដំណើរ​ជីវិត​នៅ​វែង​ឆ្ងាយ សម្រេច​ចិត្ត​ខុស​មួយ​ពេល មិន​ប្រាកដ​ថា​អ្វី​ៗ មិន​អាច​ប្រសើរ​ឡើង​នោះ​ទេ​។

រូបតំណាង
  • ត្រូវ​រស់​ដោយ​សប្បាយ​ចិត្ត ហើយ​កុំ​កើត​ទុក្ខ​ច្រើន​ពេក។ អ្នក​អាច​នឹង​កំពុង​តែ​​គិត​ថា​​ជីវិត​ ហេតុ​អី​ក៏​ពិបាក​យ៉ាង​នេះ? យ៉ាង​ណា​កុំ​ភ្លេច​ថា នៅ​មាន​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់ ដែល​រស់​នៅ​​លំបាកលំបិន​ជាង​អ្នក ១០០ឬ​១ពាន់ ហើយ​ពួក​គេ​មិន​​ប៉ង​ចង់​បាន​អ្វី​ ​ក្រៅ​ពី​​រំពឹង​​ចង់​បាន​ជីវិត​ប្រហាក់​ប្រហែល​អ្នក។

  • ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន និង​ប្រកាន់​គំនិត​វិជ្ជមាន នោះ​ក្តី​សុបិន​នឹង​ក្លាយ​ជា​ការពិត​ នៅ​ថ្ងៃ​ណា​មួយ​។

  • កាល​ណា​អ្នក​យល់​ច្បាស់ និង​អាច​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​​ខ្លួន​ឯង​ កុំ​ភ្លេច​ចែក​រំលែក​ស្នាម​ញញឹម ក្តី​សុខ រួម​ទាំង​រឿង​រ៉ាវ​ល្អ​ៗ ទៅ​កាន់​មនុស្ស​ជុំ​វិញ​ខ្លួន​ផង​៕

រូបតំណាង

ចុចអានបន្ត៖ ស្រ្តីជោគជ័យ ៤ រូប ចែករំលែកគន្លឹះមាស ដើម្បីឆ្ពោះឲ្យដល់គោលដៅមិនរាថយ

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម