បើមាន៦សញ្ញានេះ ច្បាស់ណាស់គេមិនបានចាត់ទុកអ្នកជាមិត្តជិតស្និទ្ធទេ គឺគិតអ្វីផ្សេង

  • 2020-02-17 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បើ​សិន​ជា​​មាន​បុរស​ម្នាក់​បង្ហាញ​ទង្វើ​ទាំង​៦​ខាង​ក្រោម ​ច្បាស់​ណាស់​ថា ​គេ​មិន​បាន​រាប់​អ្នក​ជា​មិត្ត​ជិត​ស្និទ្ធ​ឡើយ។ ​ក្នុង​បេះ​ដូង​របស់​គេ ​គឺ​គិត​អ្នក​ជា​មនុស្ស​ពិសេស ​​ចង់​បាន​អ្នក​ជា​សង្សារ​ ​តែ​គ្រាន់​គេ​បង្ហាញ​សកម្មភាព​សិន ​មិន​ទាន់​និយាយ​ប៉ុណ្ណោះ។​​

រូបតំណាង

**១. ​ ​​​ចង​ចាំ​សូម្បី​​សម្ដី​បន្តិច​បន្តួច​របស់​អ្នក​**

មនុស្ស​ដែល​គេ​​ចូល​ចិត្ត​ធម្មតា​ ​គេ​អាច​ចង​ចាំ​តែ​សម្ដី​សាច់​ការ​មាន​ប្រយោជន៍​ប៉ុណ្ណោះ។​ ប៉ុន្តែ​បើ​អ្នក​ជា​មនុស្ស​ក្នុង​បេះ​ដូង​របស់​គេ ​គេ​ពិត​ជា​​កត់​សម្គាល់​រាល់​​សម្ដី​​របស់​អ្នក ​បើ​ទោះ​ពេល​ខ្លះ​អ្នក​និយាយ​លេង​ដោយ​មិន​បាន​គិត​ច្រើន​ក៏​ដោយ។ ​នេះ​ដោយសារ​​តែ​គេ​គិត​ពី​អ្នក ​និង​ច្បាស់​លាស់​ជាមួយ​​អ្នក​យ៉ាង​ពិត​ប្រាកដ។

រូបតំណាង

២. ធ្វើ​ល្អ​ជា​ពិសេស​ដាក់​អ្នក​តែ​ម្នាក់​គត់

​​ពេល​នៅ​ជាមួយ​អ្នក ​​គាត់​តែង​យក​ចិត្ត​ទុក​ដាក់​​និង​​ខ្វល់​ខ្វាយ​ជា​ពិសេស​ចំពោះ​អ្នក។ ​បើ​សិន​ជា​អ្នក​សង្កេត​ឃើញ​បែប​នេះ​មែន ​គឺ​ច្បាស់​ណាស់​ថា​គាត់​មិន​ដែល​គិត​លេង​សើច​ជាមួយ​អ្នក​ឡើយ។

រូបតំណាង

៣. ​បញ្ហា​​ផ្សេង​ៗ គឺ​​គាត់​ចូល​មក​ប្រាប់​អ្នក​ឲ្យ​ដឹង​រហូត

​​មិន​ចម្លែក​ទេ បើ​សិន​ជា​គាត់​តែង​ប្រាប់​អ្នក​ស្ទើរ​គ្រប់​រឿង​រ៉ាវ​ផ្សេង​ៗ​​ ​មិន​ថា​តែ​រឿង​តូច​ឬ​ធំ​។ ​ដំបូង​អ្នក​គិត​ថា​​នេះ​មក​ពី​រវាង​​​អ្នក​ទាំង​ពីរ​​ជា​​​​មិត្ត​ភក្កិ​​ជិត​ស្និទ្ធ​នឹង​គ្នា ​ទើប​គាត់​​ប្រាប់​បែប​នេះ។ ​​តាម​ពិត ​មក​ពី​គាត់​ចង់​ឲ្យ​អ្នក​ជា​ចំណែក​មួយ​​របស់​គាត់​ទៅ​វិញ​ទេ​។ ​ទោះ​ពេល​ខ្លះ​គាត់​ខ្លាច​រំ​ខាន ព្រោះ​ធ្វើ​ឲ្យ​អ្នក​មិន​ទំនេរ​​ឬ​ធុញ​​ ​តែ​គាត់​នៅ​តែ​ព្យាយាម​លៃ​លក ហើយ​បើ​​ពេល​ណា​អ្នក​សប្បាយ​ចិត្ត គាត់​ក៏​រីករាយ​ដែរ។ ​​ម្យ៉ាង គាត់​គិត​ថា​​នេះ​ជា​ឱកាស​បង្កើត​ភាព​ជិត​ស្និទ្ធ គាត់​មាន​គម្រោង​ចង់​បន្ត​ទំនាក់​ទំនង​ជាមួយ​អ្នក​​ឲ្យ​បាន​យូរ​អង្វែង។

រូបតំណាង

៤. ​តែង​ស្វែង​រក​ឱកាស​ដើម្បី​ស្វាគមន៍​​​អ្នក​​ជា​និច្ច

មិន​ថា​គាត់​កំពុង​អង្គុយ​នៅ​ឆ្ងាយ​ពី​អ្នក ​​គាត់​​កំពុង​ស្មុគ​ស្មាញ ​ឬ​គាត់​មាន​ពេល​បន្តិច​បន្តួច​ក៏​ដោយ ក៏​គាត់​នៅ​តែ​ឆ្លៀត​រក​ពេល​មក​ឃើញ​មុខ​អ្នក ​ឬ​ដើម្បី​បាន​និយាយ​រក​អ្នក​មួយ​ភ្លែត​ក៏​អស់​ចិត្ត​ដែរ។ ​នេះ​ដោយសារ​គាត់​គិត​​ពី​អ្នក​​គ្រប់​ពេល​​វេលា ​ទើប​មិន​អាច​ហាម​ចិត្ត​នឹក​​ទៅ​កាន់​អ្នក​បាន។

រូបតំណាង

៥. ស្ម័គ្រ​ចិត្ត​ជា​និច្ច​ពេល​អ្នក​ត្រូវ​ការ​ជំនួយ

​គាត់​មាន​ចេត​នា​ចង់​ចូល​មក​ជួយ​ដោះ​ស្រាយ​គ្រប់​បញ្ហា​របស់​អ្នក​គ្រប់​ពេល ព្រោះ​អ្វី​ដែល​គាត់​ចង់​ឃើញ ​គឺ​អ្នក​​បាន​​សុខ​ស្រួល។ ​លើស​ពី​នេះ ​គាត់​ក៏​ចង់​បង្ហាញ​ពី​គុណ​សម្បត្តិ​និង​ចង់​នៅ​ក្បែរ​អ្នក​ផង​ដែរ។

រូបតំណាង

៦. ស្វែង​រក​វិធី​បាន​នៅ​ជិត​ដិត​នឹង​អ្នក

​​បើ​ពេល​ទៅ​ដើរ​លេង​ជា​ក្រុម​ពេល​ណា ​គាត់​តែង​បបួល​អ្នក​ដែរ ហើយ​ចង់​ឲ្យ​អ្នក​ទៅ​និង​បាន​អង្គុយ​ជាមួយ​គ្នា​ក្នុង​ឡាន​តែមួយ។ ​លើស​ពី​នេះ ​បើ​មិត្ត​ភក្កិ​ហៅ​ទៅ​ញ៉ាំ​អី​ជុំ​គ្នា ​ក៏​គាត់​ចង់​មាន​វត្តមាន​របស់​អ្នក​ដែរ ​ព្រោះ​គាត់​មិន​ចង់​ឯកោ​​ដោយសារ​គ្មាន​អ្នក​នោះ​ទេ។ ​នេះ​ជា​ការ​តាំង​ចិត្ត​មុះ​មុត​មួយ​របស់​គាត់​មក​លើ​អ្នក​រួច​ហើយ ​ព្រម​ទាំង​គាត់​នឹង​សប្បាយ​រីករាយ​បើ​អ្នក​តែង​នៅ​ជិត​គាត់៕​

អានបន្ត៖ ​ នារីបើ​មាន​លក្ខណៈសម្បត្តិ ៦យ៉ាង​នេះ នោះងាយឲ្យ​មនុស្ស​ប្រុស​លង់​ស្នេហ៍​ណាស់

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម