អាយុ​សែសិប ហើយ​កូន​២​មែន​ពិត តែ​សម្រស់​ប្រពន្ធ Rain នៅ​តែ​ខ្ញង់

  • 2020-02-17 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លើក​ទី​១​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ក្រោយ​សម្រាល​កូន​ទី​២ កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Kim Tae Hee បាន​ធ្វើ​ឲ្យ​គេ​​ទ្រាំ​​មិន​សរសើរ​មិន​បាន​ចំពោះ​សម្រស់​របស់​ខ្លួន​ទោះ​បី​ជា​មាន​វ័យ​ជ្រេ​ហើយ​ក៏​ដោយ។

​ផលិតកម្ម​តំណាង​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​កូរ៉េ Kim Tae Hee បាន​បញ្ចេញ​កម្រង​រូបភាព​​ថ្មី​របស់​តារា​ស្រី​រូប​នេះ នៅ​ពេល​នាង​ទទួល​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ។ នេះ​គឺ​ជា​ស្ប៉ត​ពាណិជ្មកម្ម​ទី​១​របស់​អ្នក​ម្ដាយ​ ក្រោយ​នាង​សម្រាល​កូន​ទី​២​​បាន​សម្រេច។

នៅ​ក្នុង​កម្រង​រូបភាព​ទាំង​នេះ ប្រពន្ធ​កំពូល​តារា​ចម្រៀង Rain បាន​បង្អួត​សម្រស់​ក្មេង​ជាង​វ័យ ធ្វើ​ឲ្យ​អ្នក​ណា​ក៏​ស្ញប់​ស្ញែង ទោះ​បី​ជា​ឆ្នាំ​នេះ តួ​រឿង Iris មាន​អាយុ​៤០​គត់​ហើយ​ក៏​ដោយ។

មិន​ត្រឹម​តែ​ទទួល​បាន​ការ​សរសើរ​តែ​ក្នុង​ប្រទេស​នោះ​ទេ ស្រី​ស្អាត​​ក៏​ទទួល​បាន​ការ​សរសើ​រ​​ពី​ទស្សនិកជន​ចិន​មិន​តិច​ឡើយ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា សិល្បការិនី​រូប​នេះ មិន​ចេះ​ចាស់​តែ​ម្ដង។

ទន្ទឹម​នឹង​ស្ប៉ត​ពាណិជ្ជកម្ម​នេះ Kim Tae Hee ក៏​ត្រលប់​មក​កញ្ចក់​ទូរទស្សន៍​ដូច​គ្នា ក្នុង​វណ្ណកម្ម​រឿង​ភាគ Hi Bye Mama ដែល​នឹង​បញ្ចាំង​នៅ​លើ​ប៉ុស្តិ៍​ TVN នៅ​ពេល​ខាង​មុខ៕

​អាន​បន្ត​៖ ​ សម្រស់ Zhao Li Ying ​កាល​ពី​១១​ឆ្នាំ​មុន បង្ហាញ​ឲ្យ​ឃើញ​ថា​ស្អាត​ពី​ធម្មជាតិ​ពិត​មែន

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម