កូន​ប្រុស​ប្រពន្ធមុន របស់​ប្ដី​ត្រចៀកកាំ ស្រលាញ់​កូន​ម៉ែ​ចុង​ដូច​ប្អូន​បង្កើត

  • 2020-02-14 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា កូន​ម្ដាយ​មុន និង​កូន​ម្ដាយ​ក្រោយ​ក៏​ពិត​មែន ប៉ុន្តែ​មនោសញ្ចេតនា​រវាង​កូន​បង្កើត​របស់​កំពូល​តារា​សម្ដែង​ស្រី Zhao Wei និង​កូន​មុន​របស់​ប្ដី នៅ​តែ​ស្អិត​រមួត​គួរ​ឲ្យ​សរសើរ។

មុន​នេះ​បន្តិច នៅ​លើ​បណ្ដាញ​សង្គម​ចិន បាន​លេច​ធ្លាយ​កម្រង​រូបភាព​របស់ Xiao Bao កូន​​ប្រុស​របស់​ប្រពន្ធ​នៃ​លោក Huang You Long ស្វាមី​របស់​តារា​សម្ដែងជើង​ចាស់​ចិន Zhao Wei។ ក្មេង​ប្រុស​ដែល​ធ្លាប់​តែ​មាន​រាង​តូច​ល្អិត​ នៅ​ពេល​នេះ​បាន​មាន​វ័យ​២១​ឆ្នាំ កំពុង​រៀន​ថ្នាក់​មហាវិទ្យាល័យ និង​មាន​កម្ពស់​​ខ្ពស់​ស្រឡះ ធ្វើ​ឲ្យ​គេ​មើល​មិន​ស្គាល់។ ក្រោយ​ពេល​កម្រង​រូប​នេះ​ត្រូវ​បាន​ចុះផ្សាយ មនុស្ស​ជា​ច្រើន​មាន​ចម្ងល់​ថា មិន​ដឹង​មនោសញ្ចេតនា​រវាង កូន​មុន និង​កូន​ក្រោយ​របស់​តួ​រឿង ព្រះនាង​យេយេ​យ៉ាង​ម៉េច។

មិន​យូរ​ក្រោយ​នោះ​ប៉ុន្មាន Xiao Bao បាន​បង្ហោះ​រូប​យ៉ាង​ស្អិត​រមួត​ជាមួយ​កូន​ស្រី​ម្ដាយ​ក្រោយ ដែល​ជា Huang Xing  នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ តាម​នោះ​ដែរ ទោះ​បី​ជា​មិន​ជាប់​សាច់​ឈាម​នឹង​គ្នា​១០០​%​ ក៏​ដោយ តែ​បង​ប្រុស​ម្នាក់​នេះ​នៅ​តែ​ស្រលាញ់ ប្អូន​ស្រី​មិន​ខុស​ពី​ប្អូន​បង្កើត។

​ម្យ៉ាង​ទៀត​ទោះ​បី​ជា​មិន​នៅ​ជិត​គ្នា​ក៏​ដោយ ​កូន​ប្រុស​ច្បង​របស់​ត្រចៀក​កាំ​រៀន​នៅ​បរទេស​​នោះ តែ​រាល់​ពេល​មក​លេង​ស្រុក​កំណើត​ម្ដង​ៗ ប្រុស​ស្អាត​វ័យ​២១​ឆ្នាំ តែង​ចំណាយ​ពេល​ដើរ​លេង​ជា​មួយ​ប្អូន​ស្រី ដោយ​រាល់​រូប​ថត​ដែល​លោក​បង្ហោះ គឺ​ប្អូន​ស្រី​រូប​នេះ​ហើយ​ដែល​ជា​ថត​ឲ្យ​លោក។ មនុស្ស​ជា​ច្រើន​ក្រោយ​ពេល​ឃើញ​ទិដ្ឋភាព​បាន​អត់​នឹង​មិន​សរសើរ​មិន​បាន ព្រោះ​កូន​ទាំង​២​របស់ តារា​ស្រី​វ័យ​៤៤​ឆ្នាំ អាច​រស់​នៅ​ចុះ​សម្រុង​នឹង​គ្នា មិន​ប្រកាន់​កូន​មុន កូន​ក្រោយ៕

​អាន​បន្ត​៖ ​ សម្រស់ Zhao Li Ying ​កាល​ពី​១១​ឆ្នាំ​មុន បង្ហាញ​ឲ្យ​ឃើញ​ថា​ស្អាត​ពី​ធម្មជាតិ​ពិត​មែន

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម