ធ្វើកិច្ចការតូចធំ មិនខ្លាចបរាជ័យ ដរាបណាអ្នកចេះពីវិធីសំខាន់ ៤ យ៉ាងនេះសិន

  • 2020-02-12 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ធ្លាប់​ឆ្ងល់​ទេ​ថា​តើ​គួរ​ធ្វើ​យ៉ាង​ណា​​ខ្លះ​ទៅ​ ទើប​អាច​​ឈាន​ដល់​គោលដៅ​ ដូច​ដែល​បាន​គ្រោង​ទុក?

អម​ជាមួយ​​នឹង​ដំណើរ​ចាប់​ផ្តើម​សន្សឹម​ៗ អ្នក​ត្រូវ​តែ​ចេះ​ពី​វិធី​សំខាន់​ៗ ដើម្បី​ជួយ​ឲ្យ​ជោគជ័យ​​សម​ស្រប​នឹង​មហិច្ឆតា​របស់​ខ្លួន។

១. ផ្តើម​ចេញ​ពី​ភាព​ភ័យ​ខ្លាច

រូបតំណាង

​ភាព​ភ័យ​ខ្លាច​ មិន​មែន​មាន​ន័យ​ថា​ទន់​ខ្សោយ ប៉ុន្តែ​វា​ប្រៀប​បាន​ដូច​ជា​​យានយន្ត ដែល​អាច​ដឹក​នាំ​អ្នក​ទៅ​ធ្វើ​កាន់​កិច្ចការ​អ្វី​មួយ​ដែល​ខ្លួន​គួរ​ធ្វើ​ពិត​​ប្រាកដ។ រឿង​មួយ​ចំនួន បង្ក​ឲ្យ​អ្នក​កើត​ក្តី​បារម្ភ មិន​ហ៊ាន​សាក​​ល្បង មិន​ដឹង​គូរ​ចាប់​ផ្តើម​ចេញ​ពី​ចំណុច​ណា​។ ហេតុ​នេះ​ហើយ​ ទើប​បាន​ជា​អ្នក​ត្រូវ​កំណត់​ភាព​ភ័យ​ខ្លាច មុន​នឹង​កំណត់​ទិសដៅ។

សរសេរ​កត់​ត្រា រាល់​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លាច និង​គិត​ពី​វិធី​ដែល​ជួយ​កម្ចាត់​វា​ចេញ​ពី​ខ្លួន។ រិះរក​មធ្យោបាយ ដែល​អាច​ជៀស​ឆ្ងាយ ពី​ហានិភ័យ​និង​ភាព​បរាជ័យ​នា​ពេល​អនាគត។

២. កុំ​គិត​ស្រួល​ៗ​​ពេក

រូបតំណាង

ពាក្យ​ថា "ងាយៗ” "មិនអីទេ” "គ្មានបញ្ហាឡើយ” គួរ​ព្យាយាម​ជម្រុះ​ចេញ​ក្នុង​ដំណាក់កាល​មួយ​នេះ​។ ប្រសិន​បើ​អ្នក​​ចង់​ទៅ​ដល់​​គោល​ដៅ គ្មាន​អ្វី​ដែល​ស្រួល​ៗ​​ ហើយ​អាច​​​​​ទៅ​មុខ​រលូន​រហូត​ដូច​ជា​ការ​គិត​នោះ​ទេ​។ ឧបសគ្គ​នានា​កំពុង​តែ​រង់​ចាំ​អ្នក​គ្រប់​ពេលវេលា​ ដូច្នេះ​ជំនួស​ឲ្យ​ការ​គិត​ងាយ​ៗ​ពេក អ្នក​ក៏​គួរ​តែ​ត្រៀម​ខ្លួន​រួច​រាល់​ទុក​​តតាំង​ជាមួយ​បញ្ហា​ដោយ​ក្តី​រីករាយ​និង​រឹងមាំ។​

៣. ចង់​ចេះ​ចង់​ដឹង​​មិន​ជិនណាយ

ដរាប​ណា​អ្នក​ចេះ​រៀប​ចំ​គម្រោង​សម្រាប់​ជីវិត កុំ​ភ្លេច​ថា​​នៅ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត ដែល​អ្នក​ដឹង​ពុំ​ទាន់​អស់​។ ក្រៅ​ពី​មាន​​ចំណេះ​​ដឹង​ផ្ទាល់​ខ្លួន​ហើយ អ្នក​​មិន​គួរ​ភ្លេច​សិក្សា​ស្វែង​យល់​​ពី​គំនិត​អ្នក​ដទៃ រួម​បរិយាកាស​​នៅ​សង្គម​ខាង​ក្រៅ ដើម្បី​យក​មក​ប្រៀប​ធៀប និង​ទុក​ធ្វើ​ជា​ដំណោះ​ស្រាយ​ពេល​ជួប​បញ្ហា។​

រូបតំណាង

៤. ត្រូវ​ចាំ​ថា​ភាព​ជោគជ័យ​កំពុងតែ​​នៅ​​រង់​ចាំ​អ្នក​ជានិច្ច

មាន​បុគ្គល​ជោគ​ជ័យ​ជា​ច្រើន ដែល​បាន​ឆ្លង​កាត់​ភាព​បរាជ័យ​រាប់​មិន​អស់។ ភាព​បរាជ័យ​មិន​មែន​ជា​ទី​បញ្ចប់ ប៉ុន្តែ​ជា​មេរៀន​បង្ហាញ​​ឲ្យ​អ្នក​មើល​ឃើញ​ផ្លូវ​​កាន់​តែ​ទូលំទូលាយ​ជាង​មុន។ ព្យាយាម​តែ​ម្តង ពីរ​ដង ឬ​ច្រើន​ដង​ជាង​នេះ​​ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ ដើម្បី​រក​ឃើញ​នូវ​ភាព​ជោគជ័យ។ ទោះ​ខ្វះ​មួយ​ជំហាន​ដល់​គោលដៅ​ ហើយ​បែរ​ជា​ធ្លាក់​មក​វិញ ​ក៏​មិន​ត្រូវ​អស់​សង្ឃឹម​ដាច់​ខាត​។ តស៊ូ​ មិន​បោះ​បង់​ចោល ទីបំផុត​ក្តី​ប្រាថ្នា​របស់​អ្នក​នឹង​ក្លាយ​ជា​ពិត​នៅ​ថ្ងៃ​ណា​មួយ​៕

រូបតំណាង

ចុចអាបន្ត៖ គន្លឹះទាំង ៤ សម្រាប់ស្រីៗកើបលុយទាន់ខ្លួននៅ Single

អត្ថបទ៖ ដេត ឈុនអ៉ី