ចង់សន្សំលុយ ត្រូវចេះលៃលកលើរឿងទាំង ៥ នេះសិន

  • 2020-02-11 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​មិត្តនារីគ្រប់រូបមានទម្លាប់សន្សំប្រាក់កាសដែរឬទេ? ជាការពិតណាស់ ទម្លាប់​សន្សំ​ប្រាក់​អាចនឹងមិនមានភាពងាយស្រួលសម្រាប់មិត្តនារីមួយចំនួនឡើយ​ ព្រោះ​មិត្ត​នារី​មួយ​ចំនួនមានម្លាប់ចំណាយច្រើន។ អ្នក​ប្រហែល​ជា​មិន​ដែល​ចាប់​អារម្មណ៍​ពី​ទម្លាប់​មួយ​ចំ​នួន​ដែលធ្វើឲ្យប្រាក់ខែរបស់អ្នកចេះតែមិនសល់។ ដូច្នេះ ដើម្បីកុំឲ្យប្រាក់ខែ ឬ​ការ​ចំ​ណាយ​មានច្រើនហួសកម្រិត មិត្តនារីគប្បីមើលលើរឿង ៥ ចំណុចនេះរួមមាន៖

១. ការចំណាយលើសម្លៀកបំពាក់

រូបតំណាង

នារីៗភាគច្រើនមានទំនោរចូលចិត្តទិញសម្លៀកបំពាក់ មិនថា​សម្លៀក​បំពាក់​មួយ​ចំ​នួន​មាននៅផ្ទះហើយក៏ដោយ ក៏នៅតែមានទម្លាប់ទិញបន្តទៀតដែរ។​ហេតុ​ដូចនេះ អ្នក​គួរតែពិនិត្យមើលឲ្យច្បាស់ថា សម្លៀកបំពាក់ណាចាំបាច់គួរទិញ ហើយ​ខ្លះ​ទៀត​គួរតែ​ចៀស​វាង។

២. ការ​ចំណាយលើគ្រឿងតុបតែងមុខ

រូបតំណាង

ចំពោះរឿងនេះវិញអាចនិយាយថា មិត្តនារីក៏ត្រូវការគ្រឿងតុបតែងមុខដែរ។ នៅ​ពេល​អ្នក​ចេញក្រៅម្តងៗ អ្នកប្រាកដជាតុបតែងមុខបន្តិចបន្តួច។ ប៉ុន្តែ ប្រសិន​ជាអាច​អ្នក​គប្បី​ចំណាយឲ្យត្រូវខ្ទង់ ឧទាហរណ៌ដូចជា កាត់បន្ថយការចំណាយលើការទិញក្រេម មិន​គួរ​មានក្រេមច្រើនពេកទេ គួរតែប្រើមួយណាឲ្យអស់មួយហ្នឹងទើប អ្នក​មិន​សូវចំណាយច្រើន។

៣. ការចំណាយលើគ្រឿងផឹក ភេសជ្ជៈ

រូបតំណាង

ពេលជួបជុំមិត្តភ័ក្តិម្តងៗ តើអ្នកមានទម្លាប់ទទួលទានភេសជ្ជៈផ្អែមៗដូចជា តែគុជ កាហ្វេ ដែរឬទេ?​ការចំ​ណា​យ​លុយលើគ្រឿងអស់ទាំងនេះនឹងនាំឲ្យអ្នកអស់លុយដោយមិនដឹងខ្លួន ម្យ៉ាង​វិញ​ទៀត ភេសជ្ជៈបែបនេះក៏មិនមែនជារឿងល្អសម្រាប់សុខភាពអ្នកដែរ។​យ៉ាងនេះហើយ បើ​សិន​ជា​អាច​កាត់បន្ថយបានគួរតែធ្វើ។

៤. ការធ្វើដំណើរកម្សាន្ត

រូបតំណាង

គ្មាននរណាម្នាក់មិនចង់ដើរលេងកម្សាន្តដើម្បីបំបាត់ភាពនឿយហត់ឡើយ។ អ្នកត្រូវ​ចង​ចាំ​ថាមុនហ្នឹងមានពេលដើរកម្សាន្តអ្នកគប្បីចេះសន្សំលុយឲ្យបានច្រើនសិន មុន​ចាប់​ផ្តើមធ្វើដំណើរកម្សាន្ត។ ធ្វើបែបនេះ អ្នកមាន​ពេលវេលា​ច្រើនដើម្បី​ចេះ​សន្សំ​ប្រាក់​កាស​បានច្រើន។

៥. កាត់បន្ថយការជប់លៀង

រូបតំណាង

ក្រៅពីទំនេរពីការសិក្សា ឬធ្វើការ អ្នកតែងណាត់ជួបមិត្តភ័ក្តិ​អ្នកដើម្បី​ជួបជុំគ្នា​ទទួល​ទាន​អាហារឆ្ងាញ់ៗ ឬទៅច្រៀងខារ៉ាអូខេជាដើម រឿងអស់ទាំងនេះបើអាច គួរតែ​ចេះ​កាត់​បន្ថយព្រោះពេល​ខ្លះអ្នក​នឹងញៀនក្នុង​ការធ្វើរឿង​នេះ​ដោយ​មិនដឹង​​ខ្លួន​សូម្បីតែបន្តិច។​ ​

រូបភាព៖ Wehearit

ចុចអានបន្ត៖

មកដឹងពីអត្ថន័យនៃពណ៌ផ្សេងៗនៃផ្កាកុលាបទំាងអស់គ្នា

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម