មុនជូនផ្កាកូឡាបទៅកាន់នរណាម្នាក់ក្នុងទិវានៃក្តីស្រលាញ់ គួរដឹងពីអត្ថន័យនៃពណ៌ខុសៗគ្នាជាមុនសិន

  • 2020-02-11 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទិវា​នៃ​ក្តី​ស្រលាញ់ តែង​តែ​​ប្រារព្ធ​​ធ្វើ​ឡើង​ នៅ​ថ្ងៃទី ​១៤ កុម្ភៈ​ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​ប្រទេស​ជា​ច្រើន​ពាស​ពេញ​សាកលលោក​។ ទិវា​នេះ​ដែរ មិន​មែន​សំដៅ​ទៅ​លើ​ការ​បញ្ជាក់​​ក្តី​ស្នេហ៍​ទៅ​កាន់​ដៃ​គូ​តែ​មួយ​មុខ​ឡើយ ប៉ុន្តែ​វា​ក៏​ជា​​ការ​បង្ហាញ​ក្តី​ស្រលាញ់​ចំពោះ​មិត្តភាព​ និង​ក្រុម​គ្រួសារ​ផង​ដែរ។

ក្រៅ​ពី​ការ​ទិញ​សូកូឡា​​រួម​ទាំង​កាដូ​ផ្សេង​ៗ​ទៀត ផ្កា​កូឡាប​គឺ​ពេញ​និយម​បំផុត ជា​ពិសេស​​វា​មាន​អត្ថន័យ​ផ្សេង​ៗ​គ្នា ដែល​អ្នក​គួរ​ដឹង​ មុន​ជូន​ទៅ​កាន់​នរណា​ម្នាក់ក្នុងថ្ងៃ ១៤ កុម្ភៈ។

​កូឡាប​ពណ៌​ស៖ បង្ហាញពី​ទឹក​ចិត្ត​​បរិសុទ្ធ ការ​គោរព និង​ការ​​ចាប់​ផ្តើម​សារ​ថ្មី​​ដោយ​ភាព​ស្រស់​បំព្រង។

​កូឡាប​ពណ៌​ក្រហម៖ បង្ហាញពីយ​ក្តី​ស្រលាញ់ និង​ការ​សារភាព​ស្នេហ៍​ទៅ​កាន់​នរណា​ម្នាក់​។

កូឡាប​ពណ៌​ក្រហម​ក្រមៅ៖ បង្ហាញពី​ការ​ចែក​រំលែក​ទុក្ខ​សោក​ ឬ​ក្តី​ឈឺ​ចាប់​ទៅ​កាន់​នរណា​ម្នាក់។

កូឡាប​ពណ៌​ផ្កា​ឈូក៖ បង្ហាញពីការ​ដឹង​គុណ សុភមង្គល និង​ភាព​រម្យទម។

កូឡាប​ពណ៌​លឿង៖ បង្ហាញពីក្តី​រីករាយ មិត្តភាព និង​ការ​សន្យា​សាជាថ្មី​។ ​

កូឡាប​ពណ៌​ទឹក​ក្រូច៖ បង្ហាញពី​បំណង​ប្រាថ្នា ​កម្លាំងថាមពល​ និង​ការ​តាំង​ចិត្ត​។

​​កូឡាប​ពណ៌​ស្វាយ​៖ បង្ហាញពី​ការ​លួច​ស្រលាញ់​ចាប់តាំង​ពី​ថ្ងៃ​ជួប​ដំបូង​។

កូឡាប​ពណ៌​ទឹក​ក្រូច​ស្រស់៖ បង្ហាញពី​ចំណង​មិត្តភាព ភាព​ទន់​ភ្លន់ និង​ការ​យល់​ចិត្ត​៕

ចុចអានបន្ត៖ ថ្ងៃបុណ្យនៃក្តីស្រឡាញ់ កូនៗគួរធ្វើរឿង ៤ យ៉ាងនេះចំពោះអ្នកមានគុណ

ប្រភព៖ yourtango ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម