មកដឹងពីអត្ថន័យនៃពណ៌ផ្សេងៗនៃផ្កាកុលាបទំាងអស់គ្នា

  • 2020-02-10 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ប្រភេទ​ផ្កា​នីមួយ​ៗ​ទំនង​មាន​លាក់​អត្ថ​ន័យ​ផ្សេងៗ​គ្នា។ នៅ​ពេល​អ្នក​ជូន​ផ្កា​កុលាប​ទៅ​ដល់​នរ​ណា​ម្នាក់ តើ​អ្នក​មាន​បាន​ចាប់​អារម្មណ៍​ពី​អត្ថន័យ​នៃ​ប្រភេទ​ផ្កា​នី​មួយ​ៗ​ដែរ​ឬ​ទេ? ថ្ងៃនេះ អ្នក​នឹង​បាន​ដឹង​ពី​អត្ថ​ន័យ​នៃ​ពណ៌​ផ្កា​កុលាប​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​ក៏​ថា​បាន។ ហេតុ​ដូច​នេះ ដើម្បី​កុំ​ឲ្យ​ជូន​ផ្កា​ទៅ​នរណា​ម្នាក់​ខុស​នោះ អ្នក​គប្បី​អាន​នូវ​ខ្លឹម​សារ​ខាង​ក្រោម៖

ដើម​កំណើត​នៃ​ឈ្មោះ​ផ្កា​កុលាប

ដំបូង​ឡើយ ចក្រភព​អង់​គ្លេស​វុិច​តូ​រៀ​ប្រើប្រាស់​ផ្កា​កុលាប​ជំនួស​ឲ្យ​ការ​ប្រាស្រ័យ​ទាក់​ទង​ទៅ​នឹង​អារម្មណ៍​របស់​អ្នក​ជូន។ ហេតុ​ដូច្នោះ​ហើយ ជំនួស​ដោយ​ការ​ប​ង្ហា​ញ​អារម្មណ៍​របស់​ន​រណា​ម្នាក់​ គេ​តែង​សង្កេត​មើល​ទៅ​លើ​ការ​ដែល​ម្នាក់​នោះ​ជូន​ផ្កា​ទៅ​អ្នក​ផ្សេង​ទៀត ដោយ​ផ្កា​ប្រភេទ​ផ្សេង​គ្នា​មាន​អត្ថ​ន័យ​ខុស​គ្នា។

ផ្កា​កុ​លាប​ពណ៌​​ក្រហម​មាន​ន័យ​ថា ភាព​ផ្អែម​ល្ហែម ការ​ចង់​បាន​និង​លាភ​សំណាង។

រូបតំណាង

ផ្កា​កុ​លាប​ពណ៌​ស​មាន​ន័យ​ថា ភាព​ស្មោះ​ត្រង់​បរិ​សុទ្ធ មិត្ត​ភាព ស្ងប់​ស្ងាត់ និង​ភាព​ទាក់​ទាញ។

រូបតំណាង

ផ្កា​កុ​លាប​ពណ៌​ផ្កា​ឈូក​មាន​ន័យ​ថា ស្នេ​ហា​ផ្អែម​ល្ហែម មាន​សុ​ភ​មង្គល​គ្រប់​រឿង។

រូបតំណាង

ផ្កា​កុ​លាប​ពណ៌​ស្វាយ​មាន​ន័យ​ថា ការ​លង់​ស្រឡាញ់​តាំង​ពី​លើក​ដំបូង ភាព​ឡូយ​សង្ហា។

រូបតំណាង

ផ្កា​លាប​ពណ៌​លឿង​មានន័យ​ថា ចំណង​មិត្តភាព ការ​ចង់​បាន និង​ភាព​ស្រស់​ស្រាយ។

រូបតំណាង

ផ្កា​កុលាប​ពណ៌​ទឹក​ក្រូច​មាន​ន័យ​ថា ស្នេហា​កក់​ក្តៅ វា​ជំនួស​ឱ្យ​អារម្មណ៍​ពិសេស​និង​ប្លែក។

រូបតំណាង

ផ្កា​កុលាប​ពណ៌​ខៀវ​មាន​ន័យ​ថា ស្នេហា​នៅ​ស្ថិត​ស្ថេរ​យូរ​អង្វែង​ជា​រៀង​រហូត។

រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

ជីវិតរីករាយអ្នកណាក៏ប្រាថ្នា! Be Your Own Hero គន្លឹះជួយស្រ្តីឲ្យរឹងមាំមានក្តីសុខពេញលេញ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន