តិចនិក​កម្ចាត់​មុន​ក្បាល​​ខ្មៅ​​លើ​ច្រមុះ​​ដល់​ឫស​ មិន​ឲ្យ​កើត​វិញ​ជា​រៀង​រហូត

  • 2020-02-07 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ក្បាល​ខ្មៅ​លើ​ច្រមុះ គឺ​ជា​ប្រភេទ​មុន​ដែល​ងាយ​កើត​ឡើង​បំផុត​លើ​មនុស្ស​គ្រប់​រូប ព្រោះ​​ឲ្យ​តែ​ត្រូវ​ធូលី​ដី​តែ​បន្តិច មុន​នេះ​នឹង​រីក​ដុះ​ដាល​ភ្លាម។ មុន​ប្រភេទ​នេះ​បើ​ព្យាបាល​មិន​ត្រូវ អាច​កើត​ច្រើន​ជាង​មុន និង​ពិបាក​​បង្ក្រាប។ ប្រសិន​បើ​​​អនុវត្ត​ច្រើន​វិធី​ហើយ តែ​នៅ​តែ​មិន​បាត់ អ្នក​អាច​សាក​ល្បង​តិចនិក​ខាង​ក្រោម​បាន។

១. ព្យាបាល​ជាមួយ​ទឹក​ឃ្មុំ

ទឹក​ឃ្មុំ​មិន​ត្រឹម​តែ​ល្អ​សម្រាប់​សុខភាព​នោះ​ទេ ថែម​ទាំង​មាន​ផល​ប្រយោជន៍​ច្រើន​ចំពោះ​ស្បែក​ទៀត​ផង។ វិធី​ដែល​កម្ចាត់​មុន​ក្បាល​ខ្មៅ​ងាយ ហើយ​រហ័ស​ជាមួយ​ទឹក​ឃ្មុំ​គឺ​ស្រួល​​បំផុត។ ក្រោយ​ពេល​លាង​សម្អាត​ជាតិ​កខ្វក់​លើ​ស្បែក ហើយ​ជូន​សម្អាត​ឲ្យ​ស្ងួត យក​ទឹក​ឃ្មុំ​សុទ្ធ​ម៉ាស្សា​លើ​មុខ​៣ នាទី រួច​ហើយ​ទុក​ថែម​៥ នាទី​ចាំ​លាង​ចេញ។ ទោះ​ជា​វិធី​នេះ​មិន​ឃើញ​ប្រសិទ្ធិភាព​ភ្លាម​ៗ​ក៏ដោយ តែ​ជា​វិធី​ដែល​ព្យាបាល​យូរអង្វែង ហើយ​បើ​បា​ត់​ហើយ នឹង​មិន​ត្រលប់​មក​វិញ​ឡើយ។

២. ព្យាបាល​ជាមួយ​ក្រូច​ឆ្មា និង​ទឹក​ដោះ​គោ​ជូ

ច្របាច់​ក្រូច​ឆ្មារ ១៥ មីលីលីត្រ លាយ​ជាមួយ​​ទឹក​ដោះ​គោ​ជូ​អត់​ជាតិ​ស្ករ​ឲ្យ​សព្វ ហើយ​យក​មក​ម៉ាស្សា​លើ​តំបន់​ដែល​មាន​មុន​ក្បាល​ខ្មៅ​៥ នាទី រហូត​ដល់​ពេល​ឃើញ​ស្នូល​មុន​ឡើង​ទន់ យក​ប្រដាប់​ញិច​មុន មក​ញិច​ថ្នម​ៗ នោះ​មុន​ក្បាល​ខ្មៅ​នឹង​ចេញ​មក​ដោយ​ខ្លួន​ឯង។

៣. កម្ចាត់​មុន​ក្បាល​ខ្មៅ​ដោយ​ឆ្ពុង​មុខ

កម្ចាត់​មុន​ក្បាល​ខ្មៅ​ដោយ​វិធី​ឆ្ពុង​មុខ​គឺ​ជា​វិធី​ដែល​ឃើញ​លទ្ធផល​លឿន​បំផុត។ វិធី​អនុវត្ត​ក៏​ងាយ​ស្រួល ដោយ​គ្រាន់​តែ​យក​កន្សែង​ស្អាត​ជ្រលក់​នឹង​ទឹក​ក្ដៅ​ហើយ​យក​មក​បិទ​លើ​មុខ​ទុក​២ ទៅ​៣ នាទី ឲ្យ​រន្ធ​រោម​ញើស​បើក​ចេញ ស្នូល​មុន​ប្រែ​ជា​ទន់ ហើយ​យក​ប្រដាប់​ញិច​មុនឬសំឡីត្បារត្រចៀក មក​សង្កត់​​តិច​ៗ នោះ​មុន​នឹង​ចេញ​មក​ដោយ​ខ្លួន​ឯង។ ត្រូវ​ចង​ចាំ​ថា ក្រោយ​ពេល​ប្រើ​វិធី​នេះ ត្រូវ​លាប​ឡេ​ជំនួយ​ឲ្យ​រន្ធ​រោម​ញើស​រួម​តូច​វិញ ជៀសវាង​បញ្ហា​រន្ធ​រោម​បើក​ធំ៕

ចុចអាន៖រូប​មន្ត​ធ្វើ​ឲ្យ​ស្បែក​មុខ​ស​ខ្ចី​ក្នុង​រយៈ​ពេល​២ សប្តាហ៍​​ ងាយ​ៗ​ធ្វើ​នៅ​ផ្ទះ​ខ្លួន​ឯង​ក៏បាន​

ប្រភព៖ Phunutoday ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម