អ្នកណាក៏អាចចាប់ផ្តើមម្តងទៀតបានដែរ ឲ្យតែចិត្តអ្នកហ៊ានធ្វើរឿង៣យ៉ាងនេះ

  • 2020-02-07 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​គេ​តែង​និយាយ​ថា ​អ្នក​ណា​ក៏​អាច​ចាប់​ផ្ដើម​ជីវិត​ជា​ថ្មី​បាន​រាល់​ថ្ងៃ​ដែរ។ នៅ​ពេល​​អ្នក​ជួប​បញ្ហា​បាក់​ទឹក​ចិត្ត ​អស់​កម្លាំង​ ត្រូវ​តែ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ជា​ថ្មី។ ឱកាស​នៃ​ការ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង ​គួរ​តែ​ធ្វើ​នៅ​ពេល​ព្រឹក ដើម្បី​ក្ដោប​ថាមពល​ធ្វើ​រឿង​ល្អ​ៗ​បាន​ច្រើន។ ​

រូបតំណាង

**១. ​កុំ​ចង​ចាំ​រឿង​អាក្រក់​កាល​ពី​ម្សិល​មិញ​ ហើយ​ស្ដី​បន្ទោស​ខ្លួន​ឯង**

​ផ្លាស់​ប្ដូរ ​ជឿ​ថា​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ឧស្សាហ៍​ឮ​ពាក្យ​នេះ​មិន​ខាន។ ​​ផ្លាស់​ខ្លួន​ឯង​ពី​ម្សិល​មិញ​​ចេញ​ពី​រឿង​មិន​ល្អ ​កុំ​អនុញ្ញាត​ឲ្យ​បញ្ហា​ចូល​មក​រួម​រឹត​បេះ​ដូង។ ​កុំ​បណ្ដោយ​ចិត្ត​រហូត​មិន​ចង់​ធ្វើ​អ្វី ​​ត្រូវ​តែ​ប្រាប់​​ខ្លួន​ឯង​​ឲ្យ​អភិវឌ្ឍន៍​ទៅ​មុខ។ ​​មេរៀន​​ពី​ម្សិល​មិញ ​ទុក​សម្រាប់​ជា​​បទ​ពិសោធន៍ ​ជំ​នួស​ឲ្យ​ការ​ស្ដី​បន្ទោស​លើ​ខ្លួន​ឯង។

រូបតំណាង

​២. ​គិត​វិជ្ជមាន ​មើល​គ្រប់​យ៉ាង​ក្នុង​ផ្លូវ​ល្អ

​បង្កើត​ភាព​ខ្លាំង​ពី​ខាង​ក្នុង ​ប្រហែល​ជា​វិធី​ល្អ​ដែល​ជួយ​ឲ្យ​​អ្នក​មើល​គ្រប់​យ៉ាង​ក្នុង​ផ្លូវ​ល្អ​តាម​ដែល​អាច​ទៅ​រួច​ដែរ។ ​មើល​ឃើញ​គ្រប់​យ៉ាង​ថា ​សុទ្ធ​តែ​មាន​ដំណោះ​ស្រាយ។ ​កុំ​បន្ទាប​ការ​គាំ​ទ្រ​សម្រាប់​ខ្លួន​ឯង​ឲ្យ​សោះ។ ​ជួយ​ខ្លួន​ឯង​ឲ្យ​រឹង​មាំ អ្នក​ប្រាកដ​ជា​អាច​ជោគ​ជ័យ​ក្នុង​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​តាម​ទិស​ដៅ​​ដែល​​ចង់​បាន​មិន​ខាន។

រូបតំណាង

​៣. ​កុំ​បារម្ភ​ច្រើន​ពេក ​លើ​រឿង​ដែល​មិន​ទាន់​កើត​ឡើង

​ទម្លាប់​បន្លាច​ខ្លួន​ឯង ដោយ​ការ​គិត​ជ្រុល​​លើ​រឿង​មិន​ទាន់​កើត​ឡើង​នឹង​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​មិន​សូវ​រីក​រាយ​ទេ។ ​បើ​​អ្នក​ពិត​​ជា​ចង់​រស់​ក្នុង​ពិភព​លោក​ស្រស់​ស្អាត​មែន ​គួរ​តែ​ចំណាយ​ពេល​ពង្រឹង​លើ​អាកប្បកិរិយា​វិញ។ ​រស់​នៅ​ដោយ​ការ​ចេះ​បត់​បែន ​មើល​ពី​ស្ថានការណ៍​ដែល​កើត​ឡើង​នា​ពេល​ឥលូវ។ ​អ្នក​អាច​នឹង​មាន​​អារម្មណ៍​ល្អ​ឡើង​វិញ​ចំពោះ​ខ្លួន​ឯង​និង​អ្នក​ជុំ​វិញ​មិន​ខាន៕

​អាន​បន្ត៖ ​ មនុស្ស​ស្រី​រឹង​មាំ​ពិត​ប្រាកដ​ មិន​ដែល​ចំណាយ​ពេល​​ខ្វល់​ពី​​រឿង​ទាំង​ ៧ នេះ​ឡើយ

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម