ការងារ​ទាំង ១០ របស់​បុរស​ៗ ធ្វើឲ្យ​នារីៗ​បាក់​ចិត្ត​ស្រលាញ់ស្តូ​ក​​

  • 2020-02-04 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ៗ​ដែល​មាន​ការងារ​ទាំង​នេះ​ធ្វើ ពួកគេ​មាន​អាទិភាព​ខ្ពស់ ក្នុង​ការ​ទាក់​ទាញ​ចិត្ត​មនុស្ស​ស្រី។ ចង់​ដឹង​ថា​ការងារ​ទាំង​នោះ​មាន​អ្វី​ខ្លះ កញ្ញា នឹង​ណែនាំ​ដូច​ខាងក្រោម៖

១.សហគ្រិន

នារី​ភាគច្រើន​ពេញ​ចិត្ត​នឹង​បុរស​ដែល​មាន​សមត្ថភាព​បង្អើត​ជំនាញ​ដោយ​ខ្លួន​ឯង រហូត​ទទួល​បាន​ជោគជ័យ​មាន​គេ​ឯង​ស្គាល់។ សហគ្រិន​ភាគច្រើន ជា​អ្នក​ផលិត និង​គ្រប់គ្រង​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​ពួកគេ។

រូបតំណាង

**២.ធនាគារ​វិនិយោគ**

រឿង​ដែល​ធ្វើឲ្យ​ធនាគារ​វិនិយោគ​មាន​ភាព​សង្ហា និង​គួរឲ្យ​ចាប់អារម្មណ៍​ខ្លាំង គឺ​ថា​ពួកគេ​ពូកែ​ដោះស្រាយ​បញ្ហា​ជាមួយ​លុយ។

៣.អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន

ស្ត្រី​គ្រប់​រូប​ចង់​ណាត់​ជួប​បុរស​ម្នាក់​មាន​ជំនាញ​ជា​អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន។ ព្រោះ​បុរស​បែប​នេះ​មាន​ភាព​ឆ្លាតវៃ និង​អាច​ចងចាំ​បាន​ល្អ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​អាច​ញ៉ាំ​អាហារ​ដ៏​អស្ចារ្យ​នៅ​ពេល​ណា​ដែល​អ្នក​ចង់ ព្រម​ជាមួយ​ការ​ណែនាំ​មុខម្ហូប​ដ៏​ឆ្ងាញ់​ៗ។

៤.អ្នក​រាំ

បើ​​មាន​មិត្ត​ប្រុស​ដែល​ប្រកប​អាជីព​ជា​អ្នក​រាំ ជីវិត​អ្នក​នឹង​ពោរពេញ​ដោយ​ភាព​សប្បាយ ព្រោះ​បុរស​បែប​នេះ​មាន​សិល្បៈ​ក្នុង​ខ្លួន។

៥.វេជ្ជបណ្ឌិត

ការងារ​របស់​វេជ្ជបណ្ឌិត​មាន​ភាព​ស្វាហាប់ និង​ពោរពេញ​ទៅ​ដោយ​ភាព​តានតឹង ដូចនេះ​ហើយ​ទើប​ពេល​គេ​ធ្វើ​មុខ​មាំ មើល​ទៅ​ពិតជា​សង្ហា​ខ្លាំង​ណាស់។

រូបតំណាង

៦.អ្នក​ធ្វើ​ការ​អង្គការ

នេះ​មិន​មែន​ពាក់ព័ន្ធ​នឹង​ប្រាក់ ឬ​ការ​បាន​ដើរ​ទៅ​ក្រៅ​ប្រទេស​ច្រើន​ឡើយ តែ​ព្រោះ​បុរស​បែប​នេះ​មាន​ចំណេះដឹង​ទូលំទូលាយ និង​ចេះ​យក​អសារ​អ្នក​ដទៃ។

៧.មេ​ចុងភៅ

អ្នក​ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន ភាគច្រើន​ជា​មេ​ចុងភៅ​ដ៏​អស្ចារ្យ​ផង​ដែរ។ មនុស្ស​ប្រុស​បែប​នេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្ពស់ ព្រោះ​ភាព​ម៉ឺងម៉ាត់​ក្នុង​ពេល​ធ្វើការ ហើយ​អាច​ឲ្យ​អ្នក​សោយសុខ​រាល់ពេល​ញ៉ាំ​អាហារ​ស្នាដៃ​គេ។

រូបតំណាង

៨.ស្ថាបត្យករ

មាន​សង្សារ​ជា​ស្ថាបត្យករ ជីវិត​អ្នក​នឹង​ពោរពេញ​ទៅ​ដោយ​សោភ័ណភាព គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​ចំណែក​ច្រើន​ចូល​រួម​ក្នុង​ការ​រចនា និង​ការ​សាងសង់​អគារ​ផ្សេង​ៗ។

៩.នាយក​ប្រតិបត្តិ

បុរស​ដែល​ដឹកនាំ​ក្រុមហ៊ុន​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ គេ​នឹង​មាន​ភាព​រវល់​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ។ ព្រោះ​តែ​ភាព​រវល់​បែប​នេះ​ហើយ ទើប​ធ្វើឲ្យ CEO មើល​ទៅ​មាន​អំណាច និង​អាច​ធ្វើ​រឿង​បាន​ច្រើន។

១០.កីឡាករ

មនុស្ស​ស្រី​ស្ទើរតែ​គ្រប់​ៗ​គ្នា​ពិតជា​ចាប់អារម្មណ៍​ទៅ​លើ​កីឡា​មួយ​ចំនួន ឬ​អាច​និយាយ​បាន​ថា​ពួកគេ​ចាប់អារម្មណ៍​ទៅ​លើ​រាងកាយ​ដ៏​ស៊ិចស៊ី​របស់​កីឡាករ៕

រូបតំណាង

ចុចអាន៖មុខ​មិន​ស្អាត​ក៏​មាន​អ្នក​ចង់​ចូល​ជិត​ច្រើន​ដែរ បើ​មាន​ ៧​ប្រការ​នេះ​ក្នុង​ខ្លួន

ប្រភព៖ Likelovequotes ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម