ទម្លាប់​មិន​ល្អ​ទាំង ៤ របស់​មនុស្ស​ស្រី ធ្វើឲ្យ​បុរស​ជា​សង្សារ​ឆាប់​ធុញទ្រាន់

  • 2020-01-30 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​​មិន​ចង់​ឲ្យ​មិត្ត​ប្រុស​ធុញ​នឹង​ខ្លួន​ទេ ស្រី​ៗ​មិន​គួរ​ធ្វើ​រឿង​ទាំង​អស់​នេះ​ទៀត​អី ព្រោះ​វា​ជា​ទម្លាប់​មិន​ល្អ។ ណា​មួយ​បុរស​ភាគច្រើន គិត​ថា​វា​ជា​រឿង​មិន​បាន​ការ។ កញ្ញា នឹង​បង្ហាញ​ទម្លាប់​មិន​ល្អ​ទាំង ៤ របស់​មនុស្ស​ស្រី​នៅ​ខាងក្រោម​ដែល​ធ្វើឲ្យ​បុរស​ជា​សង្សារ​ឆាប់​ធុញទ្រាន់៖

១.ថតរូប

សព្វថ្ងៃ​នេះ​មនុស្ស​គ្រប់​គ្នា​ចង់​បង្ហាញ​របៀប​រស់នៅ​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​សម្រាប់​គូស្នេហ៍​ការ​ថត​រូប​ជាមួយ​គ្នា​ពិតជា​ល្អ ដើម្បី​ចងក្រង​ជា​អនុស្សាវរីយ៍។ តែ​មនុស្ស​ប្រុស​ពិតជា​ឆាប់​ធុញ​ពេល​អ្នក​បញ្ជា​ឲ្យ​គេ​ថត​រូប​ឲ្យ​គ្រប់​ពេល មិន​ថា ឈរ អង្គុយ ពោល​គឺ​គ្រប់​កាយវិការ។

រូបតំណាង

២.ថ្ងៃ​ពិសេស​ច្រើន​ពេក

ខួប​កំណើត​ក៏​មាន​កាដូ Anniversary ស្រលាញ់​គ្នា​ក៏​មាន​កាដូ ពោល​បើ​ងាក​ៗ​មាន​កម្មវិធី​ពិសេស​មិន​ឈប់​រហូត​ដល់​សឹងតែ​មាន​រាល់​ខែ នោះ​មនុស្ស​ប្រុស​ពិត​ជា​ធុញ​នឹង​អ្នក​ជា​មិន​ខាន។

៣.ឈឺ​មិន​ឈប់

ពិត​ណាស់​ថា​គ្មាន​នរណា​ម្នាក់​អាច​ឃាត់​រឿង​នេះ​បាន​ឡើយ តែ​បើ​អ្នក​ឈឺ​នេះ​បន្តិច​ក៏​ប្រាប់ ឈឺ​នោះ​បន្តិច​ក៏​ប្រាប់​គេ ឈឺ​ក្បាល​ក៏​ប្រាប់ ឈឺ​ធ្មេញ​ក៏​ប្រាប់។ បើ​ប្រែ​ជា​អ្នក​ស្ដាប់​វិញ​ក៏​ធុញ​ខ្លាំង​ណាស់​ដែរ យល់​ល្អ​រឿង​មិន​ធំដុំ​មិន​បាច់​ឲ្យ​គេ​ដឹង​ទេ។

៤.ភាព​យឺតយ៉ាវ

សម្រាប់​រឿង​នេះ មនុស្ស​ប្រុស​អាច​ទ្រាំ​បាន​គេ​ប្រាកដ​ជា​ទ្រាំ។ តែ​កុំ​រាល់​ដង​ពេក ហើយ​យឺត​មិន​ដែល​ចេះ​តិច ដោយ​ណាត់​ម៉ោង ៥ ល្ងាច ម៉ោង ៧ បាន​ទៅ​ដល់ ច្បាស់​ណាស់​ថា​គេ​នឹង​មិន​រង់ចាំ​អ្នក​ទៀត​ឡើយ បើ​មាន​ការ​ណាត់​លើក​ក្រោយ៕

រូបតំណាង

ចុចអាន៖ទង្វើ​ ៥យ៉ាង​​អាច​សម្លាប់​ចិត្ត​មនុស្ស​ស្រី​ឲ្យ​លង់​ស្រឡាញ់​អ្នកបាន​យ៉ាង​រហ័ស

ប្រភព៖ thefemininewoman ប្រែសម្រួល៖ ទ្រី រ៉ាវី