សូម្បីគ្រូ​ក៏​ទប់មិន​ឈ្នះដែរ បើ​ក្រែម​ស្លេក​ដូច​អ្នក​ជំងឺ​ចេញ​លក់​បែប​នេះ

  • 2020-01-29 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​ជា​ក្រែម​នេះ​ចេញ​លក់​ទូលំទូលាយ​នៅ​លើ​ទីផ្សារ​នោះ គ្រូ​ៗ​ទាំង​អស់​ប្រហែល​ជា​ត្រូវ​មុខ​ជា​មិន​ខាន​ នៅពេល​សិស្ស​ដាក់​ច្បាប់​ឈឺ។ ឥទ្ធិលពេល​របស់​ក្រែម​ចំពោះ​សម្រស់​មនុស្ស​ស្រី​គឺ​ខ្ពស់​ខ្លាំង​ណាស់ ដោយមិន​ចាំ​បាច់​ផាត់​មុខ​អី​ច្រើន​ គ្រាន់​តែ​លាប​ក្រែម​បន្តិច ក៏​លើក​សម្រស់​ឲ្យ​រស់​រវើក​ដែរ។ យ៉ាងណាក្ដី មុន​នេះ​បន្តិច បុរស​ម្នាក់​មក​ពី​ទីក្រុង​សៀងហៃ ប្រទេស​ចិន បាន​ល្បី​កក្រើក​លើ​បណ្ដាញ​សង្គម នៅ​ពេល​បង្ហាញ​ក្រែម​ថ្មី​ប្លែក ដែល​មាន​ប្រសិទ្ធិភាព​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ដូច​ជាអ្នក​ឈឺ​ធ្ងន់។

ខណៈ​ក្រែម​ដទៃ នឹង​ជួយ​ឲ្យ​អ្នក​មើល​ទៅ​រស់រាន​មាន​ជីវិត​ជាង​មុន​នោះ ក្រែម​នេះ​នឹង​ធ្វើ​ឲ្យ​ស្លេក​ស្លាំង និង​អាក្រក់​ជាង​មុន។ ទោះ​បី​ជា​មាន​ពណ៌​មិន​ស្អាត​ក៏​ដោយ ប៉ុន្តែ​ក្រែម​នេះ​គឺ​មក​ពីម៉ាក​គ្រឿង​សំអាង​ល្បី​ឈ្មោះ MAC និង​មាន​ឈ្មោះ​ថា Lazy Lullbaby។ យោង​តាម​សម្ដី​បុរស​ខាង​លើ ក្រែម​នេះ​គឺ​ជា​អាវុធ​ដ៏​ល្អ​បំផុត​សម្រាប់​សិស្សានុសិស្ស ដែល​ចង់​សុំ​ច្បាប់​ឈឺ ក៏ដូច​ជា​បុគ្គលិក​គ្រប់​រូប ដែល​ចង់​សុំ​មេ​ខ្លួន​សម្រាក​មុន​ម៉ោង​ជា​ដើម។

ម្ចាស់​ក្រែម​នេះ បាន​បក​ស្រាយ​ថា គ្រាន់​តែ​លាប​ក្រែម​នេះ​បន្តិច គួប​ផ្សំ​នឹង​កែវ​ភ្នែក​ហាក់​គ្មាន​ព្រលឹង​បន្ថែម នោះ​អ្នក​អាច​សម្ដែង​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា អ្នក​ឈឺ​ជិត​សន្លប់​បាន​យ៉ាង​ងាយ។ ក្រោយ​ពេល​ឃើញ​រូប​ភាព​ទាំង​នេះ មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់​ទិញ​ក្រែម​នេះ ក្រែង​អាច​ប្រើ​ការ​បាន​ពេល​ចាំ​បាច់៕

ចុចអានបន្ត៖ មាន​ន័យ! កញ្ញា៖ ការងារ​អាច​សុំ​ច្បាប់​គេ​បាន ប៉ុន្តែ​ជា​ម្ដាយ​មើល​កូន មិន​អាច​សុំ​ច្បាប់​ទេ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម