ធ្វើការយូរហើយគ្រាន់តែសុំមេឡើងប្រាក់ខែមានអីពិបាក អាចសាកបាន

  • 2020-01-28 04:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​អត់​? ពេល​ចង់​ឡើង​តំណែង​ថ្មី​ ប្រាក់​ខែ​ថ្មី​ តែ​មិន​ហ៊ាន​ចរចា​ ឬ​មិន​ដឹង​ជាមួយ​ថ្នាក់​លើ​? ជា​ការពិត​ ការ​ឡើង​តំណែង​ ឡើង​ប្រាក់​ខែ​ថ្មី គឺ​ជួយ​ឲ្យ​បុគ្គលិក​កាន់​តែ​មាន​ទឹកចិត្ត​ ធ្វើការ​កាន់​តែ​មាន​សង្វាក់​ផលិត​កម្ម​។ ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ថា តើ​គួរ​ចរចា​របៀបណា​ ដើម្បី​សម​ដូច​បំណង​?

​១. សួរ​ខ្លួនឯង​សិន តើ​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ទទួល​បានការ​ដំឡើង​តំណែង​ហើយ​ឬ​នៅ​​

ហេតុ​អី​បាន​ត្រូវ​សួរ​ខ្លួន​ឯង​? ព្រោះ​យើង​ត្រូវ​ទុកចិត្ត​លើ​ខ្លួនឯង​ជាមុន​ ថា​យើង​មាន​សមត្ថភាព​ អាច​បំពេញ​ការងារ​ថ្មី​បន្ថែម​ និង​អាច​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​មុន ទើប​យើង​អាច​ទទួល​បាន​ទំនុក​ចិត្ត​ពី​ថ្នាក់​លើ​បាន​។

  ២. ​ធ្វើ​ឱ្យ​ចៅហ្វាយ​ជឿជាក់​

ក្រោយ​ពី​យើង​បាន​បំពេញ​តួនាទី​ការងារ​បាន​ល្អ ម៉ត់ចត់​ហើយ​ យើង​ក៏​ត្រូវ​មាន​សមិទ្ធផល​ការងារ​ច្បាស់លាស់​បង្ហាញ​ដល់​ចៅហ្វាយ​របស់​យើង​ផង​ដែរ​។ វា​ជា​ភស្តុតាង​សំខាន់​ ថា​យើង​ពិត​ជា​បាន​ខិតខំ​ធ្វើការ​ ជួយ​ក្រុមហ៊ុន​ឲ្យ​រីកចម្រើន​អស់​ពី​ចិត្ត​។ ​ការងារ​ច្បាស់លាស់​ សមិទ្ធផល​ឃើញ​នឹង​ភ្នែក​ ជឿ​ថា​គ្មាន​ចៅហ្វាយ​ណា​អាច​បដិសេធ​បាន​ទេ​ ហើយ​គេក៏​មិន​ចង់​បាត់បង់​បុគ្គលិក​ល្អ​ដូច​យើង​ដែរ​។

សូមទស្សនាវីដេអូលម្អិតបន្ថែមនូវចំណុចបន្ទាប់៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម