៥ ​យ៉ាង​ ដែល​បង្ហាញ​ថា​គេ​គ្រាន់​រាប់​អាន​អ្នក​ជា​មិត្ត​ធម្មតា គ្មាន​អ្វី​លើស​ពី​នោះ​ឡើយ

  • 2020-01-22 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​តែង​និយាយ​ថា រវាង​មនុស្ស​ស្រី និង មនុស្ស​ប្រុស​មិន​អាច​មាន​ទំនាក់​ទំនង​ត្រឹម​តែ​ជា​ចិត្ត​ប៉ុណ្ណោះ​ឡើយ ឯ​អ្នក​ខ្លះ​វិញ​និយាយ​ថា ទោះ​ជា​ពួក​គេ​អាច​ជា​មិត្ត​នឹង​គ្នា តែ​ប្រាកដ​ជា​មាន​ភាគី​ម្ខាង​ណា​ម្នាក់​មាន​ចិត្ត​លើ​ភាគី​ម្ខាង​ទៀត​ហើយ។ ចង់​ដឹង​ថា​​ តើ​​គួរ​សង្កេត​បែប​ណា​ខ្លះ ទើប​ដឹង​ថា​បុរស​ម្នាក់​​មាន​ចិត្ត​រាប់​អាន​អ្នក​ជា​មិត្ត​ពិត​ប្រាកដ គ្មាន​បំណង​អ្វី​លើស​ពី​នេះ ?

រូបតំណាង

**១. គេ​គ្មាន​ចិត្ត​ប្រចណ្ឌ**

បុរស​ដែល​ស្រឡាញ់​អ្នក​ត្រឹម​ជា​មិត្ត​គឺ​គេ​គ្មាន​អារម្មណ៍​មក​ជ្រៀត​ជ្រែក​រឿង​ជីវិត​ស្នេហា​របស់​អ្នក​ឡើយ។ មិន​ថា​អ្នក​កំពុង​ទាក់ទង​ជាមួយ​អ្នក​ណា រាប់​អាន​ ឬ ស្រឡាញ់​អ្នក​ណា​គឺ​គេ​មិន​ដែល​បញ្ចេញ​កាយវិការ ឬ ពាក្យ​សម្ដី​ដែល​បង្ហាញ​ថា​គេ​​មិន​ពេញ​ចិត្ត ឬ មាន​ចិត្ត​ប្រចណ្ឌ​ឡើយ។

២. គេ​ចង់​ផ្គូផ្គង​អ្នក​ជាមួយ​​អ្នក​ដទៃ

ការ​ចាប់​គូ​អ្នក​ជាមួយ​អ្នក​ដទៃ​គឺ​ បង្ហាញ​ថា​គេ​ចង់​ឃើញ​អ្នក​មាន​ក្តី​សុខ​នឹង​អ្នក​ផ្សេង​ ដែល​មិន​មែន​ជា​រូប​គេ។ ជា​ធម្មតា​ បើ​គេ​មាន​អារម្មណ៍​លើស​ពី​មិត្ត គេ​មិន​អាច​ទៅ​ផ្សំផ្គុំ​អ្នក​ជាមួយ​អ្នក​ផ្សេង​នោះ​ទេ ព្រោះ​នឹង​បាត់បង់​នូវ​ឱកាស​របស់​ខ្លួន។​ ដូច្នេះ បើ​គេ​តែង​ចូលចិត្ត​ផ្គូផ្គង​អ្នក​ជាមួយ​បុរស​ដទៃ​ជា​ញឹក​ញាប់ គឺ​គេ​រាប់​អាន​អ្នក​ជា​មិត្ត​ពិត​ប្រាកដ។

រូបតំណាង

៣. មិន​ដែល​និយាយ​ភាសា​ស្នេហា​

ការ​ដែល​គេ​មាន​ចិត្ត​លើ​អ្នក​លើស​ពី​មិត្ត​គឺ​ងាយ​ស្រួល​សង្កេត​ទេ ជា​ពិសេស​ទៅ​លើ​កាយវិការ​ និង ពាក្យ​សម្ដី​របស់​គេ ព្រោះ​ថា​ទោះ​បី​ជា​មិត្ត​នឹង​គ្នា​ក៏​ដោយ បើ​គេ​លួច​មាន​ចិត្ត​លើ​អ្នក គេ​ប្រាកដ​ជា​ស្តែង​ចេញ​តាម​ កាយវិការ​ និង ពាក្យ​សម្ដី​ រួម​មាន​ ការ​ជួយ​យក​អាសា​អ្នក​គ្រប់​ពេល យក​ចិត្ត​អ្នក និយាយ​ផ្អែម និង​ ផ្គាប់​ជាមួយ​នឹង​ភាសា​សាសង​ក៏​មាន។ ដូចនេះ​ បើ​គេ​តែង​មាន​ចរិត​ខ្សោះ​កក្រោះ​នឹង​អ្នក និង មិន​ដែល​និយាយ​ភាសា​ស្នេហា​ផ្អែម​ល្ហែម​អ្វី​ទេ​នោះ គឺ​គេ​ទុក​អ្នក​ជា​មិត្ត​ពិត​មែន។

រូបតំណាង

៤. គេ​ប្រាប់​អ្នក​ពី​មនុស្ស​ក្នុង​ចិត្ត​គេ

ប្រសិន​បើ​បុរស​ម្នាក់​តែង​រៀប​រាប់​ប្រាប់​អ្នក​ពី​មនុស្ស​ដែល​គេ​ចាប់​ចិត្ត​លើ ហើយ​មិន​មែន​ជា​រូប​អ្នក នោះ​អ្នក​អាច​ទុក​ចិត្ត​បាន​ថា​គេ​បេះដូង​របស់​គេ​គ្មាន​កន្លែង​សម្រាប់​ឱ្យ​អ្នក​ឡើយ​ ដូច្នេះ​ការ​ដែល​គេ​រាប់​អាន​អ្នក​គឺ​ គ្មាន​អ្វី​ក្រៅ​តែ​ពី​មិត្តភាព​នោះ​ទេ។

៥. គេ​មិន​​ចង់​ដឹង​ពី​គ្រប់​រឿង​រ៉ាវ​របស់​អ្នក

មនុស្ស​រាប់​អ្នក​ត្រឹម​ជា​មិត្ត​មិន​សូវ​មាន​ចំណាប់​អារម្មណ៍​លើ​រឿង​រ៉ាង​ផ្ទាល់​ខ្លួន​របស់​អ្នក​គ្រប់​សព្វ​នោះ​ទេ។ គេ​ដឹង​ថា គេ​មាន​ឋានៈ​ត្រឹម​ជា​មិត្ត​ ដូច្នេះ​គេ​នឹង​មិន​សួរ​នាំ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​អ្នក​នោះ​ទេ គេ​ទុក​សិទ្ធ​ឱ្យ​អ្នក​ជា​អ្នក​ប្រាប់​ ឬ មិន​ប្រាប់៕

រូបតំណាង
រូបតំណាង

អានបន្ត៖ ៩ ចំណុច​ដែល​បង្ហើប​ថា ​អ្នក​មិន​មែន​ជា​មនុស្ស​ស្រី​តែ​ម្នាក់​ដែល​គេ​កំពុង​ទាក់​ទង​ទេ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម