តើ​ត្រូវ​ស្រឡាញ់​គ្នា​យ៉ាង​ណា​ទើប​មិន​បែក​គ្នា?

  • 2020-01-14 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកដែល​ឆ្ងល់​ទេ​ថា​ ពេល​ខ្លះ​មនុស្ស​ពីរ​នាក់ស្រឡាញ់​គ្នា​ស្ទើរ​ស្លាប់​ តែ​ហេតុ​អ្វី​ចុង​ក្រោយ​នៅ​តែ​បែក​គ្នា​ ? ព្រោះ​ក្តី​ស្រឡាញ់​ដែល​ពួក​គាត់​មាន​ឱ្យ​គ្នា​នោះ មិន​គ្រប់​គ្រាន់ ​ឬ ​យ៉ាង​ណា? ការ​ជួប​ប្រទះ​ការ​បែក​បាក់​ច្រើន​ដង​ពេក​ អាច​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​​រាង​ចាល​នឹង​រឿង​ស្នេហា​យ៉ាង​ខ្លាំង។ អ្នក​ខ្លះ​សុខ​ចិត្ត​សម្រេច​ចិត្ត​ថា​នៅ​ម្នាក់​ឯង​ព្រោះ​គិត​ថា​ស្នេហា​គឺ​មិន​ដែល​នៅ​គង់​នោះ​ទេ ដូចនេះ​ខ្ជិល​ពាក់ព័ន្ធ​ច្រើន​នាំ​តែ​ខូច​ចិត្ត។ អ្នក​ខ្លះ​វិញ ទោះ​កំពុង​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ក្តី ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​ទុក​ចិត្ត​លើ​អាយុ​កាល​នៃ​ស្នេហា​របស់​ខ្លួន​ ព្រោះ​ថ្ងៃ​បែក​គង់​មក​ដល់​នៅ​ពេល​ណា​មួយ។

តើ​ពិត​ទេ​ដែល​គេ​និយាយ​ថា​ ទោះ​ស្រឡាញ់​គ្នា​ខ្លាំង​ប៉ុន​ណា​ក៏​គង់​មាន​ថ្ងៃ​បែក?

រូបតំណាង

ជាក់​ស្តែង គ្មាន​ការ​ជួប​ជុំ​ណា​ដែល​មិន​បែក​គ្នា​នោះ​ទេ មិន​ថា​តែ​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​នោះ​ទេ គឺ​គ្រប់​ការ​ជួប​ជុំ​ទាំង​អស់។ យ៉ាង​ណា​មិញ អ្នក​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច​ ដើម្បី​ប្រឈម​នឹង​ការ​ផ្លាស់​ប្តូរ​ទាំង​នោះ។

រូបតំណាង

ជាក់​ស្តែង គ្មាន​អ្នក​ណា​ទៅ​អាច​កំណត់​ ឬ គិត​ទុក​មុន​ការ​ជួប​ ឬ បែក​បាន​នោះ​ទេ។ ដូចនេះ គឺ​គ្មាន​វិធី​ស្រឡាញ់​គ្នា​ណា​មួយ​ដែល​ធានា​ថា​នឹង​ធ្វើ​ឱ្យ​ស្នេហា​អ្នក​គង់​រហូត​នោះ​ទេ ព្រោះ​ការ​បែក​បាក់ ​គឺ​មិន​ទៀង ហើយ​ហេតុ​ផល​បែក​ក៏​​មិន​មែន​មក​ពី​ខ្វះ​ក្តី​ស្រឡាញ់​តែ​មួយ​មុខ​នោះ​ដែរ​ ជួន​កាល​អាច​មក​ពី​កាលៈទេសៈ ឬ រឿង​អកុសល​ណាមួយ។

រូបតំណាង
រូបតំណាង

ទោះ​ជា​គ្មាន​វិធី​ស្រឡាញ់​គ្នា​មិន​ឱ្យ​មាន​ថ្ងៃ​បែក​ក្តី តែ​មាន​វិធី​ម៉្យាង​ដែល​ស្រឡាញ់​គ្នា​មិន​ឱ្យ​​មាន​ការ​ស្តាយ​ក្រោយ។ វិធី​តែ​ម៉្យាង​គត់​នោះ​គឺ ការ​ស្រឡាញ់​គ្នា ដោយ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព។ ការ​ប្រឹង​ប្រែង​នេះ​មាន​ន័យ​ថា គូ​ស្នេហា​ទាំង​សង​ខាង​​ត្រូវ​ចេះ​ថែរក្សា​ និង ឱ្យ​តម្លៃ​ពេល​វេលា​ដែល​មាន​ជា​មួយ​គ្នា​ឱ្យ​អស់​ពី​លទ្ធភាព​ ទាំង​ការ​យោគយល់​គ្នា បង្កើត​អនុស្សាវរីយ​ជា​មួយ​គ្នា និង ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​ជីវិត​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ដែល​អ្នក​ប្រឹង​ប្រែង​ផ្តល់​ក្តី​ស្រឡាញ់​អស់​ពី​សមត្ថភាព​ពេល​ដែល​មាន​គ្នា នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​គ្មាន​ការ​ស្តាយ​ក្រោយ​ឡើយ។ ទោះ​ជា​អាច​មាន​ថ្ងៃ​បែក​គ្នា​មក​ដល់ មិន​ថា​មូល​ហេតុ​អ្វី អ្នក​នឹង​នឹក​រលឹក​ទៅ​ដល់​អ្វី​ដែល​អ្នក​ទាំង​ពីរ​ធ្លាប់​សាង ហើយ នឹង​មិន​គ្មាន​ទេ​ពាក្យ​ថា​ស្តាយ ព្រោះ​​នៅ​ក្នុង​ស្នេហា​មួយ​នោះ​ ​​អ្នក​ទាំង​ពីរ​បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ហើយ៕ ​

រូបតំណាង

អានបន្ត៖ ទាល់​តែ​​​​ឆ្លង​កាត់​រឿង​ ៣​យ៉ាង​​​នេះ​ជាមួយ​គ្នា​​​ទើប​​បុរស​​ម្នាក់​​នោះ​​​​អាច​ក្លាយ​ជា​​គូ​ជីវិត​​អ្នក​ពិត​ប្រាកដ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម