គុណសម្បត្តិ ៥យ៉ាងនៃមនុស្សស្រីដែលអាចទម្លាប់រស់នៅម្នាក់ឯងបាន
- 2020-01-14 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណសម្បត្តិ ៥យ៉ាងនៃមនុស្សស្រីដែលអាចទម្លាប់រស់នៅម្នាក់ឯងបាន
ប្រហែលមិនមនុស្សស្រីមួយចំនួនតូចតែប៉ុណ្ណោះដែលត្រូវបានផ្ដាច់ខ្លួនមករស់នៅតែឯង ព្រោះក្នុងសង្គមខ្មែរយើង គឺមិនសូវបណ្ដោយឲ្យកូនស្រិនៅម្នាក់ឯងនោះទេ ព្រោះបារម្ភពីសុវត្ថិភាព ខ្លាចមានបញ្ហាអីមិនល្អកើតឡើង។ យ៉ាងណាមិញ បើអ្នកអាចជាមនុស្សស្រីដែលនៅក្នុងចំំណោមមួយចំនួនតូចនោះ អ្នកនឹងអាចយល់ពីរសជាតិជីវិតមួយកម្រិតទៀត ដែលទទួលបានពីការដែលរស់នៅតែឯងបាន៖
១. ធ្វើឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯង
ពេលដែលអ្នកចេះធ្វើអ្វីដោយខ្លួនឯង មានការសម្រេចចិត្តខ្លួនឯង វាធ្វើឲ្យអ្នកមានការទុកចិត្តចំពោះខ្លួនឯងកាន់តែខ្លាំង អ្នកលែងមានការភ័យខ្លាច លែងមានការស្ទាក់ស្ទើរដូចពេលពឹងលើអ្នកដទៃទៀតហើយ។
**២. បង្រៀនចិត្តអ្នកឲ្យមានលំនឹង និងស្ងប់**
កាលដែលរស់នៅម្នាក់ឯងបែបនេះ គឺបានបង្រៀន និងអប់រំចិត្តអ្នកបានល្អខ្លាំងណាស់។ វាជួយឲ្យអ្នកចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានយ៉ាងល្អបំផុតនៅពេលអ្នកមានអារម្មណ៍ថា ឯកា និងពិបាកចិត្ត។ វាក៏ជួយឲ្យចិត្តអ្នកស៊ាំជាមួយនឹងស្ថានភាពបែបនោះ ហើយធ្វើឲ្យចិត្តអ្នកនឹងធឹង ស្ងប់មិនបែកវែងឆ្ងាយទៅណា។
៣.ឲ្យអ្នកក្លាយជាមនុស្សស្រីដែលរឹងមាំម្នាក់
កាលដែលអ្នកអាចរស់នៅម្នាក់ឯងបែបនេះ មិនមែនជារឿងងាយទេ ព្រោះអ្នកមនុស្សស្រីមានរឿងប្រឈមច្រើនណាស់។ ពេលមានបញ្ហាអ្នកអាចដោះស្រាយបាន អ្នកអាចមើលថែខ្លួនបាន អ្នកអាចធ្វើអ្វីដោយខ្លួនឯងបាន។ ទាំងអស់នេះសុទ្ធតែជួយអ្នកឲ្យក្លាយជាមនុស្សស្រីរឹងមាំម្នាក់ហើយ ព្រោះទោះជាថ្ងៃក្រោយអ្នកមានរឿងអីកើតលើងអ្នកអាចក្រោកឡើងរស់ជាមួយខ្លួនឯងបាន។
៤.សម្រាលចិត្តជាមួយភាពស្ងប់ស្ងាត់
នៅម្នាក់ឯងគឺល្អណាស់ ពេលខ្លះមានអារម្មណ៍ថាស្ងាត់បន្តិចមែន តែវាមានភាពស្ងប់ស្ងាត់ គ្មានអ្នកណាមករំខាន។ ពេលដែលអ្នកទទួលបានអារម្មណ៍ឈឺចាប់អ្វីមួយអ្នកតែងតែចង់នៅម្នាក់ឯង ព្រោះបែបនេះអ្នកអាចគេចផុតពីសំឡេងមនុស្សដែលរអ៊ូរទាំ នាំតែឲ្យអ្នករឹតតែឈឺក្បាលថែមទៀត។
៥. ជួយឲ្យអ្នកមានភាពឯករាជ្យកាន់តែខ្លាំង
ពេលដែលអ្នកនៅម្នាក់ឯងអ្នកកាន់តែមានភាពឯករាជ្យ ព្រោះអ្នកអាចផ្ដោតអារម្មណ៍ជាមួយអ្វីដែលអ្នកមាន និងធ្វើអ្វីដោយការទទួលខុសត្រូវចំពោះខ្លួនឯង ដោយមិនបាច់ធ្វើតាមតែអ្នកដទៃចង្អុលឡើយ។ សេរីភាពអ្នកក៏ពេញលេញ អ្នកអាចគ្រប់គ្រង និងម្ចាស់ការលើជីវិតអ្នកបាន។ នេះពិតជាជីវិតដ៏ស្រស់ស្អាតមួយមែន។
នៅម្នាក់ឯងមិនមែនមានន័យថាឯកានោះទេ តែវាជាបទពិសោធន៍ម្យ៉ាងដែលមនុស្សស្រីមិនច្រើនទេធ្លាប់ឆ្លងកាត់ តែបើអ្នកធ្លាប់ឆ្លងកាត់ហើយ ជីវិតអ្នកមិនឯកាទៀតទេ ព្រោះអ្នកមានខ្លួនឯងនៅជាមួយគ្រប់ពេល៕
ចុចអាន៖មនុស្សមានចរិតស្ងប់ ១៥ចំណុច ដែលអាចស្រូបទាញក្ដីស្រលាញ់ពីមនុស្សគ្រប់គ្នា