៥ ឃ្លា​អ្នក​នៅ​លីវ​ឮ​ហើយ​ឆ្អែត​ណែនហ្មង មិន​ចង់​ស្ដាប់​តទៅ​ទៀត!

  • 2020-01-13 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ជ្រើស​រើស​គូរ​ស្រករ​មិន​មែន​ជា​ការ​ងាយ ដូច​ច្នេះ​ហើយ​ទើប​មាន​មនុស្ស​មួយ​ចំនួន​ទុក្ខ​ឲ្យ​ខ្លួន​ឯង​ទំនេរ​ហើយ​រស់​នៅ​ជីវិត​ស្ងប់​ស្ងាត់​នេះ​ម្នាក់​ឯង​រយះ​ពេល​យូរ។ មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​មិន​បាន​ចាប់​អារម្មណ៍ និង​យល់​ថា​ជា​ជម្រើស​របស់​យើង​ទេ​ តែ​បែរ​ជា​យល់​ថា​មក​ពី​យើង​គ្មាន​សមត្ថភាព​ក្នុង​ការ​ជ្រើស​រើស​ទៅ​វិញ។​ ផ្ទុយ​ទៅ​វិញ​ទាំង​នេះ​ជា​អ្វី​ដែល​អ្នក​នៅ​ម្នាក់​ឯង​ឮ​ឡើង​ហត់​ និង​លែង​ចង់​ឮ​ត​ទៅ​ទៀត​ពី​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន។

១.«ចាំ​ខ្ញុំ​ណែ​នាំ​មនុស្ស​ល្អ​ម្នាក់​ឲ្យ​ឯង»

ជា​ការ​ពិត​ណាស់​នេះ​ជា​បំណង​ល្អ​។​ តែ​ពេល​ខ្លះ​មនុស្ស​ដែល​គេ​គិត​ថា​ល្អ​ ហើយ​ណែនាំ​មក​ឲ្យ​អ្នក​នោះ​ល្អ​មិន​ទាន់​គ្រប់​ចំណុច​ដែល​អ្នក​ចង់​បាន​នោះ​ទេ។ ម្នាក់​នោះ​ប្រហែល​មាន​ទ្រព្យ​ធន និង​រូប​សម្បត្តិ តែ​អ្វី​ដែល​ចង់​បាន​គឺ​សន្តាន​ចិត្ត​និង​ភាព​ស្មោះ​ត្រង់។ ត្រង់​នេះ​ហើយ​ទើប​អ្នក​យល់​ថា​ការ​ផ្គូផ្គង​នេះ​មិន​ត្រឹម​ត្រូវ ហើយ​លែង​ចង់​ឮ​ត​ទៅ​ទៀត។

រូបតំណាង

២.«ឆ្នាំ​នេះ​អាយុ​កាន់​តែ​ចាស់​ហើយ​ គួរ​ឆាប់​រៀបការ​បង្កើត​គ្រួសារ»

ពាក្យ​សម្ដី​ទាំង​នេះ​ភាគ​ច្រើន​ចេញ​មក​ពី​មនុស្ស​ចាស់​ ឪពុក​ម្ដាយ​ សាច់ញាតិ​ ជាដើម។​ ដោយ​សារ​ពួក​គាត់​ចង់​លើក​ដាក់​ឲ្យ​កូន​ឆាប់​មាន​គូរ​ស្រករ​ឆាប់ៗ​ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត​ពី​អនាគត​វាសនា​របស់​កូន​ៗ។ តែ​ពួក​គាត់​មិន​បាន​គិត​ដល់​ថា​ តាម​ពិត​ទៅ​អនាគត​គ្រួសារ​ល្អ​មិន​មែន​មក​ពី​អាយុ​នោះ​ឡើយ​ តែ​បាន​មក​ពី​ការ​រៀបការ​ដែល​មាន​ការ​ស្រលាញ់​ និង​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទេ។

៣.«កុំ​បារម្ភ​អី​អ្នក​អាច​រក​បាន​មនុស្ស​សក្ដិសម»

គេ​ប្រើ​ពាក្យ​នេះ​ដើម្បី​លួង​អ្នក​ តែ​បែរ​ជា​គ្មាន​ប្រសិទ្ធភាព​ ព្រោះ​អ្នក​មិន​បារម្ភ​នឹង​ថា​រក​មិន​បាន​ទេ តែ​អ្វី​ដែល​អ្នក​ត្រូវ​ការ​ពេល​នេះ​គឺ​ពេល​វេលា។

៤.«កុំ​រើស​ពេក»

ពាក្យ​នេះ​វា​មាន​ន័យ​ចាក់​ដោត​ណាស់​ សម្រាប់​អ្នក។ អ្នក​មិន​បាន​រើស​ទេ​ តែ​អ្នក​ដែល​ថា​នោះ​មាន​ធ្លាប់​គិត​ទេ​ ថា​ពេល​ខ្លះ​ ម្ខាង​ទៀង​នោះ​ទេ​ជា​អ្នក​ដែល​រើស។

៥.«ខ្ញុំ​វិញ​ហត់​នឹង​មាន​សង្សារ​ណាស់​ ចង់​នៅ​ទំនេរ​វិញ​ស្រួល​ខ្លួន​ជាង»

បើ​មិន​បាន​ជួយ​ចូក​ជួយ​ចែវ​ទេ កុំ​យក​ជើង​រា​ទឹក​។​ បើ​អ្នក​ចង់​នៅ​ម្នាក់​ឯង​ធ្វើ​វា​ទៅ​ មិន​ចាំ​បាច់​មក​និយាយ​វែង​ឆ្ងាយ​ទេ។ ព្រោះ​អ្នក Singleដូច​ខ្ញុំ​មិន​ដែល​ស្គាល់​អារម្មណ៍​ហត់​ពេល​មាន​សង្សារ​ ហ្នឹង​ទេ៕

រូបតំណាង

ចុចអាន៖បញ្ឈប់​ចរិតមនុស្ស​ស្រី​រឡិករឡក់ ឲ្យ​ក្លាយជា​នារីចាស់​ទុំ​ម្នាក់ តាម​វិធី​ទាំងនេះ

ប្រភព៖ Hellogiggles ប្រែ​សម្រួល៖​ Pencharm

អត្ថបទពេញនិយម