៤កំហុស​ឆ្គង​ក្នុង​ការ​ផាត់​មុខ​ដែល​ធ្វើ​អ្នក​មើល​ទៅ​កាន់​តែ​ចាស់​ជាង​មុន

  • 2020-01-13 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ផាត់​មុខ​គឺ​គន្លឹះ​ដែល​ជួយ​ឲ្យ​នារី​គ្រប់រូប​មើល​ទៅ​ស្រស់​ស្អាត ផូរផង់​ជាង​មុន ប្រសិន​បើ​នារី​នោះ​ប៉ិនប្រសប់​ក្នុង​ការ​ប្រើប្រាស់​វា។ យ៉ាងណាក្ដី ប្រសិន​បើ​អ្នក​គ្មាន​ជំនាញ​ច្បាស់​លាស់​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​សំអាង​នោះ​ទេ អ្នក​អាច​ប្រឈម​មុខ​នឹង​កំហុស​ក្នុង​ការ​ផាត់​ទាំង​៤​ខាង​ក្រោម​នេះ ដែល​នឹង​ធ្វើ​ឲ្យ​មុខ​របស់​យើង​កាន់​តែ​ចាស់​ជាង​មុន។

១. ប្រើ​ Style ​ផាត់​មុខ​តែ​មួយ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ

រូបតំណាង

Style ​ផាត់​មុខ​បែប​ភ្នែក​ខ្មៅ​ដិត​ខ្លាំង​គឺ​ស័ក្ដិសម​ជាមួយ​នឹង​នារី​ក្នុង​វ័យ​២០​ប្លាយ ហើយ​នឹង​លែង​ស័ក្ដិសម​នៅ​ពេល​អ្នក​មាន​អាយុ​៤០​ប្លាយ។ នៅ​ពេល​ដែល​យើង​មាន​អាយុ​ជ្រេ​ទៅ ស្បែក​យើង​នឹង​មិន​ស្រស់​ថ្លា​ដូច​មុន​ទេ ដូច​នេះ​ប្រសិន​បើ​ផាត់​មុខ​ដិត​ពេក វា​កាន់​តែ​បង្ហាញ​ភាព​ចាស់​ជរា​លើ​ស្បែក​ចេញ​ក្រៅ​តែ​ប៉ុណ្ណោះ។

២. ប្រើ​ម្សៅ​បិទបាំង​ស្លាក​ស្នាម​តែ​មួយ​ប្រភេទ

រូបតំណាង

ម្សៅ​បិទ​បាំង​ស្លាក​ស្នាម​គឺ​មាន​២​ប្រភេទ នោះ​គឺ​មួយ​ប្រើ​សម្រាប់​បិទ​បាំង​ស្នាម​ស្លក់​ក្រោម​ភ្នែក និង​មួយ​ទៀត​បិទ​បាំង​ស្នាម​ដទៃ​ទៀត​នៅ​លើ​មុខ។ អ្នក​មិន​អាច​យក​ម្សៅ​បិទ​បាំង​ស្នាម​មុន​មក​លាប​ក្រោម​ភ្នែក​នោះ​ទេ ព្រោះ​សាច់​ម្សៅ​វា​ក្រាស់​ពេក ធ្វើ​ឲ្យ​ស្នាម​ជ្រួញ​ក្រោម​ភ្នែក​បង្ហាញ​ចេញ​មក​ច្បាស់​លើ​គោក។

៣. ប្រើ​គ្រឿង​សំអាង​ខុស​កន្លែង

រូបតំណាង

ឧទាហរណ៍​ដូច​ជា គូល័រ​ថ្ពាល់​គឺ​ត្រូវ​ប្រើ​នៅ​លើ​ថ្ពាល់ តែ​ដោយ​សារ​តែ​ចង់​មើល​ទៅ​ប្លែក និង​ទាន់​សម័យ អ្នក​ខ្លះ​បាន​លាប​វា​ខ្ពស់​រហូត​ដល់​សៀតផ្កា។ ការ​ផាត់​មុខ​បែប​នេះ នឹង​ធ្វើ​ឲ្យ​មុខ​យើង​ផត​ខូង​​ចូល​ក្នុង ចាស់​មុន​អាយុ។

៤. រើស​ម្សៅ​ទ្រនាប់​ខុស

រូបតំណាង

នៅ​ពេល​អ្នក​ស្ថិត​ក្នុង​វ័យ​យុវវ័យ ស្បែក​អ្នក​អាច​នឹង​បញ្ចេញ​ជាតិ​ខ្លាញ់​លើស​កម្រិត​ដែល​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ប្រើ​ប្រភេទ​ម្សៅ​ទ្រនាប់​ស្ងួត ទប់​ស្កាត់​ជាតិ​ខ្លាញ់។ យ៉ាងណាក្ដី នៅ​ពេល​ឈាន​ចូល​វ័យ​កណ្ដាល ស្បែក​យើង​អាច​នឹង​មាន​ជាតិ​ខ្លាញ់​តិច ឬ​គ្មាន​តែ​ម្ដង ដូច​នេះ​បើ​នៅ​តែ​បន្ត​ប្រើ​ម្សៅ​ទ្រនាប់​ប្រភេទ​នេះ ស្បែក​របស់​អ្នក​នឹង​ត្រូវ​ហួតហែង​ខ្វះ​ជាតិ​ទឹក បង្ក​ឲ្យ​មាន​ស្នាម​ជ្រួញ​មុន​អាយុ៕

ចុចអាន៖

ប្រភព៖ Phunuonline ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម