យកកូន៧ខែចេញក្រៅស្រូបខ្យល់អាកាស អ្នកម្ដាយភ្លេចខ្លួនដូចសម្លាប់កូនតែម្ដង
- 2020-01-13 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យកកូន៧ខែចេញក្រៅស្រូបខ្យល់អាកាស អ្នកម្ដាយភ្លេចខ្លួនដូចសម្លាប់កូនតែម្ដង
ដើមឡើយ អ្នកម្ដាយរូបនេះប្រុងយកកូនចេញក្រៅដោយបំណងល្អនោះទេ តែក្រោយមកបានទទួលលទ្ធផលខ្លោចចិត្ត ដោយសារការភ្លេចភ្លាំងរបស់ខ្លួន។
ហេតុការណ៍ដ៏ក្រៀមក្រំនេះបានកើតឡើងនៅទីក្រុង Khabarovsk ប្រទេសរុស្សី ដោយអ្នកម្ដាយម្នាក់បានទុកចោលកូនរបស់ខ្លួននៅខាងក្រៅរានហាលក្នុងអាកាសធាតុត្រជាក់ រហូតដល់កូននេះដាច់ខ្យល់ស្លាប់។
យោងតាមបណ្ដាញព័ត៌មាន Independent អ្នកម្ដាយវ័យ៤០ឆ្នាំ បានយកកូនប្រុសអាយុ៧ខែកំពុងគេងនៅក្នុងរទេះរុញចេញមករានហាលខាងក្រៅផ្ទះដើម្បីស្រូបយកខ្យល់អាកាស៥នាទី។ តែមិនដឹងជាមកពីហេតុផលអ្វី នាងក៏ចូលផ្ទះវិញតែឯង រហូតដល់៥ម៉ោងក្រោយមកទើបឆោឡោចេញក្រៅរកកូនវិញ។
គួរឲ្យសោកស្ដាយ ជាមួយសីតុណ្ហភាព -២០អង្សារ សាកសពរបស់កូននេះបានកក និងអស់ដង្ហើមបាត់ទៅហើយ។ ក្រៅពីអាណិតអ្នកម្ដាយខាងលើ ប៉ូលិសក៏កំពុងគិតដល់អត្រាដែលអ្នកម្ដាយនេះចង់សម្លាប់កូនខ្លួនឯងផងដែរ ដ្បិតប្រធានក្រសួងសុខាភិបាលរុស្សីតែងប្រកាសជានិច្ចថា ហាមទុកកូនចោលខាងក្រៅម្នាក់ឯង៕
អានបន្ត៖ ស្រលាញ់គ្នារាប់ខែ បុរសម្នាក់សន្លប់ឈរពេលឃើញបន្ទប់មិត្តស្រីមិនខុសពីសំបុកជ្រូក