គន្លឹះងាយៗការពារប្រាក់ខែ កុំឲ្យដាច់ខែដាច់ខ្យល់

  • 2020-01-06 03:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ចូល​ដើម​ឆ្នាំ​ ២០២០ ឆ្នាំ​ថ្មី​ ​ទស្សវត្សរ៍​ថ្មី​ នេះជារឿង​រ៉ាវ​សំខាន់​ដែល​យុវវ័យ​គ្រប់​គ្នា​គួរ​ធ្វើ​សម្រាប់​ខ្លួន​ឯង​ដំបូង​គេ​ គឺ​ចាយ​វាយ​ឲ្យ​មាន​សុខភាព​ល្អ​ មាន​ន័យ​ថា​ ចេះ​ការពារ​លុយ​កាក់​ ឬ​ប្រាក់ខែ​កុំ​ឲ្យ​ដាច់​ខែ ស្ទើរ​តែដាច់​ខ្យល់ទៅជាមួយវា។​ ​​​​​

មែន​ទែន​ទៅ ​ការ​ចាត់​ចែង​លុយ​កាក់ ​អាច​ជា​រឿង​សាំញ៉ាំ​បន្តិច​សម្រាប់​សិស្ស​និស្សិត​ដែល​ចាប់​ផ្ដើម​ការងារ​ថ្មីថ្មោង​ ប៉ុន្តែ​វា​ក៏​មាន​ន័យ​បំផុត​សម្រាប់​យើង​ដែរ ព្រោះ​បាន​ជួយ​សម្រាល​បន្ទុក​ចំណាយ​គ្រួសារ​ ហើយ​​រៀន​បង្កើត​ទម្លាប់​រស់​ដោយ​ខ្លួនឯង​។   តោះ​! ឥឡូវ​យើង​​មក​ដឹង​ពី​ការបែងចែក​ប្រាក់ខែ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ទាំងអស់គ្នា៖ ​

១. ​សន្សំ​មុន​ចាយ

ដក​លុយ​សន្សំ​ទុកឲ្យ​ហើយ។​ វា​ជា​វិធីសាស្ត្រ​ការពារ​ហា​និភ័យ​ណាមួយ នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ ដូចជា​ ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​ម្ដងៗ ពេល​ត្រូវការ​ទិញ​សម្ភារៈ​សិក្សា និង​ពេល​ចាំបាច់​ចំណាយ​ផ្សេង​ៗ​។ ជា​ទូទៅ​យើង​អាច​ដក​សន្សំ​ ចាប់ពី​ ១០ ទៅ២០ ភាគរយ ​នៃ​ប្រាក់​ខែ​សរុប​។ ហើយ​ហាម​ដាច់ខាត កុំ​ប៉ះពាល់​វា​ ឬ​យក​វា​តាម​ខ្លួន​ឲ្យ​សោះ​។

  ២.  ធ្វើ​តារាង​ចំណាយ​ចាំបាច់​

​ការ​ចាយវាយ​ដ៏​ត្រឹមត្រូវ យើង​ត្រូវ​ចាយ​តាម​មាឌ​ទៅ​​លើ​របស់​សំខាន់​ ៤យ៉ាង​។ សូមទស្សនាវីដេអូលម្អិតបន្ថែមនៅខាងក្រោមនេះ៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម