ចាត់ចែងគោលដៅជីវិតដោយចាប់ផ្តើមរឿង៦យ៉ាងក្នុងឆ្នាំថ្មី ដើម្បីជីវិតកាន់តែប្រសើរ

  • 2019-12-30 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​ចេះ​ចាត់​ចែង​គោល​ដៅ​ក្នុង​ជីវិត​បាន​ល្អ ​នោះ​ខ្សែ​ជីវិត​របស់​អ្នក​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ។ ​ក្នុង​ឆ្នាំ​ថ្មី ​អ្នក​ត្រូវ​តែ​តោង​ទាម​យក​ជីវិត​មួយ​ប្រសើរ​​ជាង​ឆ្នាំ​ចាស់​ឲ្យ​បាន។ ដូច្នេះ ​ចាប់​ផ្តើម​គិត​លើ​​ ៦ ​ចំណុច​​ខាង​ក្រោម ​ដើម្បី​បាន​ជីវិត​ស្រស់​ស្រាយ​ក្នុង​ឆ្នាំ​​ថ្មី​នេះ។

រូបតំណាង

**១. ញ៉ាំ​អាហារ​សុខភាព​**

តោះ ​ចាប់​ផ្ដើម​គិត​ឲ្យ​ហើយ​ដោយ​​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី ​អ្នក​​ត្រូវ​ញ៉ាំ​​អាហារ​​ល្អ​ៗ ​ជំនួយ​សុខភាព ​ហើយ​ពេល​នោះ​បេះ​ដូង ​និង​រាង​កាយ​អ្នក​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ។

រូបតំណាង

២. ធ្វើ​បញ្ជី​​នៅ​អ្វី​ដែល​អ្នក​ចង់​ធ្វើ

​បើ​សិន​អ្នក​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ក្នុង​ឆ្នាំ​ចាស់ ​តែ​មិន​ទាន់​បាន​សម្រេច ​ដល់​ពេល​សម្រេច​វា​ឲ្យ​បាន​ក្នុង​ឆ្នាំ​ថ្មី​ហើយ។ ​សរសេរ​ក្នុង​បញ្ជី​របស់​អ្នក ហើយ​រង់​ចាំ​មើល​លទ្ធផល​ទាំង​អស់​គ្នា។

៣. ​បោស​សម្អាត​ផ្ទះ​ឲ្យ​ស្អាត​ណា​ណី​ម្ដង

បើ​សិន​​​​ថ្ងៃ​ឈប់​សម្រាក​កាល​ពី​ឆ្នាំ​ចាស់ ​អ្នក​មិន​មាន​ពេល​វេលា​បោស​ជូត​និង​​​រៀប​ចំ​ផ្ទះ​សម្បែង​ទេ អ៊ី​ចឹង​យក​ពេល​វេលា​ក្នុង​ឆ្នាំ​ថ្មី​ដើម្បី​ធ្វើ​ការ​ងារ​នេះ​ម្ដង​។ ​រៀប​ចំ​ផ្ទះ​របស់​អ្នក​ឲ្យ​ស្អាត​ផ្លឹង ​តុប​តែង​បន្ទប់​ឲ្យ​មាន​របៀប​រៀប​រយ ដើម្បី​ឲ្យ​ជីវិត​កាន់​តែ​ស្រស់​ស្អាត​ពេល​ចូល​ឆ្នាំ​ថ្មី​មក​ដល់។

រូបតំណាង

​៤. ​ទិញ​អី​វ៉ាន់

​ជា​ទូ​ទៅ ​អំឡុង​កៀក​​ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ​ស្ទើរ​គ្រប់​ហាង​តែង​មាន​លក់​អីវ៉ាន់​និង​ផលិត​ផល​បញ្ចុះ​តម្លៃ​យ៉ាង​សម្បើម។ ​នេះ​ជា​ពេល​​ពេល​វេលា​ល្អ ​ដែល Brand ​ល្បី​ៗ​ជា​ច្រើន​​លក់​ចុះ​ថ្លៃ​ដល់​ថ្នាក់​នេះ​។ ​ដូច្នេះ ​តោះ​បំពេញ​ជីវិត​អ្នក​ឲ្យ​កាន់​តែ​សប្បាយ​ជាមួយ​ការ​ដើរ​ទិញ​ទំនិញ​​​​​។

៥. ​ចាប់​ផ្ដើម​បំពេញ​ក្ដី​ស្រមៃ​​របស់​គោល​ដៅ​អ្នក​

​សម្រាប់​អ្នក​ដែល​មាន​ក្ដី​ស្រមៃ ឬ​ចង់​​ផ្លាស់​ប្ដូរ​ខ្លួន​ឯង ​កុំ​នៅ​​ចាំ​យូរ​អី​ទៀត។ ​​ធ្វើ​វា​បន្តិច​​ម្ត​ង​ៗ​យឺ​តៗ ​ហើយ​រង់​ចាំ​មើល​លទ្ធផល​ដោយ​ខ្លួន​​អ្នក​ផ្ទាល់​ជាមួយ​ស្នាម​ញញឹម​ដ៏​រីក​រាយ។

រូបតំណាង

​៦. ស្វែង​រក​ការងារ​ដែល​ខ្លួន​ស្រលាញ់

​ឆ្នាំ​ថ្មី​​ជា​ពេល​ដែល​អ្នក​ត្រូវ​បង្កើន​ល្បឿន​សម្រាប់​ខ្លួន​ឯង ស្វែង​រក​ឱកាស​ដើម្បី​មើល​ថា ​គោល​ដៅ​នៃ​ការងារ​ដែល​អ្នក​ស្រលាញ់​ត្រូវ​​ការ​អ្វី​ខ្លះ។ ​​កុំ​បន្ត​ការងារ​ដែល​​​គ្មាន​ការ​អភិវឌ្ឍ​ដល់​អ្នក ​ស្វែង​រក​ការងារ​ថ្មី​​ដែល​អ្នក​ស្រលាញ់៕

អានបន្ត៖ ​ មាន​ ១០​​ចំណុច​​នេះ​​​បញ្ជាក់​ថា​អ្នក​ជា​​មនុស្ស​​​មាន​ក្ដី​សុខ​បំផុត​លើ​លោក​ម្នាក់​ហើយ​

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម