ប្រញាប់​ទម្លាប់​បរិភោគ​អាហារ​ពេល​ព្រឹក​វិញ បើ​អ្នក​មិន​ចង់​ប្រឈមនឹងបញ្ហា​ទាំង​នេះ

  • 2019-12-24 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ​ពេល​ព្រឹក​គឺ ជា​អាហារ​ដែល​សំខាន់​ជាង​គេ​ក្នុង​ចំណោម​អាហារ​ទាំង​៣​ពេល​ក្នុង​១​ថ្ងៃ។ វា​ជួយ​ដាស់​ឱ្យ​រាង​កាយ​អ្នក​មាន​ភាព​សកម្ម​ពី​ព្រលឹម និង ផ្តល់​នូវ​ថាមពល​ដែល​រាង​កាយ​ត្រូវ​ការ។ លើស​ពី​នេះ​ទៀត អ្នក​ចំណាយ​ពេល​អស់​មួយ​យប់​សម្រាប់​គេង ហើយ​រាង​កាយ​មិន​បាន​ទទួល​នូវ​អាហារ​សោះ ដូចនេះ​មាន​តែ​ពេល​ព្រឹក​នេះ​ហើយ​ដែល​ជា​ពេល​វេលា​សំខាន់​ក្នុង​ការ​បំពេញ​នូវ​ចំណី​អាហារ ចៀសវាង​​​ក្រពះ​មាន​បញ្ហា។ ដោយ​ឡែក មនុស្ស​មួយ​ចំនួន​ធំ​បែរ​ជា​ចូល​ចិត្ត​រំលង​អាហារ​ពេល​ព្រឹក​នេះ​ទៅ​វិញ ទោះ​ដឹង​ថា​វា​សំខាន់​ក៏​ដោយ។ ការ​មិន​ទទួល​ទានអាហារ​ពេល​ព្រឹក​មាន​ផល​វិបាក​ដល់​រាង​កាយ​របស់​អ្នក​ដូច​រៀបរាប់​ខាង​ក្រោម៖

១. ធ្វើ​ឱ្យ​មាត់​របស់​អ្នក​មាន​ក្លិន​មិន​ល្អ

រូបតំណាង

អ្នក​ដឹង​ទេ​ថា​​ អាហារ​ពេល​ព្រឹក​អាច​ប៉ះ​ពាល់​អារម្មណ៍​របស់​អ្នក​ពេញ​មួយ​ថ្ងៃ? ការ​មិន​ទទួល​វា គឺ​អាច​ធ្វើ​ឱ្យ​អ្នក​ងាយ​ម៉ួរម៉ៅ​ និង គិត​អ្វី​មិន​ចេញ​ជាដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ធ្វើ​ឱ្យ​បាក់តេរី​នៅ​ក្នុង​មាត់​ងាយ​កកើត និង ធ្វើ​ឱ្យ​មាត់​របស់​អ្នក​មាន​ក្លិន​មិន​ល្អ។ ដូចនេះ បើ​មិន​ចង់​មាន​ក្លិន​មាត់​មិន​ល្អ​នោះ​ អ្នក​គួរ​ចាប់​ផ្តើម​បរិភោគ​អាហារ​ពេល​ព្រឹក​វិញ​ទៅ។

២. ប្រឈម​នឹង​គ្រួស​ក្នុង​តម្រង​នោម​

រូបតំណាង

នៅ​ពេល​គម្លាត​ពី​អាហារ​ពេល​ល្ងាច និង ពេល​ព្រឹក​មាន​រយៈពេល​យូរ​ពេក​ ធ្វើ​ឱ្យ​​អ្នក​ប្រឈម​នឹង​ការ​កើត​នូវ​គ្រួស​ក្នុង​តម្រងនោម ព្រោះ​ក្រពះ​របស់​អ្នក​គ្មាន​អ្វី​កិន​រហូត​ដល់​លើស​ពី​ ១០​ម៉ោង។​ដូចនេះ វា​មិនមែន​ជា​រឿង​លេង​សើច​នោះ​ទេ អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​បន្តិច​ព្រោះ​អាច​មាន​បញ្ហា​ដល់​សុខភាព។

៣. ប្រឈម​នឹង​ជំងឺ​បេះដូង

រូបតំណាង

បើ​អ្នក​ទម្លាប់​រំលង​អាហារ​ពេល​ព្រឹក​រយៈ​ពេល​យូរ អ្នក​នឹង​អាច​ប្រឈម​នឹង​ជំងឹ​បេះដូង ព្រោះ​សរសៃ​ឈាម​ត្រូវ​បាន​រាំង​ស្ទះ​ដោយការ​ធ្វើ​ប្រតិកម្ម​ខ្លាំង​នៃ​ចរន្ត​ឈាម ដែល​ប្រតិកម្ម​នេះ​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បេះដូង​ និង កកើត​ជា​ជំងឺ​ខ្សោយ​បេះដូង​ទៀត​ផង។ ​​​

៤. ប្រឈម​នឹង​ការ​ធាត់​លើស​ដើម

រូបតំណាង

នារី​មួយ​ចំនួន​គិត​ថា​ ការ​តម​អាហារ​ពេល​ព្រឹក​ធ្វើ​ឱ្យ​ខ្លួន​ស្រក​ទម្ងន់ តែ​ការ​ពិត​ពេល​រាង​កាយ​មិន​បាន​ទទួល​យ​ក​នូវ​អាហារ​ពេល​ព្រឹក​នឹង​ធ្វើ​ឱ្យ​ឃ្លាន​ខ្លាំង​នៅ​ពេល​បន្ទាប់ ឬ ពេញ​មួយ​ថ្ងៃ។ ការ​ឃ្លាន​ខុស​ពេល​​ធ្វើ​ឱ្យ​អ្នក​បរិភោគ​នូវ​ចំណីចំណុក​នានា​ច្រើន​លើស​ការ​បរិភោគ​អាហារ​ពេល​ព្រឹក​ទៅ​ទៀត​ ជាពិសេស​ ធ្វើ​ឱ្យ​អ្នក​ឃ្លាន​របស់​ផ្អែមៗ ដែល​អាច​ឱ្យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន។

៥. ធ្វើ​ឱ្យ​ការ​ចង​ចាំ​ចុះ​អន់​​ខ្សោយ

រូបតំណាង

អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា ការ​រំលង​អាហារ​ពេល​ព្រឹក​នឹង​អាច​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​ការចង​ចាំ​ និង ខួរ​ក្បាល​ចុះ​អន់​ខ្សោយ​ ពី​ព្រោះ​ពេល​អ្នក​មិន​បរិភោគ​រយៈពេល​យូរ​ពេល ​សម្ពាធ​ឈាម​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​​ ហើយ​បញ្ហា​នេះ​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​​នៅ​ពេល​អ្នក​កាន់​តែ​ចាស់។ ដូចនេះ បើ​មិន​ចង់​ឱ្យ​ខួរ​ក្បាល​ចុះ​ដុន​ដាប​ទេ អ្នក​មិន​គួរ​រំលង​អាហារ​ពេល​ព្រឹក​ទៀត​ឡើយ។

ក្រោយ​ពី​បាន​យល់ដឹង​នូវ​ផល​វិបាក​ដែល​អ្នក​អាច​ប្រឈម​ពី​ការ​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​នេះ​ហើយ អ្នក​គួរ​ឈប់​ព្រងើយ​កន្តើយ​ ហើយ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​សុខភាព​របស់​ខ្លួន​វិញ ដោយ​ការ​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់​៣​ពេល​ ក្នុង​ ១​ថ្ងៃ ជា​ពិសេស​គឺ​អាហារ​ពេល​ព្រឹក​ដែល​សំខាន់​ជាង​គេ​សម្រាប់​រាង​កាយ៕

អានបន្ត៖ ទម្លាប់អាក្រក់ ៣ ធំៗ ធ្វើ​ឲ្យ​អ្នក​ឡើង​គីឡូ​ហួស​កំណត់​

ប្រភព៖ Sanook ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម