ចង់​ស្គម​និង​រាង​ស្អាត​ ស្រី​ៗ​គួរ​ប្ដូរ​ទម្លាប់​ទាំង​ ៦ នេះ

  • 2019-12-23 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្វី​​ធ្វើ​ឲ្យ​ស្រី​ៗ​ពិបាក​ចិត្ត​ជាង​ពេល​ឡើង​ទម្ងន់​នោះ​ទេ​​ព្រោះ​វា​ធ្វើ​ឲ្យ​រាង​មិន​ស្អាត​ ស្លៀក​អ្វី​ក៏​មិន​សម។ ដោយ​សារ​តែ​បែប​នេះ ​​អ្នក​តែង​​ចង់​ចម្រក​ទម្ងន់​ និង​រក្សា​រាង​មែន​ទេ? អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ផ្លាស់​ប្ដូរ​ទម្លាប់​​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ទាំង​នេះ​​៖

១. ភេសជ្ជៈ៖ ជំនួស​ឲ្យ​​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ ​អ្នក​មិន​គួរ​ងាក​មក​ញ៉ាំ​​ទឹក​ផ្លែឈើ​ស្រស់​វិញ។ ​​

២. កំណត់​​​ការ​​ញ៉ាំ​អាហារ៖ មិន​ត្រូវ​ញ៉ាំ​រហូត​ដល់​ឆ្អែត​ជ្រុល​នោះ​ទេ​។ ​គួរ​កំណត់​ញ៉ាំ​ត្រឹម​ ៨០ % បាន​ហើយ។

៣. ញ៉ាំ​អាហារ​ពេល​ព្រឹក៖ គឺ​ញ៉ាំ​ឲ្យ​បាន​ទៀង​ទាត់​ និង​រាល់​ថ្ងៃ​​ទើប​ល្អ​សម្រាប់​សុខភាព​ និង​ការ​រក្សា​ទម្ងន់​របស់​អ្នក។

៤. កំណត់​​អាហារ​ដែល​ត្រូវ​ញ៉ាំ៖ បើ​ចង់​ញ៉ាំ​ច្រើន ​អ្នក​អាច​ញ៉ាំ​នៅ​ពេល​ព្រឹក​ និង​ថ្ងៃ​ត្រង់​ តែ​ត្រូវ​ជៀស​វាង​ញ៉ាំ​ច្រើន​នៅ​ពេល​ល្ងាច​ព្រោះ​វា​​ធ្វើ​ឲ្យ​​ឡើង​ទម្ងន់​លឿន​។

៥.​ដើរ​ឲ្យ​បាន​ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ៖ ការ​ដើរ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​រក្សា​រាង​អ្នកឲ្យ​នៅ​ស្អាត។ ស្រី​ៗ​គួរ​បង្កើត​ទម្លាប់​​ដើរ​ឲ្យ​បាន​ជា​ប្រចាំ។

៦. គួរ​ជៀស​វាង​ការ​ញ៉ាំ​អាហារ​កញ្ចប់​ច្រើន៖ អាហារ​ទាំង​នេះ​ញ៉ាំ​ហើយ​ធ្វើ​ឲ្យ​យើង​ឆាប់​ឃ្លាន​ឡើង​វិញ​ បន្ទាប់​មក​យើង​នឹង​​ញ៉ាំ​​​បន្ថែម​ទៀត​ដែល​ធ្វើ​ឲ្យ​ឡើង​គីឡូ​លឿន​បំផុត៕

ចុច​អាន៖ ខោអាវប្រភេទណាខ្លះ ដែល​ស្រី​ៗគួរស្លៀកក្នុងអំឡុងពេលមករដូវ?

ចុច​អាន៖ ហេតុផល​ដែល​អ្នក​តែង​តែ​អស់​កម្លាំង​ ទោះបី​ជា​គេង​គ្រប់គ្រាន់​ក៏​ដោយ

ប្រភព៖ Womenshealthmag ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម