អាយុចាស់ជាង១០ឆ្នាំមែនពិត តែសម្រស់ Fan Bingbing នៅតែវ៉ាមុខ Zheng Shuang ដាច់

  • 2019-12-23 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ចាស់​និយាយ​ពិត​ជា​មិន​ខុស​ពិត​មែន ខ្ញី​កាន់​តែ​ចាស់​ កាន់​តែ​ហឹរ។ ទោះ​បី​ជា​មាន​អាយុ​បង​តារា​ស្រករ​ដល់​តែ​មួយ​ជួរ​ក៏​ដោយ តែ​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing នៅ​តែ​លេច​ធ្លោ​ជាង​គេ​ដាច់។ ​

ប្រធាន​បទ​ដែល​កំពុង​ត្រូវ​បាន​គេ​ជជែក​ពី​ច្រើន​ជាង​គេ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ពេល​នេះ កម្រង​រូបភាព​តារា​សម្ដែង​ស្រី​២​នាក់​នៅ​ក្នុង​ស៊ុម​តែ​មួយ។ តាម​នោះ​ដែរ កាល​ពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​លំដាប់ A ចិន​២​រូប​គឺ Fan Bingbing និង Zheng Shuang គឺ​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី Soho Fashion Choice 2019។

មាន​វត្តមាន​នៅ​ទី​នេះ សិល្បការិនី​ល្បី​ឈ្មោះ​ទាំង​២​ត្រូវ​បាន​រៀប​ឲ្យ​អង្គុយ​ជិត​គ្នា។ នៅ​ពេល​បង្ហាញ​មុខ​ក្នុង​ស៊ុម​តែ​មួយ គេ​អាច​ឃើញ​បាន​យ៉ាង​ច្បាស់​ថា ទោះ​បី​ជា តួ​រឿង​ព្រះ​នាងយេយេ មាន​អាយុ​៣៨​ឆ្នាំ​ ត្បិត​ចាស់​ជាង​តារា​ស្រករ​ក្រោយ​អង្គុយ​ជិត​ដល់​ទៅ​១០​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​តែ​នាង​នៅ​តែ​ស្អាត​ជាង​ដាច់ បើ​យោង​តាម​អ្នក​កាសែត​ ក៏ដូច​ជា​ទស្សនិកជន​ដែល​មាន​មុខ​នៅ​ទី​នោះ​ផ្ទាល់។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ជ្រុង​មួយ​ចំនួន គេ​សង្កេត​ឃើញ​ថា ច្រមុះ​របស់​តួ​រឿង Love 020 មាន​រាង​វៀច​ដោយ​សារ​វះកាត់​ខុស​ទៀត​ផង៕

ចុចអានបន្ត៖ កំពូលតារាស្រីចិនទ្រព្យរយលានដុល្លារ តែមិនហ៊ានញ៉ាំ សល់តែឆ្អឹង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម