សាមញ្ញៗ ៥យ៉ាង បុរសតែងធ្វើ​ដោយ​មិន​ដឹង​ខ្លួន តែ​នារីគិត​ថា​ទាក់​ទាញ

  • 2019-12-18 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ​ក្នុង​ការ​ទាក់​ចិត្ត​នារីៗ​ ឱ្យ​ចាប់​ចិត្ត​ទៅ​លើ​បុរស​ណា​ម្នាក់។ ពេល​ខ្លះ​បុរស​ខំប្រឹងយ៉ាងខ្លាំង ​ធ្វើ​រឿង​ជា​ច្រើន​ ដើម្បី​ឱ្យ​នារី​យក​ចិត្ត​ទុក​ដាក់​ និង ផ្តោត​អារម្មណ៍​ទៅ​លើ​ពួក​គេ។ តែលទ្ធផល គឺខុសការរំពឹងទុក និង​មិន​ងាយ​បាន​សម្រេច​ដូច​បំណង​។

រូបតំណាង

ផ្ទុយស្រឡះពេល​ខ្លះ​ទៀត​ បុរស​ធ្វើ​បានធ្វើសកម្មភាព​​ដ៏សាមញ្ញ​ៗ ដោយ​មិន​ដឹងខ្លួន​សោះ ចេញពីចិត្ត និងជាធម្មជាតិរបស់បុរស តែ​ត្រូវ​បាន​នារី​ខ្លះគិត​ថា​ សកម្មភាព​ទាំង​នោះ​មាន​ភាព​ទាក់​ទាញ​ទៅ​វិញ។

សកម្មភាព​ទាំង​នេះ​សុទ្ធ​សឹង​ជា​អ្វី​ដែល​នារី​ចូលចិត្ត​ និងគិត​ថា​គួរ​ឱ្យ​ចាប់​អារម្មណ៍​៖

១. ពេល​បុរស​មូរ​ដៃ​អាវ​ឡើង

ស្រីៗ​មួយ​ចំនួន​ចូលចិត្ត​សកម្មភាព​ដែល​បុរស​មូរ​ដៃអាវ​ឡើង ហើយ​បញ្ចេញ​នូវ​កំភួន​ដៃ​របស់​ពួក​គេ ព្រោះ​វា​មើល​ទៅ​មាន​សភាព​ក្លាហាន​ មាន​ទំនុកចិត្ត និង​ស្អាត​បាត។

រូបតំណាង

២. ពេល​បុរស​ទើប​ភ្ញាក់​ពី​គេង

វា​ស្តាប់​ទៅ​ដូច​ចម្លែក​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​ដែល​បុរស​ទើប​ងើប​ពី​គេង​ ហើយ​មាន​សក់​រញ៉េរញ៉ៃ និងសំឡេងស្អកៗ​បន្តិច វា​ពិត​ជា​មាន​ភាព​ទាក់​ទាញ​ម្យ៉ាង​ដែល​ពិបាក​នឹង​និយាយបរិយាយ។

រូបតំណាង

៣. ពេល​បុរស​ស្លៀក​ខោ​កីឡា​ជើង​វែង ឬ អាវ​ដៃ​វែង​

អាវ​ដៃ​វែង ឬ ខោ​កីឡា​របស់​បុរស​សុទ្ធ​សឹង​ជា​ប្រភេទ​សម្លៀក​បំពាក់​ដែល​នារី​ចូលចិត្ត។ ពេល​ពួក​គាត់​ស្លៀក​ពាក់​បែប​នោះ វា​មើល​ទៅ​សុភាព​រម្យទម គួរ​ឱ្យ​គយ​គន់។

រូបតំណាង

៤. ពេល​បុរស​សម្តែង​ចេញ​​អារម្មណ៍​ពិត​របស់​ពួក​គេ

ជា​ទូទៅ​ មនុស្ស​ប្រុស​មិន​ងាយ​បង្ហាញ​នូវ​អារម្មណ៍ និង ការ​គិត​របស់​ពួក​គេ​ឡើយ ច្រើន​តែ​ទុក​ក្នុង​ចិត្ត។ ដូច្នេះ នៅ​ពេល​ពួក​គេ​បញ្ចេញ​វា​ចេញ​ម្តងៗ គឺ​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​របស់​ពួក​គេ ហើយ ធ្វើ​ឱ្យ​នារី​ពេញ​ចិត្ត​ទៀត​ផង។

រូបតំណាង

៥. ពេល​បុរស​ពាក់​អាវ​ស

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ពេល​មនុស្ស​ប្រុស​ពាក់​អាវ​ស​គឺ ធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ស្រស់​សង្ហា​ទ្វេដង សឹងតែគុណ​នឹង​ ២ដង​ក៏ថាបាន។ អាវ​ស​ ធ្វើ​ឱ្យ​បុរស​នោះ​មើល​ទៅ​សុភាព និង មាន​ភាព​ស្អាត​បាត ហើយ​បើ​ថែមទ្រនុយ​ជាមួយ​ខោ​ជើង​វែង ព្រម​ទាំង​ពាក់ស្បែក​ជើងប៉ាតា​ ទៀត​កាន់​តែ​មាន​ភាព​ស្រស់​សង្ហា៕​​

រូបតំណាង
រូបតំណាង

អានបន្ត៖ ទាល់​តែ​មាន​ Password​​ គ្នា​ទើប​បញ្ចាក់​ថា​ស្រឡាញ់​គ្នា​ពិត?

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម