ចម្លើយល្អៗសម្រាប់អ្នកសម្ភាសការងារដំបូង មិនឲ្យព្រួយចិត្តពីផ្ទះឡើយ(មានវីដេអូ)

  • 2019-12-16 03:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​ថ្ងៃ​ស្អែក​ ជា​ថ្ងៃ​សម្ភាស​ការងារ​ដំបូង​របស់​អ្នក​ទាំងអស់​គ្នា ​ដឹង​អត់​ ថា​គួរ​ត្រៀម​ចម្លើយ​ដូចម្ដេច​ខ្លះ​? ហើយ​សំណួរ​ណា​ខ្លះ ដែល​គេ​​តែង​តែ​សួរ​ច្រើន​បំផុត​​។ តោះ! ឥឡូវ​យើង​ទៅ​ដឹង​​សំណួរ​ទាំង​៥ ដែល​គេ​ជួប​ញឹក​ញាប់ ​នៅ​ពេល​សម្ភាស​ការងារ៖ ​​​

សំណួរ​ទី១. សូមឲ្យយើងណែនាំខ្លួនឯង

អ្នក​ទាំងអស់​គ្នា​ ត្រូវ​ចាំ​ថា អ្នក​ដែល​សួរ​យើង​នូវ​សំណួរ​នេះ ​ពួកគេ​មិនមែន​ជា​មនុស្ស​ដែល​ជួប​យើង​នៅ​ហាង​កាហ្វេ ឬ​នៅ​តាម​ផ្សារ​នោះទេ​។ -     អ្វី​មិន​គួរ​និយាយ​៖ រឿង​ផ្ទាល់​ខ្លួន​ច្រើន​ ឬ​មាន​សង្សារ​ប៉ុន្មាន​នាក់​ ឬ​ក៏​យើង​ប្រាប់​គេ​ពី​ទម្លាប់​ចូលចិត្ត​តាម​ដាន​​facebook​ ពេល​ទំនេរ​ជាដើម។​​ -     អ្វី​គួរនិយាយ៖ ​ប្រវត្តិ​សិក្សា និង​គ្រួសារ តែ​កុំ​បូ​បាច់​ច្រើន​ពេក ​យើង​អាច​ចំណាយ​ពេល​និយាយ​សង្ខេប​ពី​ខ្លួន​យើង​យ៉ាងយូរ​២ ទៅ ៣​នាទី អី​បានហើយ​។ អ្វី​សំខាន់​យើង​​គួរ​មើល និង​និយាយ​តាមអ្វីដែល​យើង​បាន​សរសេរ​ក្នុង​CV ។ ​

  សំណួរទី២. ​ហេតុ​អី​​យើង​ចង់​បាន​ការងារ​?

អ្នក​ដែល​សួរ​យើង​នូវ​សំណួរ​នេះ គឺ​គេ​ចង់​ដឹង​ថា​យើង​ជា​មនុស្ស​ម៉ត់ចត់​កម្រិត​ប៉ុណ្ណា​។ គេ​អាច​វាយ​តម្លៃយើង​ភ្លាមៗ​នូវចំណុច​នេះ ប្រសិន​បើ​គេ​មើល​ដឹង​ថា​ យើង​ចង់​បាន​ការងារ​នេះ គ្រាន់​តែត្រូវ​ការ​ប្រាក់​ដើម្បី​ផ្លាស់​ប្ដូរ​ទូរស័ព្ទ​ទំនើប​ ឬ​បង្ហាញ​ភាពឡូយឆាយ​។ ចម្លើយ​ដ៏​ត្រឹមត្រូវ៖ ត្រូវ​ឆ្លើយ​ឲ្យ​ស៊ីនឹង​ជំនាញ និង​សមត្ថភាព​របស់​យើងផ្ទាល់​។   កុំភ្លេច​ថា ក្រុមហ៊ុន​គេនឹង​ជួលយើង​ ដរាបណា​យើង​មាន​តម្លៃ​ក្នុង​កែវ​ភ្នែក​គេ​ដែរ​​។

​បន្ថែម​ពី​នេះ​ សូម​ទស្សនា​វីដេអូ​លម្អិត​បន្ថែម​នៅ​ចំណុច​បន្ទាប់៖​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម