៥ ចំណុច​ស្វាមី​ភរិយា ត្រូវ​ពិភាក្សា​មុន​រៀបការ បើ​មិន​ចង់​ស្ដាយក្រោយ​ពេល​ចប់​ពិធី

  • 2019-12-16 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​បាន​ជីវិត​មាន​សុភមង្គល​ក្រោយ​រៀបការ ប្ដី​ប្រពន្ធ​ត្រូវ​ចេះ​ពិភាក្សា​គ្នា​មុន​ពេល​រៀប​ចំ​ពិធី​សិន ហើយ ៥ រឿង​ខាងក្រោម​ជា​បញ្ហា​ត្រូវ​លើក​យក​មក​ពិគ្រោះ និង​សម្រេច​ចិត្ត​ឲ្យ​ហើយ។

រូបតំណាង

**១.តើ​គួរ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ក្មេក ឬ​យ៉ាង​ណា?**

ការ​សន្ទនា​ទាក់ទង​នឹង​ឪពុក​ម្ដាយ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​អ្នក​ទាំងពីរ​ចាំ​បាច់​ណាស់​ត្រូវ​និយាយ​គ្នា។ មុន​នឹង​សម្រេចចិត្ត​រៀបការ​សូម​និយាយ​ជាមួយ​ដៃគូ​របស់​អ្នក​អំពី​គ្រប់​យ៉ាង​ទាក់ទង​នឹង​បញ្ហា​គ្រួសារ ជាពិសេស​ការ​រស់នៅ​ក្រោយ​រៀបការ។

២.ហិរញ្ញវត្ថុ

សម្រាប់​គូ​ស្វាមី​ភរិយា​ដែល​មាន​ភាព​ខុសគ្នា​រវាង​ប្រាក់​ចំណូល​ត្រូវ​និយាយ​អំពី​រឿង​នេះ​ឲ្យ​បាន​ច្បាស់ និង​ត្រូវ​បែងចែក​ប្រាក់​ខែ​ជា​ផ្នែក​សំខាន់​ៗ ដើម្បី​ទប់ទល់​ជីវភាព​ក្រោយ​រស់នៅ​ជាមួយ​គ្នា។

រូបតំណាង

៣.គោលដៅ​អាជីព​ទៅ​ថ្ងៃ​មុខ

នេះ​ជា​រឿង​សំខាន់​ដែល​ត្រូវ​ពិភាក្សា​ម្ដង​ហើយ​ម្ដង​ទៀត។ គូ​ខ្លះ​គេ​និយាយ​គ្នា​ពី​បញ្ហា​ការងារ​ក្រោយ​ពេល​រៀបការ​ថា​នៅ​បន្ត ឬ​ផ្លាស់ប្ដូរ​ការងារ​ថ្មី ដើម្បី​ទទួល​បាន​ប្រាក់កម្រៃ​កាន់តែ​ច្រើន​ទុក​ទំនុកបម្រុង​គ្រួសារ។ ឯ​អ្នក​ខ្លះ​ទៀត​គេ​ពិគ្រោះ​រឿង​មក​រកស៊ី​វិញ។

៤.កូន

ក្រោយ​រៀបការ​ប្ដី​ប្រពន្ធ​តែង​ចង់​បាន​កូនចៅ តែ​បញ្ហា​នេះ​ត្រូវ​លើក​មក​និយាយ​មុន​រៀបការ។ អ្នក​ទាំងពីរ​ត្រូវ​មាន​គម្រោង​ពី​ការ​យក​កូន និង​របៀប​ចិញ្ចឹម​ពួកគេ​ផង​ដែរ។

៥.សាសនា

ប្រធានបទ​ដ៏​ទាក់ទាញ​មួយ​ទៀត សម្រាប់​អ្នក​មាន​គូស្នេហ៍​ជា​ជនជាតិ​បរទេស ព្រោះ​នេះ​ក៏​ជា​បញ្ហា​សំខាន់​សម្រាប់​ប្ដី​ប្រពន្ធ​ផង​ដែរ៕

រូបតំណាង

ចុចអាន៖ប្រុស​ៗ មើល​​​មនុស្ស​ស្រី​យក​ជា​គូ​អនាគត​ផ្តោត​លើ​៧​ចំណុច​នេះ​

ប្រភព៖ Shape ប្រែសម្រួល៖ ​ទ្រី រ៉ាវី