ស្រី​ស្អាត​មាន​អ្នក​គាំទ្រ​កន្លះ​លាន​នាក់ ធ្លាយ​សម្រស់​ពិត​​ពេល​គ្មាន​កម្មវិធី​កាត់​ត​រូប

  • 2019-12-09 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​អ្នក​គាំទ្រ​ស្មាន​ថា Idol របស់​ខ្លួន​មាន​សម្រស់​ដូច​តារា​ភាព​យន្ត​នោះ រូបភាព​ពិត​របស់​នាង​បាន​ធ្វើ​ឲ្យ​ពួក​គេ​រក​អ្វី​និយាយ​លែង​ចេញ។

បច្ចុប្បន្ន ចង់​ក្លាយ​ជា​តារា​អ៊ីនធឺណិត​លែង​ពិបាក​ទៀត​ហើយ ត្បិត​ឲ្យ​តែ​មាន​ការ​ជំនួយ​ពី​ក្រែម​ម្សៅ គួប​ផ្សំ​នឹង​កម្មវិធី​កាត់​ត​រូប​ទៀត​នោះ រាល់​សម្រស់​សាមញ្ញ​មួយ​ណា​ក៏​ប្រែ​ទៅ​ជា​សម្រស់​របស់​តារា​ភាពយន្ត​តែ​ក្នុង​មួយ​ប៉ព្រិច​ភ្នែក។ តែ​បើ​ជ្រុល​ពឹង​ផ្អែក​លើ​កម្មវិធី​កាត់​ត​ហើយ គឺ​ត្រូវ​លាក់​សម្រស់​ពិត​ឲ្យ​ជិត​ ព្រោះ​​បើ​ធ្លាយ​ចេញ​មក អ្នក​គាំទ្រ​ដែល​បាន​មក​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នោះ ក៏​រលាយ​ទៅ​វិញ​យ៉ាង​លឿន​ដែរ។

ជាក់​ស្ដែង មុន​នេះ​បន្តិច នារី​ម្នាក់​វ័យ​២១​ឆ្នាំ ឈ្មោះ Nanki មក​ពី​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​គេ​ចំហរ​មាត់​និយាយ​មិន​ចេញ​គ្រប់​គ្នា នៅ​ពេល​រូបភាព​របស់​នាង​ នៅ​ខាង​ក្រៅ និង​លើ​បណ្ដាញ​សង្គម​ខុស​គ្នា​ស្រឡះ។ តាម​នោះ​ដែរ នារី​វ័យ​ក្មេង​នេះ​មានអ្នក​គាំទ្រ​ជាង​កន្លះ​លាន​នាក់​លើ​បណ្ដាញ​សង្គម ហើយ​គ្រប់​រូប​ដែល​នាង​បង្ហោះ​សុទ្ធ​តែ​ទទួល​បាន​ការ​ចូលចិត្ត​យ៉ាង​ច្រើន។

យ៉ាងណាក្ដី​ នៅ​ពេ​ល​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ដែល​នាង​ជ្រុល​ដៃ​បិទ filter ធ្វើឲ្យ​មុខស្អាត នាង​បាន​ធ្លាយ​សម្រស់​ពិត​ដែល​ខុស​ទាំង​ស្រុង​ពី​លើអ៊ីនធឺណិត ដោយ​មុខ​វី ជំនួយ​ដោយ​មុខ​មូល ច្រមុះ​ស្រួច ជំនួស​ដោយ​ច្រមុះ​ទាប​វិញ។ មនុស្ស​ជាច្រើន​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​ដូច​ជា​ត្រូវ​គេ​បោកប្រាស់​ហើយ​ដាក់​រហស្សនាម​ឲ្យ​នាង​ថា​ជា តារា​ស្រី filter ត្បិត​មាន​តែ​ពេល​មាន​កាត់​ត​ប៉ុណ្ណោះ​ទើប​នាង​ស្អាត៕

ចុចអានបន្ត៖ ១២ យ៉ាង Selena Gomez បានចំណាយលុយរាប់លានទៅលើវា

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម