កូនកំលោះស្លេកមុខ ពេលកូនក្រមុំអញ្ជើញសង្សារចាស់៣នាក់មកញ៉ាំការ ហើយអោបថើបគ្នាទៀត
- 2019-12-06 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនកំលោះស្លេកមុខ ពេលកូនក្រមុំអញ្ជើញសង្សារចាស់៣នាក់មកញ៉ាំការ ហើយអោបថើបគ្នាទៀត
កូនក្រមុំមកពីប្រទេសថៃម្នាក់បានធ្វើឲ្យស្វាមីរបស់ខ្លួន ស្រឡាំកាំងជាខ្លាំងនៅពេលហៅសង្សារចាស់របស់ខ្លួនមកចូលរួមក្នុងថ្ងៃមង្គលការរបស់ខ្លួន ហើយបានសម្ដែងកាយវិការផ្អែមល្ហែមទៀតផង។
គ្រាន់តែគិតដល់ទិដ្ឋភាពសង្សារចាស់ម្នាក់មកចូលរួមក្នុងកម្មវិធីរបស់យើងគឺព្រឺព្រួចណាស់ទៅហើយ ប៉ុន្តែរឿងនេះនឹងសាហាវដល់ថ្នាក់ណាទៅ នៅពេលមានសង្សារចាស់ដល់ទៅ៣នាក់មកញ៉ាំការយើងនោះ?
តាមនោះដែរ មុននេះបន្តិច កូនក្រមុំមួយរូបមកពីប្រទេសថៃ ឈ្មោះ Tunchanok Boonkacha បានល្បីកក្រើកបណ្ដាញសង្គម ព្រោះហ៊ានហៅសង្សារដល់ទៅ៣នាក់មកចូលរួមក្នុងថ្ងៃពិសេសរបស់ខ្លួន នេះបើយោងតាមការរាយការណ៍របស់បណ្ដាញព័ត៌មាន AsiaOne។
អ្វីដែលរឹតតែទាក់ទាញចំណាប់អារម្មណ៍នោះគឺ សង្សារទាំង៣របស់កូនក្រមុំមិនត្រឹមតែមកញ៉ាំការធម្មតានោះទេ ដោយបានសម្ដែងសកម្មភាពផ្អែមល្ហែមដូចជាអោបថើបកូនក្រមុំ ចំពោះមុខកូនកំលោះទៀតផង។ ដោយកូនកំលោះ បានសម្ដែងទឹកមុខគួរឲ្យអាណិតយ៉ាងខ្លាំង។
យ៉ាងណាក្ដី កូនក្រមុំបានបកស្រាយថា ការអញ្ជើញសង្សារចាស់មកញ៉ាំការនេះ គឺនាងបានពិភាក្សាជាមួយប្ដីរួចហើយ ហើយលោកក៏បានអនុញ្ញាតផងដែរ ដោយមិនប្រកាន់នោះទេ ត្បិតកូនក្រមុំប្រាប់ថា ទោះជាបែកគ្នាហើយក្ដី តែនាងនិងសង្សារចាស់នៅតែជាមិត្តល្អនឹងគ្នា៕
ចុចអានបន្ត៖ Dilraba លើកទីមួយបង្អួតសម្រស់ដើមទ្រូងសិចស៊ីសន្លប់ វ៉ាមុខតារាផ្សេងទៀត