មេឃ​​ត្រជាក់​បែប​នេះ អ្នក​គួរជួយ​សង្រ្គោះ​ស្បែក​របស់​អ្នក​ដោយ​វិធី​ពិសេស​ទាំងនេះ

  • 2019-12-04 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាកាសធាតុ​កាន់​តែ​ត្រជាក់ ស្បែក​កាន់​តែ​ត្រូវការ ​ការ​ថែទាំ។ នារី​ប្រហែល​ជា​ធ្លាប់​បាន​ឆ្លង​កាត់​ហើយ ​នូវ​សភាព​ស្បែក​ស្ងួត រហូត​មាន​ការ​ប្រេះ​ស្រកា​ជាដើម។ វា​អាច​បណ្តាល​មក​ពី​អ្នក​ខ្វះ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន តែ​ភាគ​ច្រើន​ ​វា​ក៏​អាច​បណ្តាល​មក​ពី​អ្នក​នៅ​ក្នុង​កន្លែង​មាន​ម៉ាស៊ីន​ត្រជាក់​យូរ​ ឬ មក​ពី​អាកាសធាតុ​ខាង​ក្រៅ​ចុះ​ត្រជាក់​ផង​ដែរ។ វិធី​ថែរក្សា​ស្បែក​ទាំង​នេះ នឹង​ជួយ​ការពារ​ស្បែក​របស់​អ្នក​ពី​ការ​ប្រេះ​ស្រកា ឬ មាន​សភាព​ស្ងួត​ជាដើម៖

១. គួរ​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​ជាង​ធម្មតា

រូបតំណាង

នៅ​ក្នុង​ខែ​ត្រជាក់ អ្នក​គប្បី​គួរ​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​ ដើម្បី​ផ្តល់​សំណើម​គ្រប់​គ្រាន់​ដល់​រាង​កាយ ជា​ពិសេស​ស្បែក​។ វិជ្ជបណ្ឌិតផ្នែក​សើរ​ស្បែក​មួយ​រូប​ឈ្មោះ​ > បាន​បញ្ចាក់​ថា​ ដើម្បី​ការពារ​កុំ​ឱ្យ​ស្បែក​ស្ងួត​នៅ​រដូវ​ត្រជាក់ អ្នក​គួរ​ផឹក​ទឹក​ឱ្យ​លើស​ពី​ធម្មតា​ ពី​១​កែវ ​ទៅ ២​កែវ។

២. ប្រើ​ផលិតផល​ដែល​គ្មាន​ជាតិ​កាត់

រូបតំណាង

វិជ្ជបណ្ឌិត Lamb បាន​និយាយ​បន្ត​ទៀត​ថា​ គន្លឹះ​សំខាន់​គឺ​ការ​ប្រើ​ប្រាស់​សាប៊ូ​គ្មាន​ជាតិ​កាត់​ ទាំង​សាប៊ូ​ដុស​ខ្លូន​ និង​ មុខ។ ដូចនេះ អ្នក​គួរ​ជ្រើស​រើស​សាប៊ូ​ដែល​ផ្តល់​សំណើម​ដល់​ស្បែក​ និង ចៀសវាង​សាប៊ូ​មាន​ជាតិ​កាត់​ច្រើន​ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​ស្បែក​ស្ងួត​ខ្លាំង។

៣. ចៀសវាង​ការ​ងូត​ទឹក​ក្តៅ

រូបតំណាង

បើ​អ្នក​​ងូត​ទឹក​ក្តៅ​​នៅ​រដូវ​ធ្លាក់​ខ្យល់ ស្បែក​របស់​អ្នក​ប្រឈម​នឹង​ការ​ប្រេះ​ស្រកា​តែ​ម្តង។ ប៉ុន្តែ​បើ​អ្នក​ត្រូវ​ការ​ងូត​ទឹក​ជាមួយ​ទឹក​ក្តៅ ​នោះ​អ្នក​ត្រូវ​លាប​ឡេ​ផ្តល់​សំណើម​ភ្លាម​ក្រោយ​ពី​ងូត​ទឹក​រូច ដើម្បី​ការពារ​​កុំ​ឱ្យ​ស្បែក​​របស់​អ្នក​ទទួល​រង​នូវ​ខ្យល់​ត្រជាក់ ដែល​ងាយ​បង្ក​ឱ្យ​ស្បែក​ស្ងួត និង ប្រេះ​ស្រកា​ជាដើម។

៤. លាប​ឡេ​ផ្តល់​សំណើម​ជា​ញឹក​ញាប់

រូបតំណាង

ចំណុច​នេះ​ជា​ វិធី​មួយ​ដ៏​សំខាន់​បើ​ស្បែក​របស់​អ្នក​កំពុង​ប្រឈម​នឹង​សភាព​ស្ងូត។ ពេល​ខ្លះ​សភាព​ស្ងួត​នោះ​ធ្វើ​ឱ្យ​ស្បែក​អ្នក​មើល​ទៅ​ជ្រីវ​ជ្រួញ​លើស​វ័យ​ទៀត​ផង។ ដូចនេះ ទាំង​ស្បែក​មុខ​ និង ខ្លួន​ អ្នក​គប្បី​ឧស្សាហ៍​លាប​ឡេ​ផ្តល់​សំណើម​ឱ្យ​បាន​ញឹកញាប់ ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​ត្រជាក់​នោះ​ផង​ដែរ។

៥. ចៀសវាង​ការ​ជម្រុះ​កោសិកា​ចាស់​កំឡុង​ពេល​ស្បែក​ស្ងួត​

រូបតំណាង

អ្នក​មិន​គួរ​ប្រើ​ផលិតផល​ជម្រុះ​កោសិកា​ចាស់​ ស្រប​ពេល​ដែល​មេឃ​កំពុង​ចុះ​ត្រជាក់ ឬ ពេល​ស្បែក​របស់​អ្នក​កំពុង​មាន​សភាព​ស្ងួត​ឡើយ​។ បើ​ស្បែក​អ្នក​មាន​សំណើម​គ្រប់​គ្រាន់ គ្មាន​បញ្ហា​អ្វី​នោះ អ្នក​អាច​ធ្វើ​ការ​ជម្រុះ​កោសិកា​ចេញ១ដង​ក្នុង​១​សប្តាហ៍ តែ​បើ​មិន​ចាំ​បាច់​ទេ អ្នក​មិន​គួរ​ជម្រុះ​កោសិកា​ចាស់​ នៅ​រដូវ​ធ្លាក់​ខ្យល់​ឡើយ៕​

ចុចអានបន្ត៖ ​ស្រាយចម្ងល់ ហេតុអ្វីមុខអត់មានបញ្ហាអីសោះ តែបែរជាមិនស នៅតែខ្មៅស្រអាប់

ប្រភព៖ Huff Post ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម