ក្រោយបែកបាក់ស្នេហា ស្រី​ៗគួរ​ធ្វើ​រឿង ៤ យ៉ាង​នេះ​ភ្លាម​​ដើម្បី​ចាប់ផ្ដើម​សាជាថ្មី​

  • 2019-12-04 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​បែកបាក់​ស្នេហា​នោះ ​អាច​ធ្វើ​ឱ្យ​ភាគី​ខាង​ស្រី​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ ​ដូច្នេះ​ហើយ​ទាល់​តែ​មាន​វិធី​សាស្ត្រ​ខ្លះ​ៗ ​ទើប​អាច​កាត់​បន្ថយ​វា​បាន។ ខាង​ក្រោម​នេះ​ជា​រឿង​ដែល​មនុស្ស​ស្រី ត្រូវ​ធ្វើ​ភ្លាម​ៗ ​ក្រោយ​បែកបាក់​ស្នេហា​៖

១.កែប្រែ​ការ​គិត​ឱ្យ​បាន​លឿន​បំផុត

រឿង​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ត្រូវ​កែប្រែ​ការ​គិត​របស់​ខ្លួន​ឯង ​កុំ​ឱ្យ​ទៅ​ខ្វាយខ្វល់​ជាមួយ​ប្រុស​ម្នាក់​នោះ​ទៀត។ មួយ​វិញ​ទៀត ​ការ​បែកបាក់​ស្នេហា ​ក៏​អ្នក​មិន​ត្រូវ​គិត​ច្រើន​ពេក​ដែរ ដោយ​ចាត់ទុក​ថា​វា​ជា​រឿង​ដែល​អ្នក​ត្រូវ​ឆ្លង​កាត់​ទុក​ជា​បទ​ពិសោធន៍​ទៅ​ចុះ។

រូបតំណាង

**២.ត្រូវ​គិត​ថា​ខ្លួន​ឯង​សំខាន់​ជាង​ប្រុស​ម្នាក់​នោះ**

បើ​ទោះ​ជា​បែក​គ្នា​មែន ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​មាន​តែ​ខ្លួន​ឯង​ទេ ដែល​សំខាន់​ជាង​នរណា​ទាំង​អស់។ កុំ​ធ្វើ​បាប​ខ្លួន​​ឯង​ដើម្បី​តែ​មនុស្ស​ប្រុស​ម្នាក់​អី វា​គ្មាន​តម្លៃ​នោះ​ទេ។

៣.ត្រូវ​ទៅ​រក​កន្លែង​បន្ធូរ​អារម្មណ៍

អ្នក​ត្រូវ​កន្លែង​ស្ងប់ស្ងាត់​មួយ​ដើម្បី​ជា​ការ​បន្ធូរ​អារម្មណ៍ ​ហើយ​គិត​ឡើង​វិញ​ចំពោះ​រឿង​បែក​គ្នា​នេះ។ ​កន្លែង​ស្ងាត់​អាច​ឱ្យ​អ្នក​គិត​ឃើញ​រឿង​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ​មិនមែន​ត្រូវ​ឈឺ​ចាប់​នឹង​រឿង​ស្នេហា​នេះ​ទេ។

៤.កុំ​ទាន់​អាល​ទៅ​ជួប​មនុស្ស​ដែល​ស្គាល់​គ្នា

ការ​នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​អ្នក​ធ្លាប់​ស្គាល់​ និង​ជា​មនុស្ស​ស្និទ្ធ​ជាមួយ​អតីត​សង្សារ​របស់​អ្នក​គឺ​ជា​រឿង​ល្អ​បំផុត ដើម្បី​ទុក​ពេល​​ឱ្យ​ខ្លួន​ឯង​បំភ្លេច​គេ​បាន។ ធ្វើ​ដូច្នេះ​គឺ​ដូច​ពាក្យ​ដែល​គេ​ថា ពេល​វេលា​អាច​បន្សាប​ចិត្ត​នឹក​របស់​មនុស្ស​បាន៕

រូបតំណាង

ចុចអាន៖រៀន​ដោះ​លែង​អ្វី​ដែល​មិន​សម​ជាមួយ​យើង គឺ​ជា​រឿង​ល្អ​បំផុត

ប្រភព៖ Likelovequotes ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម