​មុខ​​​ម្ហូប​ល្បី​ៗ​​ប្រចាំ​ប្រទេស​នីមួយៗ​លើ​ពិភព​លោក

  • 2019-12-02 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​កាល​ពី​​ពេល​កន្លង​ទៅ កញ្ញា ​បាន​បង្ហាញ​​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​ពី​ដើមឈើ​ដែល​​តំណាង​ឲ្យ​ប្រទេស​​នីមួយៗ​លើ​ពិភព​លោក​ ​ប៉ុន្តែ​សម្រាប់​ថ្ងៃ​នេះ​​​​វិញ សូម​បង្ហាញ​ពី​​មុខ​ម្ហូប​​ដែល​ល្បីៗ​ប្រចាំ​ប្រទេស​​វិញ​ម្តង​ ដោយ​​ផ្អែក​ទៅ​លើ​ការ​និយម​​ចូលចិត្ត​ទទួល​ទាន​​ជា​ប្រចាំ។ គ្រឿង​ផ្សំ​ដែល​​ប្រើ​ប្រាស់​តាំង​ពី​​ដើម​រៀង​​មក បូក​ផ្សំ​ជា​មួយ​​​នឹង​ទំនៀមទម្លាប់​ និង​វត្តមាន​ម្ហូប​ទាំង​​នោះ​​​នៅ​ក្នុង​កម្មវិធី​ជា​ផ្លូវ​ការ​ផ្សេងៗ។

១. ប្រទេស​​កម្ពុជា មាន​អាម៉ុក​ត្រី និង​សម្ល​កកូរ

អាម៉ុក​ត្រី លក្ខណៈ​ពិសេស​​របស់​វា​ត្រង់ថា មាន​​​សាច់​ត្រី​ និង​គ្រឿង​ផ្សំ​ជា​ច្រើន​មុខ ​ហើយ​មាន​ស្រូប​​​​ទឹក​ខ្ទិះ​ដូង​​​​​ពី​លើ ​ថែម​ទាំង​ខ្ចប់​ដោយ​ស្លឹក​ចេក​ពី​​ខាង​ក្រៅ​ទៀត ​ធ្វើ​​ឲ្យ​ពេល​ចំហុយ​​​ ឬ​​ដុត​ទៅ​កាន់​តែ​មាន​ក្លិន​ឈ្ងុយ។

សម្លកកូរ ហាក់​​ដូច​ជា​​សម្ល​មួយ​ដែល​ជួយ​​ឲ្យ​មាន​សុខភាព​ល្អ ព្រោះ​វា​ផ្សំ​ពី​បន្លែ​ច្រើន​មុខ និង​សាច់​ត្រី​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ និង​​វីតាមីន​ផង​ដែរ។

២. ប្រទេស​ថៃ មាន​​ផាត់​ថៃ និង​តុង​យ៉ាំ​​​​ ​

ផាត់​ថៃ បើខ្មែរយើងហៅថាគុយទាវឆា ហើយ​ម្ហូប​នេះ​ដែរ​មាន​លក់​​ជា​ហូរហែ​តាម​ដង​នៅ​ប្រទេស​ថៃ។

តុងយាំ ប្រជា​ជន​ថៃ​ចាត់​ទុក​មុខ​ម្ហូប​មួយ​នេះ ជា​ស៊ុប​ដែល​មាន​រសជាតិ​ជូរអែម​ និង​ហឹរ ហើយ​វា​​ក៏​បាន​រីក​រាល​ដាលសឹង​តែ​គ្រប់​ប្រទេស។

​៣. ប្រទេស​ឡាវ​ មាន​បុក​ល្ហុង និង​​ឡាប​ជាមួយ​បាយ​ដំណើប

បុក​ល្ហុង​ មិន​ត្រឹម​តែ​មាន​ការ​ពេញ​និយម​​នៅ​ក្នុង​ប្រទេស​ឡាវ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​​មាន​​ភាព​ល្បី​ល្បាញ​ពេញ​ទំហឹង​ នៅ​ក្នុង​ប្រទេស​ខ្មែរ​និង​ថៃ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។

ឡាប​ ពេញ​និយម​បំផុត​នៅ​ប្រទេស​ឡាវ ​ដែល​​គ្រឿង​ផ្សំ​ផ្តោត​ទៅ​លើ​​សាច់ ជាពិសេស​​ភាគ​ច្រើន​គេ​​ចូល​ចិត្ត​ញ៉ាំ​ជាមួយ​បាយ​ដំណើប។

៤. ប្រទេស​វៀតណាម​ មាន​Pho និង​ Kho​

ហ្វឺ​ ចាប់​មាន​តាំង​​ពី​សតវត្ស​ទី​២០ ហើយ​​បាន​អភិវឌ្ឍ​​​​ពី​ម្ហូប​​នៅ​តាម​ដង​ផ្លូវ ​រហូត​​ដល់​មាន​ហាង​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​បើក​លក់​ហ្វឺ​នេះ​​។

Kho ម្ហូប​​នេះ​បើ​ខ្មែរ​យើងវិញ​​​ហៅថាខគោ គ្រាន់​តែ​ Kho មាន​គ្រឿង​ផ្សំ​និង​របៀប​ធ្វើ​ខុស​ពី​ខ​គោ​ខ្មែរ​បន្តិច​បន្តួច ហើយអាច​ញ៉ាំ​ជា​មួយ​បាយ មី ឬ​នំ​បុ័ង​បានដូចគ្នា។

៥. ប្រទេស​ចិន មាន​ទា​​ខ្វៃ​ និង​មី​​

ទា​​ខ្វៃ ​ចាប​ផ្តើម​​មាន​​ឡើង​​តាំង​​ពី​សម័យ​អធិរាជ​ចិន។

មិន​ថា​ជាមី​​ឆា ឬមី​ស៊ុប​ឡើយ ប្រជាជន​ចិន​ចូល​ចិត្ត​ញ៉ាំ​​ទាំងអស់។

៦. ប្រទេស​​ជប៉ុន​​ មាន​ស៊ូស៊ី

ស៊ូស៊ី ជា​ម្ហូប​ប្រចាំ​ប្រទេស​ដ៏​ល្បី​នៅ​ជប៉ុន ហើយ​​ភាព​ល្បី​រន្ទឺ​នេះ​ បាន​ជំរុញ​ឲ្យ​ ជនជាតិ​ដទៃ​ចង់​សាក​ល្បង​រសជាតិ ​ខ្លះ​ចូល​ចិត្ត​ ប៉ុន្តែ​ខ្លះ​ទៀត​មិនអាច​​ទ្រាំ​ក្លិន​​ និង​រសជាតិ​បាន​ទេ ​ដោយ​តែស៊ូស៊ី ត្រូវ​ញ៉ាំ​ជាមួយ​វ៉ាសាប៊ិ

​៧. ប្រទេស​កូរ៉េ មាន​គីមឈី

ជនជាតិ​កូរ៉េ​មិន​ដែល​​​រំលង​ គីមឈី​ ម្តង​ណា​ទេ ​​គេ​តែង​ធ្វើ​​ដាក់​​នៅ​ក្នុង​ក្រឡ​​ហើយ​ទុក​នៅ​ក្នុង​ទូ​ទឹកកក និង​ញ៉ាំ​​រាល់​ពេល​បាយ​។

៨. សហរដ្ឋ​អាមេរិក មាន​ហេមបឺហ្គឺរ

ហេមបឺហ្គឺរ មាន​​គ្រឿង​ផ្សំ​ដូច​ជា​ឈីស សាឡាដ ប៉េងប៉ោះ សាច់គោ...ហើយ​ពេញ​និយម​ខ្លាំង​បំផុត​នៅ​ប៉ែក​​អឺរ៉ុប។

៩. ប្រទេស​​ឥណ្ឌា មាន Idil

Idil ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ម្សៅ​នំ​រ៉ូទី ប៉ុន្តែ​​ជនជាតិ​ឥណ្ឌា​ចូល​ចិត្ត​ញ៉ាំ​​វា​​ធ្វើ​ជា អាហារ​ពេល​​​ព្រឹក និង​ជ្រលក់​ជា​មួយ​សម្ល​ម្យ៉ាង​ស្រដៀង​ទៅ​នឹង​សម្ល​​ការី ដែល​មាន​ឈ្មោះ​ថា​​ Archa

ចុចអានបន្ត៖

​ ​​​

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម