អ្នក​ណា​កំពុង​ដើរ​រក​ផ្ទះជួល បើ​ប៉ះ​ផ្ទះ​ទាំង​នេះ​ដឹង​តែ​សន្លប់​ឈរ​តែ​ម្ដង

  • 2019-12-02 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ទះ​ជួល​គឺ​ជា​ជម្រើស​ទី​១​សម្រាប់​អ្នកទើប​មក​ពី​ខេត្ត ក៏ដូច​ជា​អ្នក​កំពុង​ស្ថិត​ក្នុង​រយៈ​ពេល​សន្សំ​ដើម្បី​ទិញ​ផ្ទះ​ខ្លួន​ឯង តែ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា​បើ​ផ្ទះ​ជួល​អ្នក​កំពុង​នៅ​មាន​ស្ថានភាព​បែប​នេះ?

ឡើង​មក​ទីក្រុង​ដើម្បី​រៀន ធ្វើ​ការ ឬ​មនុស្ស​នៅ​មាន​វ័យ​ក្មេង​មិន​ទាន់​គ្រប់​ធនធាន​ដើម្បី​ទិញ​ផ្ទះ​ខ្លួន​ឯង ការ​ជួល​ផ្ទះ​គេ​នៅ​សិន​គឺ​រឿង​ដែល​គ្មាន​អ្វី​ចម្លែក​ឡើយ។ ខណៈ​អ្នក​ខ្លះ​មាន​បុណ្យ ជួល​បាន​ទាំង​ផ្ទះ​ល្អ និង​ម្ចាស់​ផ្ទះ​មាន​ចិត្ត​នោះ អ្នក​ខ្លះ​ទៀត​ក៏​ប៉ះ​មិន​ត្រឹម​តែ​ម្ចាស់​ផ្ទះមិន​យោគយល់​នោះ​ទេ ថែម​ទាំង​ប៉ះ​ផ្ទះ​យ៉ាប់​ទៀត​ផង ដូច​ជា​ករណី​ផ្ទះ​ខាង​ក្រោម​ជា​ដើម។

១. ជញ្ជាំង​ជ្រាប​ទឹក​ដល់​ថ្នាក់​ផ្សិត​ដុះ​ពេញ

២. អ្នក​ជួល​ផ្ទះ រៀប​ចំ​ផ្ទះ​ ស្រាប់​តែ​ឃើញ​ថា​បន្ទប់​ជួល​របស់​ខ្លួន ត្រូវ​បាន​ម្ចាស់​ផ្ទះ បង្កប់​កាមេរ៉ា លួច​ថត​ទាំង​រូបភាព និង​សំឡេង តាំង​ពី​ពេល​ណា​ក៏​មិន​ដឹង។

៣. ពេល​អ្នក​ជួល​ផ្ទះ ប្រាប់​ម្ចាស់​ផ្ទះ​ថា បន្ទប់​ខ្លួន​នៅ​ត្រូវ​បាន​វាយ​លុក​ដោយ​ហ្វូង​ខ្យង​តែ​ម្ចាស់​ផ្ទះ​នៅ​តែ​មិន​ជឿ។

៤. ពេល​ដំបូល​ផ្ទះ​ត្រូវ​ជ្រាប​ទឹក ហើយ​ម្ចាស់​ផ្ទះ​មក​ជួសជុល​ដោយ​របៀប​នេះ។

៥. វេរ៉ង់​ដា​ជិត​រលំ​ចុះ​មក ម្ចាស់​ផ្ទះ​យក​ឈើ​បែប​នេះ​មក​ទប់។

៦. ផ្ទះ​ជួល​មាន​ទ្វារ តែ​មាន​អារម្មណ៍​នៅ​តែ​គ្មាន​សុវត្ថិភាព។

៧. ពេល​អ្នក​ជួល​ផ្ទះ​ដំបូង គេ​ប្រាប់​ថា​មាន​ជណ្ដើរ​យន្តមិន​គិត​ថ្លៃ តែ​ពេល​ចូល​នៅ​ស្រាប់​តែ​គេ​គិត​លុយ ៣៥​ដុល្លារ​មួយ​ខែ។

៨. បើ​មិន​ស្លាប់​ក៏​គាំង​បេះដូង​ដែរ បើ​ជញ្ជាំង​របក​មក​ទាំង​ផ្ទាំង​បែប​នេះ។

៩. បន្ទប់​ទឹក​ដែល​ច្នៃ​ឡើង មិន​ឲ្យ​គេ​ងូត​ទឹក៕

អានបន្ត៖ ​ ប្ដី​លួច​កន្ទុយ​សន្លឹក​ឆ្នោត​ឈ្នះ​២០​ម៉ឺន​ដុល្លារ​របស់​ប្រពន្ធ ហើយ​រត់​គេច​ខ្លួន​បាត់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម