ហាត់តែ ៣ ក្បាច់នេះរាល់ថ្ងៃ ដើម្បីបានគូទមូលក្លំស្អាត

  • 2019-11-26 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​អ្នក​ជា​មនុស្ស​ស្រី​មាន​សាច់​ឬ​ស្គម​នោះ​ទេ ប្រសិន​បើ​អ្នក​អង្គុយ​ជាប់​យូរ​រៀងរាល់ថ្ងៃ​ ទម្រង់​គូទ​នឹង​ប្រែ​ទៅ​ជា​សំប៉ែត និង​មាន​រាង​ជ្រុង​មិន​ខាន​ឡើយ។ នៅ​ពេល​​ស្លៀក​ពាក់​ក៏​ពិបាក​ទៀត ដូច្នេះ​ហើយ​មាន​តែ​ការ​ហាត់​ប្រាណ​នៅ​ផ្ទះ​ប៉ុណ្ណោះ​ទើប​អាច​ជួយ​បាន​។ អនុវត្ត​ ៣ ក្បាច់ ងាយៗ​ខាង​ក្រោម​នេះ​ជា​ប្រចាំ ធានា​ថា​គូទ​នៅ​តែ​មូល​ក្លំ​ស្អាត ស្លៀក​អី​ក៏​សម​និង​ទាក់​ទាញ។

ក្បាច់ទី ១

ត្រូវ​ត្រៀម​កម្រាល​ហាត់​យូហ្គា និង​កន្សែង​ពោះ​គោ​មួយ។ បន្ទាប់​មក ត្រូវ​ដេក​ផ្កាប់​ទៅ​នឹង​កម្រាល ច្រត​កែង​ដៃ​ទាំង​ពីរ​​ ហើយ​យក​ម្រាម​ដៃ​ទាំង​សង​ខាង​ទ្រ​ចង្កា ដើម្បី​ងើប​ខ្លួន​ផ្នែក​ខាង​មុខ​ឡើង។ យក​កន្សែង​ពោះ​គោ​ ដាក់​កល់​នៅ​ពី​ក្រោម​ក្បាល​ពោះ។ បន្ទាប់​មក​ទៀត ត្រូវ​ព្យាយាម​លើក​ជើង​ទាំង​ពីរ​ឡើង ទប់​ឲ្យ​ជាប់​ប្រមាណ​ ៥វិនាទី សឹម​ទម្លាក់​មក​វិញ​សន្សឹមៗ ទុក​ ២-៣វិនាទី ហើយ​ធ្វើ​ចុះ​ឡើង​ឲ្យ​បាន​ ១០​ដង។ ក្នុង​អំឡុង​ពេល​លើក​ជើង​និង​ទម្លាក់​ចុះ​មក​វិញ ត្រូវ​ធ្វើ​ដោយ​​យឺតៗ។

ក្បាច់ទី ២

ដេក​ផ្ងារ​នៅ​លើ​កម្រាល​ហាត់​យូហ្គា ​ដាក់​ដៃ​ទាំង​ពីរ​ស្រប​នឹង​ដង​ខ្លួន ហើយ​បញ្ឈរ​ជង្គង់​ទាំង​ពីរ​ឲ្យ​ត្រង់ ​ព្យាយាម​លើក​ដង​ខ្លួន​ឡើង​លើ ទប់​ឲ្យ​ជាប់​ក្នុង​រយៈ​ពេល ៥-១០ វិនាទី និង​ទម្លាក់​ចុះ​មកវិញ​យឺតៗ។ ត្រូវ​ធ្វើ​ចុះ​ឡើង​ឲ្យ​បាន​ ១០ដង ឲ្យ​គ្រប់​ ១០​ជុំ និង​ទប់​លំនឹង​ខ្លួន​ឲ្យ​បាន​ល្អ ដាច់​ខាត​កុំ​អង្គញ់​ផ្នែក​ក។

ក្បាច់ទី ៣

​ឈរ​ឲ្យ​ត្រង់​​កៀក​នឹង​ជញ្ជាំង យក​ដៃ​​ឆ្វេង​ទប់​ជញ្ជាំង និង​​ដៃ​ស្តាំ​ទ្រ​គូទ ហើយ​លើក​ជើង​ស្តាំ​​បោះ​ទៅ​ក្រោយ ដោយ​មិន​ឲ្យ​ប៉ះ​ផ្ទាល់​ជាមួយ​ឥដ្ឋ។ ធ្វើ​ឲ្យ​គ្រប់​១០​ដង ចាំ​ផ្លាស់​ប្តូរ​ទៅ​ម្ខាង​ទៀត។

អនុវត្ត​រាល់​ថ្ងៃ​ឲ្យ​បាន​ទៀងទាត់ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ជាទី​គាប់​ចិត្ត៕​​

ចុចអានបន្ត៖ ឡូយ​មែន! បញ្ឈប់​ការ​បរិភោគ​ជាតិ​ស្ករ​​ក្នុង​រយៈ​ពេល ​៥​​ថ្ងៃ​ ដោយ​អនុវត្ត​នូវ​វិធី​ទាំង​នេះ

ប្រភព៖ liekr ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម