៨ ឃ្លាសម្រាប់សង្សារចាស់ អានហើយក្អូតឈាម
- 2019-11-25 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ ឃ្លាសម្រាប់សង្សារចាស់ អានហើយក្អូតឈាម
ពាក្យថាសង្សារចាស់ ឮហើយក៏ឆ្អែតចិត្ត ព្រោះនៅពេលទាក់ទងគ្នា មានតែភាពកើតទុក្ខ ច្រើនជាងភាពសប្បាយរីករាយ ប៉ុន្តែមិនថ្វីទេ ទោះជាបែកគ្នាហើយក៏ដោយ ខ្ញុំជាមនុស្សស្រីរឹងមាំ មិនចេះឈឺចាប់ផ្ដេសផ្ដាសឡើយ ហើយក៏សូមផ្ញើប៉ុន្មានឃ្លានេះ ទុកឲ្យសង្សារចាស់បានអានកម្សាន្តអារម្មណ៍ផង៖
១. អរគុណសម្រាប់ការចាកចេញមួយនេះ ដែលអាចឲ្យខ្ញុំ មានឱកាសជួបមនុស្សដែលស្រលាញ់ខ្ញុំពិត អាចឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅ ហើយជីវិតខ្ញុំក៏ប្រសើរជាងមុនដែរ។
២. អរគុណដែលធ្វើឲ្យខ្ញុំ មិនឆាប់ជឿទុកចិត្តមនុស្ស ផ្តេសផ្តាស។
៣. អរគុណដែលធ្វើឲ្យខ្ញុំ ជួបបទពិសោធន៍ដ៏ថ្មីស្រឡាង ដែលអាចធ្វើឲ្យខ្ញុំកាន់តែរឹងមាំជាងមុន។
៤. អរគុណដែលធ្វើឲ្យខ្ញុំ អាចបំភ្លេចអ្នកដោយជោគជ័យ។
៥. អរគុណបើអ្នកនឹកខ្ញុំ ប៉ុន្តែខ្ញុំរវល់ជាមួយកិច្ចការផ្ទាល់ខ្លួនច្រើនណាស់ គ្មានពេលសូម្បីតែគិតពីអ្នក។
៦. សុំទោសមិនបាច់មកចង់ផ្សះផ្សាទេ ខ្ញុំអស់ចិត្តហើយ។
៧. បាបកម្មដែលអ្នកធ្វើដាក់ខ្ញុំ ទាំងប៉ុន្មាន ចាំខ្ញុំអហោសិកម្មឲ្យ កុំបារម្ភ។
៨. បើមានមិត្តស្រីថ្មី សូមឲ្យនាងជូបតែសំណាងល្អណា ៕
ចុចអានបន្ត៖