មុន​ពេល​ចូល​គេង បើ​អ្នក​នៅតែ​មាន​ទម្លាប់​បែបនេះ​ទៀត ប្រយ័ត្ន​ស៊យ​ធំ

  • 2019-11-21 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាធ្រាត្រ​ចូល​មក​ដល់ គឺជា​វេលា​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ចូល​សម្រាល ដើម្បី​សន្សំ​កម្លាំង​សម្រាប់​ថ្ងៃ​បន្ទាប់។ ប៉ុន្តែ​បើ​អ្នក​មាន​ទម្លាប់​មុន​គេង​ទាំង​ប៉ុន្មាន​ដែល​បាន​រៀបរាប់​ខាងក្រោម​នេះ ពិតជា​មិន​ល្អ​សោះ ព្រោះ​វា​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំង។ ចង់​ដឹង​ថា ទម្លាប់​មិន​ល្អ​ទាំង​នោះ មាន​អ្វី​ខ្លះ សូម​តាមដាន​ជាមួយ កញ្ញា

១.ផឹក​កាហ្វេ ៤ ម៉ោង​មុន​ចូល​គេង៖ ជាតិ​កាហ្វេ​អ៊ីន​អាក្រក់​ខ្លាំង​ណាស់ ធ្វើឲ្យ​អ្នក​គេង​មិន​លក់ ឬ​គេង​ភ្ញាក់​ៗ ហើយ​ព្រឹក​បន្ទាប់​អ្នក​នឹង​គ្មាន​កម្លាំងកំហែង​ទៅ​ធ្វើ​ការ។ បើ​បែបនេះ​យូរ​ៗ​ទៅ អ្នក​នឹង​មាន​ជំអឺ​គេង​មិន​លក់។

២.គេង​មិន​ត្រូវ​ទីតាំង៖ មនុស្ស​ជាច្រើន​បែរជា​មិន​ទម្លាក់​គេង​ផ្អៀង​ទៅ​ឆ្វេង ខណៈ​ដែល​ទីតាំង​ខាង​ស្ដាំ​គឺ​មិន​ល្អ​ចំពោះ​សុខភាព។ អ្នក​ជំនាញ​ណែនាំ​ឲ្យ​គេង​ផ្អៀង​ខាង​ឆ្វេង ព្រោះ​ជា​កន្លែង​សម្រាប់​រាងកាយ​សម្រាក​ល្អ។

រូបតំណាង

**៣.ទុក​ឧបករណ៍​អេឡិចត្រូនិក​ក្បែរ​គ្រែ**៖ ប្រសិនបើ​អ្នក​ទុក​ទូរសព្ទ ឬ​គ្រឿង​ អេឡិចត្រូនិក​ដទៃ​ជិត​ខ្លួន នោះ​ការ​គេង​អាច​នឹង​មិន​លក់ ដោយសារ​ពន្លឺ​ជះ​ចេញ​ពី​អេក្រង់។

៤.មិន​អាន​សៀវភៅ៖ អ្នក​ខ្លះ​យក​ពេល scroll ហ្វេសប៊ុក ដោយ​រំលង​សៀវភៅ​ចោល។ អ្នក​មិន​គួរ​ធ្វើ​បែបនេះ​ឡើយ ព្រោះ​ពេល​ខ្លះ រូបភាព ឬ​វីដេអូ​មិន​ល្អ​ក្នុង​នោះ អាច​រំខាន​ដល់​ខួរក្បាល និង​បណ្ដាល​ឲ្យ​គេង​យល់សុបិន​ឃើញ​ទៀត​ផង។

៥.ជៀសវាង​នាឡិកា​រោទ៍៖ ពន្លឺ​ឬ​អ្វី​ដែល​ស្រដៀង​នឹង​នេះ អាច​ទាញ​ការ​យកចិត្តទុកដាក់​របស់​អ្នក ហើយ​រំខាន​ការ​គេង។ ព្រោះ​អ្នក​ខ្លះ ទោះ​ជា​ដាក់​ម៉ោង​រោទ៍​យ៉ាង​ម៉េច​ក៏​នៅតែ មិន​ទុក​ចិត្ត​ខ្លាច​វា​មិន​រោទ៍ រហូត​ដល់​ធ្វើឲ្យ​ការ​គេង​មិន​ស្កប់។ វិធី​ល្អ គួរតែ​កំណត់​ខ្លួនឯង​ឲ្យ​ក្រោក នៅ​ម៉ោង​ណា​មួយ​ជាក់លាក់ ទើប​មិន​ប៉ះពាល់​ដំណេក។

៦.កុំ​ផឹក​ទឹក ១ ម៉ោង​មុន​គេង៖ ព្រោះ​ការ​ផឹក​ទឹក​មុន​ពេល​ចូលគេង ធ្វើ​ឲ្យ​អ្នក​ក្រោក​ទៅ​បន្ទប់ទឹក​ញឹកញាប់ ហើយ​គេង​មិន​ស្កប់ ព្រឹក​ឡើង​បើក​ភ្នែក​មិន​ចង់​រួច។

៧.ជៀសវាង​គេង​ថ្ងៃ​រសៀល៖ ប្រសិនបើ​អ្នក​គេង​នៅ​ពេល​រសៀល យប់​ឡើង​អ្នក​នឹង​ពិបាក​គេង​លក់​វិញ រហូត​ដល់​ជាង​ពាក់កណ្ដាល​អាធ្រាត្រ។ បើ​បែបនេះ ព្រឹក​ឡើង​អ្នក​នឹង​មិន​អាច​ក្រាក​រួច​ទេ៕

រូបតំណាង

ចុចអាន៖ផ្លាស់​ប្ដូរ​ឥរិយាបថ​នៃ​ការ​គេង អ្នក​នឹង​អាច​​បាត់​អាការ​ឈឺចាប់​ទាំង​នេះ

ប្រភព៖ keenine ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម