សក់​ជ្រុះ សក់​ស្ដើង សក់​ខ្សោយ ៥ ​តិចនិក​នេះ​ជួយ​បាន​ទាំង​អស់

  • 2019-11-20 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​សម័យ​កាល​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ប្រឈម​នឹង​គ្រឿង​អេឡិចត្រូនិក ក៏​ដូច​ជា​ស្ត្រេស​ច្រើន​នោះ បញ្ហា​សុខភាព​សក់​ក្បាល​ក៏​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ។ ប្រសិន​បើ​អ្នក​សាក​វិធី​ច្រើន​ហើយ តែ​មិន​ទាន់​ឃើញ​លទ្ធផលប្រសើរ​ឡើង អ្នក​អាច​សាក​តិចនិក​ទាំង​នេះ​បាន​។

១. ប្រេង​ដូង

  • យក​ប្រេង​ដូង ដាក់​ចូល​ក្នុង​ដប​មាន​មុខ​បាញ់ ហើយ​បាញ់​ត្រង់​ជើង​សក់​ឲ្យ​បាន​សព្វ ហើយ​ម៉ាស្សា​ក្នុង​រយៈ​ពេល​១៥​នាទី។ ក្រោយ​ពេល​ម៉ាស្សា​រួច ទុក​ចោល​រយៈ​ពេល​ពី​ ៣០ ទៅ​ ៦០​ នា​ទី​ទើប​លាង​ចេញ។ ធ្វើ​ដូច​នេះ សក់​ដែល​ខ្សោយ នឹង​ប្រែ​ជា​មាំ លែង​ជ្រុះ និង​ឆាប់​ដុះ​កូន​សក់​ថ្មី។ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​ខ្ពស់ អ្នក​អាច​លាង​សក់​វិញ​ដោយ​ទឹក​ក្ដៅ​អ៊ុនៗ និង​អនុវត្ត​មួយ​សប្ដាហ៍​២ ទៅ​៣​ដង។

២. អប់​សក់​ដោយ​ប្រេង​ដូង និង​ក្រូច​ឆ្មា

លាយ​រូបមន្ត​ប្រេង​ដូង និង​ក្រូច​ឆ្មា​ជាមួយ​គ្នា​ដោយ​បរិមាណ​ប្រេងដូង​៣ភាគ ក្រូច​ឆ្មា​១​ភាគ។ លាយ​ឲ្យ​សព្វ ហើយ​លាប​លើ​សក់​ដោយ​ផ្ដោត​លើ​គល់​សក់។ ក្រោយ​ពេល​ម៉ាស្សា​ឲ្យ​ជ្រាប​រួច យក​កន្សែង​មក​រុំ​ទុក​ចោល​១៥​នាទី។ រូបមន្ត​នេះ​មិន​ត្រឹម​តែ​បន្ថយ​ការ​ជ្រុះ​សក់​នោះ​ទេ តែ​ដោយ​សារ​មាន​ក្រូច​ឆ្មា ដូច​នេះ​ក៏​កម្ចាត់​អង្គែ​បាន​ដូច​គ្នា។

៣. ប្រេង​អូលីវ

ប្រេង​អូលីវ​មិន​ត្រឹម​តែ​អាច​ជួយ​សម្រក​គីឡូ​បាន​យ៉ាង​ល្អ​នោះ​ទេ វា​ក៏​ជំនួយ​ដល់​សរសៃ​សក់​បាន​យ៉ាង​ប្រសើរ​ដូច​គ្នា។ យក​ប្រេង​អូលីវ​សុទ្ធ (Virgin) មក​ម៉ាស្សា​ឲ្យ​សព្វ​សរសៃ​សក់​ដែល​ខូច ឬ​បែក​ចុង​ដោយ​លាប​ឲ្យ​ដល់​គល់​សក់ ដើម្បី​ឆាប់​បណ្ដុះ​កូន​សក់​ថ្មី។ យក​កន្សែង​មក​រុំ​ទុក​កន្លះ​ម៉ោង និង​លាង​សម្អាត​វិញ​ដោយ​ទឹក​ក្ដៅ​អ៊ុនៗ។ នេះ​គឺ​ជា​រូបមន្ត​ដែល​ជួយ​ឲ្យ​សក់​ដុះ​លឿន សម្រាប់​អ្នក​សក់​ដុះ​យឺត។

៤. ប្រទាល​កន្ទុយ​ក្រពើ

ជាតិ​រំអិល​នៅ​ក្នុង​ប្រទាល​កន្ទុយ​ក្រពើ គឺ​ជា​ភ្នាក់ងារ​ជំនួយ​ដល់​សក់​ឆេះ សក់​​គ្មាន​ទំងន់។ យក​ប្រទាល​មក​លាង​ឲ្យ​ស្អាត ហើយ​បក​សំបក​ចេញ យក​តែ​ផ្នែក​ខាង​ក្នុង​មក​ក្រឡុក ឬ​ចិត​ឲ្យ​ស្ដើង​ៗ​ ហើយ​លាប​ឲ្យ​សព្វសក់។ សារ​ជាតិ​រំអិល​នេះ នឹង​ធ្វើ​ឲ្យ​សក់​មាន​ជីវិត​ឡើង​វិញ ព្រម​ទាំង​ជំរុះ​ឲ្យ​កូន​សក់​ថ្មី​ដុះ​ថ្មី​ផង​ដែរ។ អនុវត្ត​២ ទៅ​៣​ដង​ក្នុង​១​សប្ដាហ៍​ដើម្បីឆាប់​​ទទួល​បាន​លទ្ធផល៕

​ចុចអាន៖ ​ សញ្ញាគ្រោះថ្នាក់ទាំង ៧ នៅពេលអ្នកធ្វើលំហាត់ប្រាណច្រើនពេក

ប្រភព៖ rungtoc ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម