ផាត់មុខរាល់ថ្ងៃ ត្រូវដឹងពីគន្លឹះ ៥ យ៉ាង ការពារមិនឲ្យរន្ធញើសរីកកាន់តែធំឡើងៗ

  • 2019-11-18 10:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​ដល់​ការ​ផាត់​មុខ​​ ជា​រឿង​ដែល​ស្រីៗ​មួយ​ភាគ​ធំ​បាន​ធ្វើ​វា​សឹង​តែ​រាល់​ថ្ងៃ។ Make Up កាន់​តែ​ខ្លាំង​ស្បែក​មុខ ក៏​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ដូច​គ្នា ថែម​ទាំង​ធ្វើ​ឲ្យ​រន្ធញើស​កាន់​តែ​រីក​ធំ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ កុំ​​បណ្តោយ​ឲ្យ​សោះ មុន​ពេល​តុបតែង​មុខ ត្រូវ​តែ​ចេះ​ពី​គន្លឹះ​ការពារ​ ៥ ​យ៉ាង​នេះ។

១. ប្រើ​ជក់​​ឬ​ប៉ុង​​ផាត់​មុខ​ទន់​​​បំផុត ពេល​លាប​ម្សៅ​ទ្រនាប់

មនុស្ស​ម្នាក់​ៗ​មាន​តិចនិក​ផាត់​មុខ​ខុសៗ​គ្នា អ្នក​ខ្លះ​​​និយម​ប្រើ​ដោយ​​ដៃ​​​ច្រើន​ជាង​ជក់​​ឬ​ប៉ុង​ ក៏​ប៉ុន្តែ​ វិធី​ដ៏​ល្អ​ក្នុង​ការ​លាប​ម្សៅ​ទ្រនាប់​ឲ្យ​ចូល​​សព្វ​ជាប់​បាន​យូរ មិន​ធ្វើ​ឲ្យ​រន្ធ​ញើស​រីក​ធំ គឺ​ការ​ប្រើ​ដោយ​​​​ជក់​​យក​មក​អូស​ថ្នម​ៗ បន្ទាប់​​ត្រូវ​បន្ថែម​ដោយ​ប្រើ​ប៉ុង​តប់​ថ្នមៗ​​​លើ​ផ្ទៃ​មុខ​ជា​ការ​ស្រេច​។

២. ថែរក្សា​ស្បែក​ទាំង​យប់​និង​ថ្ងៃ

មូលហេតុ​ធំ​ដែល​នាំ​ឲ្យ​​​ស្បែក​មុខ​កើត​មាន​បញ្ហា ព្រោះ​​តែ​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ឲ្យ​បាន​ល្អ ដូច​ជា​សម្អាត​មុខ​មិន​ស្អាត មិន​ផ្តល់​សំណើម ឬ​ប្រើប្រាស់​ផលិតផល​មាន​សារធាតុ​គីមី​ខ្លាំង​ជាដើម។ មិន​ថា​ពេល​យប់​ឬ​ថ្ងៃ ត្រូវ​តែ​លាប​ឡេ​ផ្តល់​សំណើម​ ការពារ​ជ្រួញ និង​ឧស្សាហ៍​បិត​ម៉ាស់​ ជា​ប្រចាំ ទើប​អាច​ជួយ​បង្រួម​រន្ធញើស​​បាន​ល្អ​ឡើង​វិញ​។

៣. លាប​ឡេ​ការពារ​ស្បែក​មុន​ពេល​ផាត់​មុខ (Primer)

មិន​អាច​រំលង​បាន​​ដាច់​ខាត ព្រោះ​បើ​​អ្នក​​ប្រើ​​ម្សៅ​ឲ្យ​​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក​មុខ​តែ​ម្តង​ ដោយ​មិន​បាន​លាប​អ្វី​ការពារ​ទាល់​តែ​សោះ នោះ​ស្បែក​​របស់​អ្នក​នឹង​ប្រឈម​ជាមួយ​បញ្ហា​កើត​មុន ស្ទះ​រន្ធ​ញើស និង​ឆាប់​ជ្រីវជ្រួញ​ខ្លាំង​ណាស់​។ គួរ​ជ្រើស​រើស​ឡេ​ការពារ​​ណា​ ដែល​ត្រូវ​តាម​ប្រភេទ​ស្បែក​មុខ​របស់​អ្នក​។

៤. ផាត់​ម្សៅ​ស្តើង​ៗ

បើ​អ្នក​ផាត់​​ម្សៅ​ហុយ​គួរ​ប្រើ​ជាមួយ​ជក់ ហើយ​ប្រើ​ដោយ​ប៉ុង​​បើ​ផាត់​ម្សៅ​ប្រអប់​ ប៉ុន្តែ​ត្រូវ​ផាត់​ស្តើង​​ៗ​បាន​ហើយ ពុំ​ដូច្នោះ​ទេ​ស្បែក​មុខ​របស់​អ្នក​នឹង​ប្រែ​​ជា​​យ៉ាប់​យ៉ឺន​​ ជាពិសេស​ប៉ះពាល់​ខ្លាំង​ដល់​រន្ធ​ញើស​តែ​ម្តង។ ​

៥. ប្រើ​គ្រីម​ផាត់​ថ្ពាល់

នៅ​​ពេល​ផាត់​មុខ​​ អ្នក​តែង​តែ​បន្ថែម​​គូល័រ​ថ្ពាល់​មុន​​នឹង​បញ្ចប់​រួច​រាល់។ យ៉ាង​ណា​ក៏​ដោយ យល់​ល្អ​គូរ​តែ​ប្រើ​​គូល័រ​ថ្ពាល់​​ប្រភេទ​ជា​គ្រីម មិន​មែន​ម្សៅ ដើម្បី​ការពារ​ស្បែក​ និង​​ធ្វើ​ឲ្យ​ការ​តុប​តែង​មុខ​មាន​លក្ខណៈ​ជា​ធម្មជាតិ​៕​

ចុចអានបន្ត៖ ទម្លាយ ៧ ល្បិចនៃការស្លៀកពាក់បែប​ cute cute របស់នារីជនជាតិកូរ៉េ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម