ប្រភេទ​អាហារ​៥​មុខ​ដែល​កាន់​តែ​ញ៉ាំ កាន់​ធ្វើ​ឲ្យ​អ្នក​ចាស់​ សុខភាព​កាន់​តែ​ខ្សោយ

  • 2019-11-16 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​ការ​ពិសោធន៍ ប្រភេទ​អាហារ​ខាង​ក្រោម​នេះ គឺ​សុទ្ធ​តែ​បង្ករ​គ្រោះ​ថ្នាក់​ដល់​សុខភាព តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​បរិភោគ​ជា​ប្រចាំ​ថ្ងៃ។

១. របស់​អាំង

ក្រុម​អាហារ​បែប​អាំង​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ ប៉ះ​ពាល់​ខ្លាំង​ដល់​កោសិការ។ ទន្ទឹម​នឹង​នោះ​ក៏​ធ្វើ​ឲ្យ​រាងកាយ និង​ធ្មេញ​របស់​អ្នក​ទទួល​ទាន​ឆាប់​ចាស់​។ ម្ហូប​អាហារ​ដែល​ឆ្លង​កាត់​ការ​អាំង​នេះ នៅ​ពេល​ចូល​ទៅ​ក្នុង​រាងកាយ នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ប្រែ​ជា​ជ្រីវជ្រួញ។

២. ទឹក​ប៉ូវ​កំលាំង

ទឹក​ប៉ូវ​កំលាំង​គឺ​ជា​ប្រភេទ​ភេសជ្ជៈដែល​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​ឆាប់​ចាស់​បំផុត​ព្រោះ​​ជាតិ​ស្ករ និង​កាហ្វេអ៊ីន​ច្រើន​ពេក។ នៅ​ពេល​ប្រភេទ​ទឹក​នេះ​ចូល​ក្នុង​ខ្លួន វា​នឹង​ឃាំង​មិន​ឲ្យ​កោសិការ​លូតលាស់​បាន​ល្អ។ ក្រៅ​ពី​នោះ​គ្រឿង​ស្រវឹង​ដូច​ជា​ស្រា និង​បៀរ​កាន់​តែ​ធ្វើ​ឲ្យ​កោសិការ​បាត់​បង់​ជាតិ​ទឹក និង​បន្ថយ​ចំនួន​វីតាមីន​នៅ​ក្នុង​រាងកាយ​ទៀត​ផង។

៣. អាហារ​បែប​ប្រឡាក់ និង​ផ្អាប់

មូលហេតុ​នៃ​ការ​ធ្វើ​ឲ្យប៉ះពាល់​ដល់​សុខភាព​របស់​ប្រភេទ​អាហារ​​នេះ​គឺ​បណ្ដាល​មក​ពី​បរិមាណ​អំបិល​ច្រើន​ហួស​កំណត់​របស់​វា ដែល​នឹង​បំផ្លាញ​ក្រពះ​របស់​អ្នក និង​ប៉ះពាល់​ដល់​សំពាធឈាម និង​ដំណើរ​ការ​របស់​ក្រលៀន ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ខ្លាំង។

៤. អាហារ​កំប៉ុង

ប្រភេទ​អាហារ​កំប៉ុង​ភាគ​ច្រើន​មាន​បរិមាន​អំបិល​​ច្រើន ដើម្បី​កុំ​ឲ្យ​ងាយ​ខូច។ ស្រប​នឹង​នោះ​ដោយ​សារ​មាន​សារជាតិ​ការពារ​កុំ​ឲ្យ​អាហារ​ខូច ដូច​នេះ​អាហារ​កំប៉ុង​ក៏​បង្ករ​គ្រោះ​ថ្នាក់​ដល់​សុខភាព​មិន​ធម្មតា​ដែរ។

៥. អាហារ​សំបូរ​ខ្លាញ់

តាម​ការ​ពិសោធន៍​បាន​បង្ហាញ​ឲ្យឃើញ​ថា ការ​ទទួល​ទាន​អាហារ​សំបូរ​ខ្លាញ់​នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ខឹង​ច្រឡោត បង្ក​ឲ្យ​មុខ​ឡើង​មុន​ច្រើន។ ញ៉ាំ​អាហារ​មាន​ខ្លាញ់​ច្រើន នឹង​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ខ្លាញ់​រុំ​សរសៃ​ឈាម​ដែល​ជា​ជំងឺ​គ្រោះ​ថ្នាក់​បំផុត៕

ចុចអាន៖ ​ អ្នកស្បែកស្ងួត គួរទទួលទានផ្លែឈើ៥ប្រភេទនេះដើម្បីបង្កើន​ជាតិទឹកពីខាងក្នុង

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម