តើ​អ្នក​ឃើញ​រូប​អ្វីមុនគេ? វា​នឹង​បង្ហាញ​ពី​អត្ថន័យនិងចរិត​របស់​អ្នក

  • 2019-11-14 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម្បី​តែ​ការ​មើល​ឃើញ រូប​ភាព​ផ្សេង​គ្នា​របស់​មនុស្ស​ម្នាក់ៗ ក៏​អាច​មើលដឹង​ពី​អត្តចរិត​របស់​ពួក​គេ​បាន​ដែរ។ រូប​ភាព​នីមួយៗ​តែង​បង្កប់​នូវ​អត្ថន័យ​របស់​វា ហើយ​ជាក់​ស្តែង​រូបភាព​ខាង​លើ​អាច​បង្កប់​នូវ​អត្ថន័យ​ ៣ ផ្សេង​គ្នា​ទៅ​តាម​ការ​មើល​ឃើញ​របស់​អ្នក។ ខាង​ក្រោម​នេះ​ជា​ ចម្លើយ​ដែល​បង្ហាញ​ពី​អត្ត​ចរិត​របស់​អ្នក៖

បបូរមាត់៖ អ្នក​ជា​មនុស្ស​ដែល​ទទួល​យក​នូវ​អ្វីៗ​តាម​ភាព​ជាក់​ស្តែង​ ហើយវិភាគ​ទៅ​តាម​តម្លៃ​ពិត​របស់​វា។ អ្នក​មិន​ចូលចិត្ត​កែ​ប្រែ ឬ ផ្លាស់​ប្តូរ​ អ្វីៗ​ដែល​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ឡើយ ហើយ​ក៏​មិន​ព្យាយាម​យល់​នូវ​​អត្ថន័យ​បង្កប់​របស់​អ្វី​មួយ​ដែរ។

ដើម​ឈើ៖ អ្នក​ជា​មនុស្ស​មាន​មហិច្ឆតា​ដែល​ចូលចិត្ត​សម្លឹង​គោលដៅ​ឆ្ងាយ​ជាង​អ្នក​ដទៃ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ល្អ​ឥត​ខ្ចោះ និង​ តែង​តែ​ស្វែង​រក​ចំណុច​ល្អៗ​នៅ​គ្រប់​កាលៈទេសៈ។

ឬស​​ឈើ៖ អ្នក​ជា​មនុស្ស​ដែល​តែង​តែ​វិវត្ត​ខ្លួន ហើយ​ជា​និ្ចចកាល​ចូលចិត្ត​កែប្រែ​រឿង​រ៉ាវ​ឱ្យ​ល្អ​ឡើង​វិញ។

អានបន្ត៖ ដឹង​អត់​ថា​ របៀប​អង្គុយ​របស់​អ្នក​បង្កប់​នូវ​អត្ថន័យ​ទាំង​នេះ?

ប្រភព៖ Brightside ប្រែ​សម្រួល៖ Siyou Tang