តិចនិកឆា្លតវៃ ធ្វើឲ្យសក់ឆាប់ស្ងួតលឿនជាងប្រើម៉ាស៊ីនដោយផ្ទាល់

  • 2019-11-08 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

​​នៅ​ពេល​កក់​សក់​រួច ​បើ​ចង់​សម្ងួត​សក់​ប្រហែល​មនុស្ស​គ្រប់​គ្នា​គិត​ថា​មិន​ពិបាក​ទេ។ ​តែ​តាម​ពិត​បើ​អ្នក​មិន​ដឹង​ពី​វិធី​ឆ្លាត​វៃ​សម្ងួត​សក់​ទេ ​សក់​ច្បាស់​ជា​ឆាប់​ខួច​ជា​មិន​ខាន។ ​ថ្ងៃ​នេះ ​កញ្ញា សូម​បង្ហាញ​គន្លឹះ​ធ្វើ​ឲ្យ​សក់​ឆាប់​ស្ងួត​ដោយ​​តិច​និក​រហ័ស​ទាន់​ចិត្ត ​​​និង​មិន​ប៉ះ​ពាល់​ដល់​សុខភាព​សក់​ថែម​ទៀត។

រូបតំណាង

​វិធី​សាស្ត្រ​គឺ​យក​កន្សែង​ធំ​មួយ​មក​គ្រប​ក្បាល​លើ​សក់​សើម ​ហើយ​យក​ម៉ា​ស៊ី​ន​សម្ងួត​សក់​មក​បាញ់​ពី​លើ។ ​តិច​និក​នេះ ​គឺ​ជួយ​សក់​ឲ្យ​ឆាប់​ស្ងួត​បាន​លឿន ដែល​​សន្សំ​សំចៃ​ពេល​វេលា​​បាន​យ៉ាង​ច្រើន បើ​ប្រៀប​ធៀប​នឹង​ការ​ប្រើ​ឧបករណ៍​សម្ងួត​សក់​បាញ់​ផ្ទាល់​​លើ​សក់​តែ​ម្តង​។ ​តាម​រយៈ​រូប​ខាង​លើ ​គេ​​សង្កេត​ឃើញ​ថា ​សក់​ដែល​បាញ់​ដោយ​ឧបករណ៍​ផ្ទាល់​​ស្ងួត​យឺត​ជាង​ ​យក​កន្សែង​គ្រប​ក្បាល​ហើយ​បាញ់​ដោយ​ឧបករណ៍​​ស្ងួត​សក់ ដោយ​សារ​តែ​វា​អាច​ស្រូប​ជាតិ​ទឹក​ពី​សក់​សើម​បាន​លឿន​ជាង។​​នេះ​ជា​​គន្លឹះ​ថ្មី​ដែល​ឆ្លាត​វៃ​​បំ​ផុត​សម្រាប់​សុភាព​នារី​ទាំង​ឡាយ៕

​ចុចអាន៖ ​ ក្លៀកចេះតែខ្មៅមិនសរលោង ដោយសារកំហុសលាបរ៉ូអនមិនត្រូវក្បួន ​​​​​

ប្រភព៖ Guu ប្រែ​សម្រួល៖ លឹម សុនា