បើ​​សុបិន​ឃើញ​១០​​យ៉ាង​នេះ សប្បាយ​ចិត្ត​ទៅ ព្រោះ​លាភ​សំណាង​ជិត​រត់​រក​អ្នក​ហើយ

  • 2019-11-07 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​យល់សប្ដិ​ឃើញ​រឿង​ទាំង​នេះ កុំ​ទាន់​អាលភ័យ ព្រោះ​លាភ​កំពុង​តែ​តម្រង់​ទៅ​រក​អ្នក​ហើយ។

ពេល​ខ្លះ ពេល​គេង​យើង​យល់សប្ដិ​ឃើញ​រឿង​ចម្លែក ធ្វើ​ឲ្យ​អារម្មណ៍​ព្រួយ​ភ័យ​ព្រោះ​មិន​ដឹង​ថា​បង្កប់​អត្ថន័យ​អ្វី។ យ៉ាងណាក៏ដោយ បើ​អ្នក​សុបិន​ឃើញ​រឿង​ទាំង​នេះ កុំ​ទាន់​អាល​ស្លន់ស្លោរ ព្រោះ​វា​ប្រផ្នូល​នៃ​រឿង​ល្អ​ទេ។

១. ​ឃើញ​ភ្លើង៖ ជា​មហាលាភ រឿង​ល្អ​ជិត​កើត​ឡើង។

២. ​ឃើញ​ដើរ​លេង​ទេសចរណ៍៖ មាន​ន័យ​ថា​ដំណើរ​ទេសចរណ៍​មួយ​កំពុង​រង់​ចាំ​អ្នក​នៅ​អនាគត​ឆាប់ៗ។

៣. ​ឃើញ​សត្វ​ចាប​ស្អាត​ៗ៖ ចាប​គឺ​ជា​តំណាង​នៃ​ស្នេហា បើ​អ្នក​ឃើញ​ចាប​ស្អាត​ៗ​នោះ មនោសញ្ចេតនា​ផ្អែមល្ហែម​មួយ​កំពុង​រង់ចាំ​អ្នក​ហើយ។

៤. ​ឃើញ​ពោត៖ យល់សប្ដិ​ឃើញ​ពោត​មាន​ន័យ​ថា​លុយកាក់ កេរ្តិ៍ឈ្មោះ​ជិត​ចូល​មក​ដល់ ក្ដី​បំណង​ជិត​ក្លាយ​ជា​ការពិត។

៥. ឃើញ​ទៅ​ទិញ​​ត្បូងមាន​តម្លៃ៖ បើ​សិន​ជា​យល់សប្ដិ​ឃើញ​ទៅ​ទិញ​ត្បូង​ជាមួយ​អ្នក​ម្ដាយ នោះ​មាន​ន័យ​ថា​មង្គលការ​របស់​អ្នក​កាន់​តែ​ចូល​គៀកកិត​មែន​ទែន​ហើយ។

៦. ​ឃើញ​ទៅ​បន្ទប់​ទឹក៖ មាន​ន័យ​ថា ស្រាប់​តែ​មាន​ទ្រព្យ​ដែល​មិន​រំពឹង​ទុក​ធ្លាក់​ចុះ​មក។

៧. ​ឃើញ​សមុទ្រ៖ មាន​អារម្មណ៍​ថា​យើង​ធ្វើ​ចិត្ត​បាន​ស្ងប់​ហើយ។

៨. ​ឃើញ​ផាវ៖ ភាព​ឈឺក្បាល ក្ដៅ​ក្រហាយ​របស់​អ្នក​ជិត​រលាយ​អស់​ហើយ អារម្មណ៍​ក៏​ស្រស់បស់​ឡើង​វិញ។

៩. ឃើញ​ទៅ​ទិញ​ស្បែក​ជើង៖ ស្នេហា​ដែល​អ្នក​តែង​ប៉ុនប៉ង​នោះ នឹង​ទទួល​យក​បាន​ពិត​មែន។

១០. មើល​ឃើញ​ព្រះ៖ បើ​ឃើញ​ព្រះ​គង់​ប្រថាប់​លើ​ផ្កា​ឈូក​គឺ​ជិត​ជោគជ័យ​រឿង​ការងារ រីឯ​អ្នក​ជិត​ប្រលង​នឹង​ជាប់​ជាមួយ​ពិន្ទុ។ បើ​ឃើញ​ព្រះ​កំពុង​នៅ​លើ​មេឃ ហើយ​ហោះ​ចុះ​មក​សន្សឹមៗ មាន​ន័យ​ថា​ជិត​ជួប​សំណាង​ល្អ។ ផ្ទុយ​មក​វិញ បើ​ឃើញ​ទ្រង់​ហោះ​ឡើង​លើ នោះ​នឹង​មាន​ជំងឺ​ត្រូវ​ទៅ​ពេទ្យ។ បើ​ឃើញ​ព្រះ​ជូន​ពរ មាន​ន័យ​ថា​មាន​អ្នក​នាំ​លាភ​មក ឬ​ចូល​ទុន​រក​ស៊ី​កាក់កប៕

ចុចអាន៖

ប្រភព៖ xaluan ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម