ពាក្យបោកកម្រិត១០០ជំពូករបស់មនុស្សប្រុស ដែលស្រីៗតែងលង់ជឿមិនដឹងខ្លួន

  • 2019-11-07 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ជា​រឿង​ធំ​ហើយ នៅ​ពេល​សង្សារ​និយាយ​ពាក្យ​បោក​ហើយ​ធ្វើ​មុខ​គួរ​ឲ្យ​អាណិត ដើម្បី​ឲ្យ​​អ្នក​ជឿ។ ​ដូច្នេះ កុំ​ឲ្យ​លង់​ចិត្ត​ជឿ​សំដី​​កុហក​ ពូកែ​ដោះសា​១០០​ជំពូក ​អ្នក​ត្រូវ​មាន​ភាព​ឆ្លាត​វៃ​លើ​រឿង​ស្នេហា។ ​៥​ឃ្លា​ខាង​ក្រោម​នេះ ​មនុស្ស​ប្រុស​ចូល​ចិត្ត​ប្រើ​ណាស់ ​ព្រោះ​ដឹង​ថា​ពេល​និយាយ​ទៅ​មនុស្ស​ស្រី​ជឿ​ហើយ​នៅ​តែ​ស្រលាញ់​គាត់​ទាំង​មិន​ដឹង​ខ្លួន។

រូបតំណាង

**១. ​គ្មាន​អី​ទេ ​កុំ​គិត​ច្រើន​ពេក**

ឃ្លា​នេះ បុរស​ច្រើន​តែ​ប្រើ​នៅ​ពេល​​គេ​​មិន​ចង់​និយាយ​​បក​ស្រាយ​ច្រើន​ពី​រឿង​អ្វី​មួយ។ ​គេ​ចង់​ឲ្យ​អ្នក​ឆាប់​បំភ្លេច​រឿង​នោះ​ចោល ​ហើយ​កុំ​គិត​អវិជ្ជមាន​ចំពោះ​រូប​គេ​។ ​រឿង​ដែល​កន្លង​ហួស​នោះ ​គាត់​​​ចង់​ឲ្យ​អ្នក​បញ្ចប់​ការ​សួរ​ដេញ​ដោល​គ្រប់​យ៉ាង​ទាំង​អស់ ​ដែល​ការ​កុហក​នេះ​គឺ​គាត់​ចង់​លាក់​​រឿង​នេះ​ឲ្យ​កប់​បាត់​ចោល​តែ​ម្ដង។

រូបតំណាង

២. ​អូន​ជា​មនុស្ស​ដំបូង​ដែល​បង​ធ្វើ​រឿង​នេះ​ជាមួយ

​ព្រាន​នារី​ចូល​ចិត្ត​ប្រើ​មួយ​ឃ្លា​នេះ​ដើម្បី​អន្ទង​ចិត្ត​មនុស្ស​ស្រី​ឲ្យ​​លង់​ជ្រៅ​ដក​ចិត្ត​មិន​រួច។ ​គាត់​ពិត​ជា​ពូកែ​ពេក​ហើយ។ ​សម្រាប់​មនុស្ស​ស្រី បើ​​ពាក្យ​សំដី​នេះ​ជា​ការ​ពិត​ ​នេះ​​គឺ​ជា​រឿង​គួរ​ឲ្យ​ច្រណែន​នាង​ខ្លាំង​ណាស់។ ​តែ​បើ​គ្រាន់​​ជា​ពាក្យ​កុហក​ចេញ​ពី​មាត់​មនុស្ស​​ប្រុស ​​នោះ​​ច្បាស់​ណាស់​គាត់​មិន​មែន​ធ្លាប់​និយាយ​ម្ដង​ទេ ​គឺ​ច្រើន​ដង​ជាមួយ​នារី​ដទៃ។ ​ដូច្នេះ​បើ​មុន​ជឿ​សំដី​​មនុស្ស​ប្រុស​ អ្នក​គួរ​​សង្កេត​ឲ្យ​បាន​ម៉ត់​ចត់ ​និង​ចេះ​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ​។

រូបតំណាង

៣. ​ពួក​យើង​នឹង​​កាន់​ដៃ​គ្នា​ជា​រៀង​រហូត

​លើ​លោក​នេះ​គ្មាន​ទេ ជា​រៀង​រហូត ​ប៉ុន្តែ​​ពាក្យ "​ពួក​យើង​នឹង​កាន់​ដៃ​គ្នា​ជា​រៀង​រហូត​" ​របស់​មនុស្ស​ប្រុស​បាន​ឆក់​យក​បេះ​ដូង​មនុស្ស​ស្រី​ឲ្យ​សង្ឃឹម​ទោរ​ទន់​និង​គិត​ថា​ខ្លួន​មាន​សំណាង​បំ​ផុត​ជាមួយ​បុរស​ម្នាក់​នេះ​។ ជួន​កាល​​នេះ​គ្រាន់​​ជា​ការ​​បោក​ប្រាស់​ មាត់​និយាយ​​​ ​តែ​ចុង​បញ្ចប់​ស្ទើរ​តែ​ ៩០​%​ ហើយ ដែល​គូស្នេហ៍​បែក​គ្នា​ក្រោយ​​សន្យា​ខ្យល់​​នឹង​សំដី​ទាំង​នេះ​។ ​តាម​ពិត​បើ​ស្រលាញ់​គ្នា​ស្មោះ ​មិន​ចាំ​បាច់​​ពាក្យ​សន្យា​ក៏​បាន ​គ្រាន់​តែ​បញ្ចេញ​ទង្វើ​ជាក់​ស្ដែង​គឺ​គ្រប់​គ្រាន់​ហើយ។

រូបតំណាង

៤. លើក​លែង​ទោស​ឲ្យ​បង​​​ណា! ​បង​សន្យា​ថា​មិន​ឲ្យ​រឿង​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត​ទេ

គ្រប់​ពេល​ដែល​សង្សារ​​​ធ្វើ​ខុស ឃ្លា​ដ៏​ពេញ​និយម​​បំ​ផុត​នេះ​ក៏​តែង​រសាត់​ប៉ះ​ត្រចៀក​​មនុស្ស​ស្រី​ដូច​គ្នា។ ដោយសារ​​គាត់​ដឹង​ថា​អ្នក​ចិត្ត​ទន់ ​និយាយ​ពាក្យ​សុំ​ទោស​តែ​បន្តិច​​ អ្នក​ច្បាស់​លើក​លែង​ទោស​ឲ្យ​មិន​ខាន។ ​លើក​ក្រោយ​ធ្វើ​ខុស​ទៀត ​គាត់​និយាយ​ពាក្យ​ហ្នឹង​ទៀត ​គឺ​​ខុស​១០០​ដង និយាយ​ដដែលៗ​១០០​ដង។ ​​បើ​អ្នក​គិត​ថា​ អាច​លើក​ទោស​ឲ្យ​គាត់​បាន ​ត្រូវ​មើល​ដែល​ថា​តើ​គាត់​រួច​រាល់​នឹង​មាន​ទំនួល​ខុស​ត្រូវ​លើ​សំ​ដី​របស់​ខ្លួន​ឬ​អត់។ ​កុំ​ឲ្យ​ពាក្យ​កុហក​​នេះ ​ចាក់​បេះ​ដូង​អ្នក​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​សោះ។ ​មនុស្ស​មាន​ស្នេហ៍​ពិត ​ធ្វើ​ខុស​ម្ដង ​នោះ​នឹង​គ្មាន​លើក​ក្រោយ​​ជា​ដរាប។ ​កុំ​ស៊ូ​ទ្រាំ​បើ​សង្សារ​អ្នក​មិន​បាន​ខ្វល់​ខ្វាយ ​ព្រ​លែង​មនុស្ស​ពូ​កែ​កុហក​ឲ្យ​​ឆ្ងាយ​ទៅ​។

រូបតំណាង

៥. តាម​ពិត​បង​មិន​ចង់​ចេញ​ក្រៅ​ទេ ​តែ​មក​ពី​មិត្ត​ភក្កិ​បបួល

ថ្វី​ដ្បិត​ការ​កុហក​នេះ​ហាក់​មិន​​សូវ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ខ្លាំង ​តែ​សួរ​ថា​បើ​មនុស្ស​មិន​ចង់​ទៅ​ពិត​មែន​ ទោះ​បី​​មិត្ត​ភក្កិ​អូស​ទាញ​​យ៉ាង​ណា ​មក​ឈរ​មុខ​ផ្ទះ​ស្រែក​ហៅ​យ៉ាង​ណា​ក៏​គេ​មិន​អាច​ទៅ​ដែរ។ តែ​នេះ​មក​ពី​គ្រាន់​ជា​លេស​ប៉ុណ្ណោះ៕

​ ចុចអាន៖ ​ មាន​ដែលឆ្ងល់​អត់ នៅ​សុខ​ៗ​មិន​អី តែ​ខ្លះ​ឲ្យ​តែ​ដើរ​លេង​ជាមួយ​សង្សារ​មក​វិញ គឺ​ដឹង​តែ​ឈ្លោះ​គ្នា

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម