បង្កើនតម្លៃខ្លួនឯងឲ្យខ្ពស់តាមវិធីទាំងនេះ បុរសណាក៏ប៉ងចង់បានជាគូជីវិត
- 2019-11-06 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្កើនតម្លៃខ្លួនឯងឲ្យខ្ពស់តាមវិធីទាំងនេះ បុរសណាក៏ប៉ងចង់បានជាគូជីវិត
បុរសគ្រប់រូបតែងប្រាថ្នាចង់បាននារីដែលពោរពេញដោយតម្លៃថ្លៃថ្នូរ មកធ្វើជាគូគាប់។ បញ្ហាចម្បងនោះគឺមានមនុស្សស្រីជាច្រើន មិនទាន់ដឹងពីរបៀបបង្កើនតម្លៃរបស់ខ្លួននៅឡើយ។ អ្នកខ្លះមើលទៅពិតជាមានទំនុកចិត្តខ្ពស់និងមានឥទ្ធិពលខ្លាំងណាស់ ប៉ុន្តែបែរជាគ្មានបុរសណាចាប់ចិត្តតាមស្រលាញ់ទៅវិញ។
តើអ្វីទៅជាតម្លៃពិតប្រាកដរបស់នារី ដែលអាចធ្វើឲ្យបុរសដក់ចិត្ត មិនចង់ចេញទៅណាឆ្ងាយ ព្រមទាំងអាចធ្វើឲ្យមនុស្សជុំវិញខ្លួនគោរពស្រលាញ់?
១.ស្គាល់ពីតម្លៃខ្លួនឯងជាមុនសិន
តាមពិតមនុស្សម្នាក់ៗសុទ្ធតែមានតម្លៃនៅក្នុងខ្លួនស្រាប់ទៅហើយ សំខាន់បំផុតអ្នកអាចដឹងនិងរក្សាវាឲ្យជាប់។ បើអ្នកមើលមិនឃើញពីតម្លៃនិងចំណុចខ្លាំងរបស់ខ្លួនឯងផង ធ្វើម៉េចទើបអ្នកដទៃអាចឲ្យតម្លៃអ្នកបាននោះ? កាលណាអ្នកដឹងថាខ្លួនឯងមានភាពខ្លាំងណាមួយមិនអាចខ្វះបាន នោះអ្នកផ្សេងក៏ខ្វះអ្នកមិនបានដូចគ្នា។
២. ទាមទារការគោរព
ធ្វើហីៗមិនកើតទេ ត្រូវតែទាមទារឲ្យបាន។ ជាមនុស្សស្រី អ្នកត្រូវតែព្យាយាមបន្តិចដើម្បីទទួលបានការគោរពខ្ពស់ពីអ្នកដទៃ។ នៅឲ្យឆ្ងាយពីមនុស្សដែលចូលចិត្តបន្ទច់បង្អាក់មិនគោរពអ្នក ដរាបណាអ្នកមិនពាក់ព័ន្ធជាមួយពួកគេ ជីវិតនឹងកាន់តែមានតម្លៃ។
៣. ជឿជាក់លើខ្លួនឯង
ប្រសិនបើអ្នកមិនជឿជាក់លើខ្លួនឯងទេ ចង់បង្កើនតម្លៃក៏មិនមែនជារឿងងាយស្រួលដែរ។ កុំគិតថាខ្លួនឯងអន់ ត្រូវតែមានទំនុកចិត្ត និងហ៊ានបង្ហាញពីភាពអស្ចារ្យរបស់អ្នកទៅកាន់មនុស្សគ្រប់គ្នា។
៤. ដកខ្លួនចេញពីអ្វីដែលសមនឹងតម្លៃរបស់អ្នក
នៅពេលមាននរណាម្នាក់ធ្វើអាក្រក់មកលើអ្នក ត្រូវដឹងថាវាមិនមែនជាអ្វីដែលអ្នកសមនឹងទទួលបាននោះទេ ដូច្នេះហើយគួរដកខ្លួនចេញប្រសើរជាង។ បើមនុស្សប្រុសហ៊ាក្បត់និងមិនគោរពឲ្យតម្លៃអ្នកសូម្បីបន្តិច ដាច់ខាតកុំឲ្យឱកាសដល់គេម្តងហើយម្តងទៀតឲ្យសោះ។
៥. កំណត់ស្តង់ដារមនុស្សដែលគួររាប់អាន
មានភាពរួសរាយទាក់រាក់ចំពោះមនុស្សជុំវិញខ្លួន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែរាប់អានបានឡើយ។ ត្រូវសង្កេតមើលថា តើមនុស្សប្រភេទណាដែលត្រូវតាមស្តង់ដារដែលបានកំណត់ទុក។ ឧទាហរណ៍ថា អ្នកចូលចិត្តមនុស្សស្មោះត្រង់ មិនលាក់ពុត មិនប្រកាន់ច្រើន...។ ក្នុងករណីមិនអាចជួបមនុស្សដែលត្រូវតាមស្តង់ដាររបស់អ្នក មិនបាច់បង្ខំចិត្តរាប់អានឬស្រលាញ់ទេ ព្រោះមនុស្សប្រភេទនេះនឹងមើលមិនឃើញពីតម្លៃអ្នកឡើយ។
៦. រស់នៅក្នុងជីវិតផ្ទាល់ខ្លួន
មិនត្រឹមតែមានការងារផ្ទាល់ខ្លួនប៉ុណ្ណោះទេ អ្នកត្រូវប្រកាន់ជំហរជាក់លាក់ មានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និងធ្វើអ្វីជាខ្លួនឯង។ ទោះស្ថិតនៅក្នុងទំនាក់ទំនងស្នេហា ក៏នៅតែមិនភ្លេចពីអ្វីដែលខ្លួនឯងធ្លាប់ធ្វើនិងចូលចិត្តពីមុនមក។
៧. ដាក់ចិត្តដាក់កាយពេលធ្វើកិច្ចការអ្វីមួយ
នេះគឺជាតម្លៃមួយដែលខ្វះមិនបាន។ ការដាក់ចិត្តដាក់កាយ ហ៊ានលះបង់លើកិច្ចការដែលអ្នកកំពុងធ្វើ បានបង្ហាញពីភាពមោះមុតអង់អាច ប្រុងប្រយ័ត្ន និងភាពអំណត់តស៊ូ ដែលមិនមែនមនុស្សស្រីគ្រប់គ្នាសុទ្ធតែមានដូចអ្នកទេ។
៨. មានភាពអង់អាចលាយឡំនឹងភាពទន់ភ្លន់
ប្រកាន់ខ្ជាប់នូវភាពរឹងមាំអង់អាចប៉ុន្តែកុំភ្លេចប្រើភាពទន់ភ្លន់ និងចេះលេងសើចខ្លះផង បើចង់ឲ្យគេគោរពឲ្យតម្លៃ។
៩. មិនតាមចិត្តគេគ្រប់រឿង
គ្រាន់តែគេខលហៅភ្លាម មិនគួរទុកចោលកិច្ចការដែលអ្នកគ្រោងនឹងធ្វើនោះទេ ព្រោះមនុស្សម្នាក់ៗសុទ្ធតែរវល់និងមានការងារធ្វើរៀងៗខ្លួន។ កុំព្រោះតែស្រលាញ់ គិតថាត្រូវតាមចិត្តគេរហូត។ នេះជាវិធីដ៏ល្អ ដើម្បីឲ្យគេចេះគោរពពេលវេលារបស់អ្នក និងចេះឲ្យតម្លៃចំពោះពេលវេលាដែលបាននៅក្បែរអ្នក។
១០. ចេះប្រកែក
ហ៊ាននិយាយថា "ទេ" ចំពោះរឿងណាដែលអ្នកមិនចង់ ឬផ្ទុយពីគំនិតរបស់អ្នក។ បើគិតថា ការស្របតាមមនុស្សដែលខ្លួនស្រលាញ់មិនប្រកែកទាល់តែសោះទើបល្អ អ្នកភាន់ច្រឡំធំហើយ។ មនុស្សប្រុសនឹងគោរពមើលឃើញពីតម្លៃ ដរាបណាអ្នកមានគំនិតផ្ទាល់ខ្លួន មិនទោរទន់តាមគេ។
១១. ចេះគោរពមនុស្សជុំវិញខ្លួន
ចង់ឲ្យគេគោរព ត្រូវតែចេះគោរពគេវិញដូចគ្នា។ ប្រឹងធ្វើម៉ឺងម៉ាត់កាចជ្រុលពេកក៏មិនកើតដែរ ព្រោះតម្លៃពិតស្ថិតនៅលើសន្តានចិត្ត ចេះជួយចែករំលែកទុក្ខធុរៈនិងគោរពឲ្យតម្លៃគ្នាទៅវិញទៅមក។
តម្លៃប្រៀបបានដូចជាពេជ្រមិនទាន់ច្នៃ កាលណាអ្នកអាចរកឃើញពីតម្លៃពិតនិងរក្សាឲ្យបានគង់វង្ស វានឹងមានពន្លឺចែងចាំងស្រស់ថ្លា នរណាៗក៏ប្រាថ្នាចង់បានគ្រប់គ្នា៕
ចុចអានបន្ត៖ រឿង ៥ យ៉ាង មនុស្សស្រីរីករាយនិងមានទំនុកចិត្តខ្ពស់ មិនបណ្តោយឲ្យយាយីសុភមង្គលរបស់នាង