នារីសស្អាត ឆ្លាត ហើយថែម ៥ ចំណុចនេះទៀត បុរសៗតម្រង់ជួរគ្នាតាមស្រលាញ់
- 2019-11-04 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីសស្អាត ឆ្លាត ហើយថែម ៥ ចំណុចនេះទៀត បុរសៗតម្រង់ជួរគ្នាតាមស្រលាញ់
នារីសម័យឥឡូវបើមានប៉ុន្មានចំណុចនេះបុរសៗពិតជាតាមស្រលាញ់ ព្រោះបើបានមនុស្សស្រីពូកែសព្វបែបយ៉ាង ហើយស្រស់ស្អាតទៀតនោះ នរណាៗក៏គេច្រណែនដែរ។ ប៉ុន្តែបើនារីមានចំណុចពិសេសនេះបន្ថែមទៀត ពេលមានគ្រួសារទៅនឹងមានសុភមង្គលជាងគេ។
១.ចេះធ្វើម្ហូប
មានការងារខាងក្រៅធ្វើពិតជាល្អហើយ តែបើចេះការងារដាំស្លនេះទៀត អ្នកពិតជាមនុស្សស្រីដ៏អស្ចារ្យម្នាក់។ ទោះជាអ្នកមិនប្រសព្វធ្វើក៏ដោយ ត្រឹមចេះធ្វើម្ហូបកំប៉ិកកំប៉ុកធម្មតាៗ ក៏អាចជួយខ្លួន និងគ្រួសារបានដែរ។ ការងារខាងក្រៅមានប្រាក់ខែច្រើនយ៉ាងណា ក៏មិនអាចទៅញ៉ាំបាយក្រៅផ្ទះរហូតដែរ។
**២.ស្ត្រីដែលមានទំនុកចិត្ត**
ស្ត្រីមិនស្អាតអាចទទួលយកបាន ប៉ុន្តែត្រូវតែមានទំនុកចិត្តលើខ្លួនឯង។ អ្នកដែលមានការជឿទុកចិត្តក្នុងការប្រឈមមុខនឹងការលំបាក គឺតែងតែជាចំណុចទាក់ទាញបុរស។ មនុស្សប្រុសម្នាក់ដែលមានចិត្តគំនិតចាស់ទុំ និងស្រលាញ់នារីទុកជាអនាគត រើសអ្នកមានបុគ្គលិកលក្ខណៈបែបនេះ ព្រោះគេមិនភ័យខ្លាចនៅពេលគ្មានបុរសនៅក្បែរ ហើយនៅតែដោះស្រាយបញ្ហាបានដ៏ល្អបំផុត។ ស្រីៗត្រូវគិតថា ប្រសិនបើពឹងផ្អែកលើដៃគូ ថ្ងៃមួយស្រាប់តែគេចាកចេញទៅ តើវាសនាអ្នកនឹងទៅជាយ៉ាងណា ដូច្នេះត្រូវតែមានទំនុកចិត្តលើខ្លួនឯង ហ៊ានប្រឈមមុខនឹងបញ្ហាលំបាកដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃ។
៣.រឹងមាំ តែទន់ភ្លន់
បុរសភាគច្រើនស្រលាញ់ និងចង់បាននារីបែបនេះ។ កុំធ្វើខ្លួនជាមនុស្សទន់ជ្រាយ ដើម្បីឲ្យគេអាណិត តែត្រូវបង្ហាញឲ្យអ្នកដទៃដឹងថាអ្នករឹងមាំណាស់ តែបង្កប់ភាពទន់ភ្លន់ អាចឲ្យបុរសចូលខ្លួនទៅក្បែរបាន។ វាមានន័យថាបុគ្គលិកលក្ខណៈរបស់អ្នកមិនទន់ខ្សោយ តែអាចផ្ដល់ឱកាសដល់បុរសដើម្បីមើលថែ។
៤.ចេះគោរព
នៅពេលជួបជាមួយស្ត្រីជាលើកដំបូងបុរសនឹងចាប់អារម្មណ៍ភាពវៃឆ្លាតនៃការនិយាយ ការយល់ដឹង និងការគោរពចំពោះដៃគូសន្ទនា។ បើនារីណាតែងតែនិយាយស្ដីឲ្យតម្លៃ និងគ្មានអាកប្បកិរិយាអវិជ្ជមានដល់អ្នកនៅក្បែរ ធ្វើឲ្យនាងក្លាយជាទីចូលចិត្តនៃអ្នករាល់គ្នាមិនថាជាកន្លែងការងារ ឬនៅតាមទីសាធារណៈ។
៥.ជាមនុស្សចូលចិត្តភាពសាមញ្ញ
ស្ត្រីដែលយកចិត្តទុកដាក់លើរូបរាងរបស់ពួកគេ និងមានគំនិតស្មុគស្មាញខ្លាំងពេក អាចធ្វើឲ្យបុរសមានអារម្មណ៍ថាអស់កម្លាំង និងមិនស្រួលចុះចម្រុង។ មនុស្សប្រុសនឹងសប្បាយរីករាយពេលពួកគេនៅជាមួយនារីសាមញ្ញៗ ដោយសារតែស្ត្រីមិនសូវតែងខ្លួនយូរនឹងចំណាយពេលវេលាជាមួយបុរសបានច្រើន។ គ្មាននរណាម្នាក់ចង់បានដៃគូដែលគិតតែពីរឿងធ្វើខ្លួន គ្មានគិតរឿងអ្វីផ្សេងឡើយ ហើយបុរសក៏មិនចូលចិត្តនារីដែលផឹកស្រវឹងមិនដឹងខ្លួនដែរ៕
ចុចអាន៖គូណាមាន ៥ យ៉ាងនេះ មិនថាតែខ្លួនឯងទេពេញចិត្ត សូម្បីអ្នកដទៃក៏សរសើរមិនដាច់ពីមាត់ដែរ!