រឿង​៤​ សំខាន់ៗ​ដែល​មិន​គួរ​យក​មក​លេង​សើច​ជាមួយ​មនុស្សស្រី

  • 2019-11-01 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​លេង​សើច​គឺ​ជា​រឿង​ដែល​ល្អ​ហើយ​ តែ​ពេល​ខ្លះ​អ្នក​ត្រូវ​លេង​សើច​ឱ្យ​ត្រូវ​ពេល​វេលា និង អំពី​រឿង​ដែល​អាច​លេង​សើច​បាន។ ការ​លេង​សើច​ក្នុង​ន័យ​វិជ្ជមាន​នោះ​ មិន​ជា​អ្វី​នោះ​ទេ តែ​ការ​លេង​ក្នុង​ន័យ​សើច​ចំអក​ ឬ​មើល​ស្រាល​អ្នក​ដទៃ​គឺ​ជា​អំពើ​ដែល​មិន​គប្បី​ឡើយ​ជា​ពិសេស​ទៅ​លើ​ស្រ្តី។​

១. មុខមាត់​ និង​ មាឌ

រូបតំណាង

មនុស្ស​មួយ​ចំនួន​ធំ​ ចូលចិត្ត​ដឺ​ដង​រឿង​មុខ​ ឬ​ក៏​ មាឌ​របស់​គេ។ សម្រាប់​មនុស្ស​ប្រុស​អាច​នឹង​មិន​សូវ​ជា​យក​ទុក​ក្នុង​ចិត្ត​ប៉ុន្មាន​ទេ​ តែ​សម្រាប់​នារីៗ វា​គឺ​ជា​រឿង​ដែល​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​ និង កិត្តិយស​ របស់​នាង​ខ្លាំង​ណាស់។ ត្រូវ​ចាំ​ថា​ រូប​សម្បត្តិ​គឺ​ជា​ផ្នែក​មួយ​ដ៏​ធំ​ ដែល​អាច​សាង​ទំនុកចិត្ត​ និង ភាព​រីករាយ​របស់​ពួក​គេ​​ ដូច្នេះ​ អ្នក​មិន​ត្រូវ​យក​រឿង​សំខាន់​នេះ​មក​ចំអន់​នាង​ទេ។

២. ចំណេះ​ដឹង និង​ មុខ​របរ

រូបតំណាង

មិន​មែន​តែ​មនុស្ស​ប្រុស​ទេ​ដែល​ខ្វល់ខ្វាយ​ពី​រឿង​ ចំណេះ​ដឹង​និង មុខ​របរ មនុស្ស​ស្រី​ក៏​ ជានិច្ចកាល​ រែង​គិត​អំពី​រឿង​នេះ​ដែរ។ ការ​ដែល​ចំអក​រឿង​នាង​មិន​បាន​មាន​ចំណេះ​ខ្ពស់​ដូច​ខ្លួន ឬ ការ​ងារ​នាង​មិន​ល្អ គឺ​ជា​អំពើ​ដែល​នារី​ស្អប់​បំផុត ហើយ​ក៏​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​នាង​ផង​ដែរ។

៣. ការ​ប្រៀប​ធៀប​ជា​មួយ​អ្នក​ដទៃ

រូបតំណាង

នរណាៗ​ក៏​មិន​ចង់​ដឹង​ មិន​ចង់​លឺ​នូវ​ការ​ប្រដូច ប្រៀបធៀប​ខ្លួន​ទៅ​ជាមួយ​អ្នល​ដទៃ​ដែរ តែ​គេច​មិន​រួច​ព្រោះ​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​យក​ រឿង​នេះ​មក​លេង​សើច​ទៅ​វិញ។ ការ​ដែល​ធ្វើ​បែប​នេះ​ គឺ​នាំ​ឱ្យ​នារី​បាត់បង់​នូវ​ទំនុកចិត្ត និង​គិត​ថា​ខ្លួន​មិន​ល្អ​ដូច​ងអ្នក​ដទៃ​ជាដើម។

៤. អារម្មណ៍

រូបតំណាង

នារី​ខ្លះ​បញ្ចេញ​អារម្មណ៍​របស់​ខ្លួន​តាម​រយៈ​​ការ​និយាយ​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់ មិត្តភក្តិ គ្រួសារ បង​ប្អូន​ជាដើម​។​ នារី​ខ្លះ​ទៀត សម្ងំ​បៀម​ទុក​ម្នាក់​ ឬ ក៏​បាន​ត្រឹម​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​តាម​បណ្តាញ​សង្គម​ផ្សេងៗ។ មិន​ថា​នាង​ជ្រើស​រើស​បង្ហាញ​តាម​រយៈ​ណា​ទេ ក្នុង​នាម​យើង​ជា​ងអ្នក​ស្តាប់ ឬ​​ អ្នក​ដឹង​លឺ យើង​មិន​គួរ​វាយ​តម្លៃ​នូវ​អារម្មណ៍​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​អ្នក​ត្រូវ​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ មិន​ត្រូវ​សើច​ចំអក​អារម្មណ៍​គេ​ជា​ដាច់​ខាត ព្រោះ​អ្នក​មិន​បាន​ស្ថិត​នៅ​ក្នុង​ចិត្ត​គេ​នោះ​ទេ ធ្វើ​ម្តេច​អ្នក​អាច​យល់​ច្បាស់​ពី​អារម្មណ៍​គេ​នោះ៕

អាន​បន្ត៖​​ ឡូយ​តើ!​ តាម​ពិត​កម្ពស់​ទាប​មាន​អត្ថ​ប្រ​យោជន៍​ច្រើន​បែប​នេះ​សោះ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម